វាយតម្លៃ ទូរស័ព្ទ OPPO F9 Jade Green ពណ៌ថ្មីយ៉ាងស្រស់ស្អាត

25/12/2018

OPPO F9 កំពុងតែទាក់ទាញជាមួយរចនាស្អាត តម្លៃសមល្មម កម្លាំងម៉ាសុីនល្អ និងកាមេរ៉ាច្បាស់លាស់។ ពិសេសជាងទៀតគឺ OPPO ទើបចេញផ្សាយកំណែមួយថ្មីទៀតគឺ OPPO F9 Jade Green ថែមជម្រើសមួយទៀតសម្រាប់អ្នកប្រើ។

OPPO F9 Jade Green មានរចនាដ៏គួរអោយចាប់អារម្មណ៍ វាមានគែមសែនស្តើង ផ្ទៃអេក្រង់ខាងមុខធំទូលាយ ដោយសារបានបំពាក់ notch រូបរាងដំណក់ទឹកនៅខាងលើ ខណៈដែលគែមខាងក្រោមវិញក៏តូចជាងច្រើនបើប្រៀបនឹងស្មាតហ្វូនរួមកម្រិត។ ក្រៅពីនេះទៀត ទូរស័ព្ទនៅបានធ្វើកោងតាមជ្រុងយ៉ាងទន់ភ្លន់ នាំមកភាពប្រណិតអោយផលិតផល។

OPPO F9 Jade Green

ចំណុចលេចឡើងរបស់ OPPO F9 Jade Green ដេកនៅផ្ទៃខាងក្រោយ នោះគឺពណ៌ gradient ដែលអាចផ្លាស់ប្តូរពណ៌យ៉ាងល្អមើល ខាងក្រោមមានពណ៌ខៀវជាងពាក់កណ្តាលខាងលើ។ បើប្រៀបទៅនឹងស្មាតហ្វូនជាច្រើននៅលើទីផ្សារបច្ចុប្បន្ននេះ ពណ៌ Jade Green ពិតជាពិសេសណាស់។ ពេលកាន់ក្នុងដៃ អ្នកនឹងមានអារម្មណ៍ដូចជាបានកាន់ត្បូងមរកតពណ៌បៃតងមួយក្នុងដៃ។

OPPO F9 Jade Green

ផ្ទៃខាងក្រោយរបស់ទូរស័ព្ទនេះក៏បានបំពាក់កាមេរ៉ាភ្លោះដេកទទឹងទៅខាងឆ្វេង ខាងក្រោមបន្តិចនិងកណ្តាលគឺសែនស័រស្នាមម្រាមដៃ បន្ទាប់ទៀតគឺស្លាក OPPO។ សមាសភាគទាំងបីនេះសុទ្ធតែមានស៊ុមពណ៌មាសរលោង ស្រដៀងនឹងពណ៌របស់ស៊ុមទូរស័ព្ទ។

OPPO F9 Jade Green

ទូរស័ព្ទមានស៊ុមធ្វើពីលោហៈធាតុ តាមគែមបានធ្វើកោង គែមខាងឆ្វេងបានបំពាក់ពីរប៊ូតុងបញ្ជាសម្លេងនិងរន្ធ SIM ខណៈដែលគែមខាងស្តាំវិញគឺប៊ូតុងថាមពល។

OPPO F9 Jade Green
OPPO F9 Jade Green

គែមខាងក្រោមបានបំពាក់រន្ធកាស 3.5 mm, micro, រន្ធ micro USB ជំនួយសាកលឿន VOOC។ ខាងលើវិញបានបំពាក់ micro តែមួយ។

OPPO F9 Jade Green
OPPO F9 Jade Green

ជាទូទៅ រចនារបស់ OPPO F9 Jade Green គឺមានលក្ខណៈល្អឥតខ្ចោះ ទំនើបនិងទាក់ទាញដល់អ្នកប្រើប្រាស់។ ការបន្ថែមពណ៌ Jade Green កាន់តែធ្វើអោយទូរស័ព្ទស្រស់ស្អាតនិងចម្លែកសម្រាប់ស្មាតហ្វូនកម្រិតមធ្យមនេះ។

OPPO F9 Jade Green

និយាយអំពីកម្លាំងម៉ាសុីន OPPO F9 Jade Green បានបំពាក់អេក្រង់មានទំហំ 6.3 inch គុណភាពបង្ហាញ Full HD+ មានពន្លឺគ្រប់គ្រាន់ ប្រើឈីប Helio P60 មានកាមេរ៉ាភ្លោះថតបែបលុបផ្ទៃ 16 + 2 MP កាមេរ៉ាខាងមុខឡើងដល់ 25 MP, RAM 4 GB, ROM 64 GB ជាមួយថាមពលថ្ម 3.500 mAh មានជំនួយសាកលឿន។

OPPO F9 Jade Green

ឈីប Helio P60 របស់ MediaTek មានពិន្ទុ AnTuTu ខ្ពស់ជាង 130 ពាន់ពិន្ទុ វាស្មើនឹងឈីប Snapdragon 660 មកពី Qualcomm។

ការធ្វើពិនិត្យបានបង្ហាញថា OPPO F9 Jade Green អាចធ្វើការយ៉ាងរលូនក្នុងគ្រប់កម្មវិធី ឧបករណ៍ប្រើប្រាស់និង game ពេញនិយម។ ចំពោះ game ធ្ងន់និងត្រូវការថាមពលក្រាហ្វិកខ្ពស់ OPPO F9 Jade Green មិនទាន់ធ្វើបានរលូនច្រើន។

OPPO F9 Jade Green

ជាមួយថាមពលថ្ម 3.500 mAh ការពិនិត្យបានបង្ហាញថា ម៉ាស៊ីនមានពេលវេលាប្រើប្រាស់ល្អគួរសម អាចប្រើបានពេញមួយថ្ងៃសម្រាប់អ្នកប្រើភាគច្រើន។ តែចំពោះអ្នកដែលមានការប្រើប្រាស់តិច រយៈពេលអាចឡើងដល់ 1.5 ថ្ងៃឬយូរជាងនេះ។ ការបំពាក់សាកលឿន VOOC  ក៏ជួយអោយងាយស្រួលជាងក្នុងការប្រើប្រាស់ ជាពិសេសគឺសម្រាប់មនុស្សដែលរវល់ច្រើន។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...