ចិនផ្ដល់លិខិតបញ្ជាក់អោយ OPPO Huawei និង Vivo លក់ទូរស័ព្ទ 5G

29/07/2019
ម៉ាសុីន 5G

ប្រទេសចិន បានចាប់ផ្តើមផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនផលិតទូរស័ព្ទមួយចំនួន ដើម្បីលក់ម៉ាសុីន 5G នៅក្នុងប្រទេស។ របាយការណ៍របស់ QQ News កាលពីថ្ងៃ 17/7 បានអោយដឹងថា OPPO បានទទួលការអនុម័តពីក្រសួងឧស្សាហកម្ម & បច្ចេកវិទ្យាព័ត៌មាន និងមជ្ឈមណ្ឌលបញ្ជាក់គុណភាពរបស់ចិន។

ជាមួយលិខិតបញ្ជាក់ខាងលើនេះ OPPO នឹងអាចចាប់ផ្តើមចេញផ្សាយ និងដាក់លក់ទូរស័ព្ទ 5G នៅប្រទេសចិន។ មានរបាយការណ៍ជាច្រើនបានអោយដឹងថា OPPO នឹងចេញផ្សាយ Reno 5G នៅស្រុកក្នុងត្រីមាសទី 3 ឆ្នាំនេះ។

មុនពេល OPPO ទទួលបានការអនុម័ត Huawei បានទទួលអាជ្ញាប័ណ្ណសម្រាប់កំណែ Mate 20 X 5G ហើយទូរស័ព្ទនឹងបានប្រកាសវត្តមានជាផ្លូវការនៅប្រទេសចិនចុងខែនេះ។

Huawei Mate 20 X 5G មិនមែនជាទូរស័ព្ទ 5G តែមួយគតដែលបានអនុម័តនោះទេ Vivo, OnePlus (OnePlus 7 Pro 5G ) និង ZTE (Axon 10 Pro 5G) ក៏ទទួលបានការអនុម័តអោយផលិតផលរបស់ខ្លួន។ ក្នុងខែមុន Nubia និង Lenovo ក៏បានប្រកាសកំណែ 5G របស់ Nubia X និង Z6 Pro ក៏ដូច្នេះដែរ។

ប្រភព៖ Gizmochina

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...