បន្ទាប់ពី Avengers, OPPO បានចេញផ្សាយ F11 Pro Waterfall Gray

16/05/2019
OPPO F11 Pro Waterfall Gray

OPPO F11 Pro បច្ចុប្បន្ននេះកំពុងមានពណ៌ចំនួន 3 គឺ ពណ៌ខៀវ ពណ៌ខ្មៅ និងកំណែមានកំណត់ Avengers។ ថ្មីៗនេះ OPPO ទើបចេញផ្សាយកំណែមួយទៀត នោះគឺ OPPO F11 Pro ពណ៌ប្រផេះ (ដែលមុននោះមានគេនិយាយថាជា OPPO F11 ពណ៌ស្វាយ) ជាមួយអង្គចងចាំក្នុងបាន upgrade។

តាមនោះ កំណែពណ៌ប្រផេះរបស់ F11 Pro នេះនឹងមានឈ្មោះជាភាសាអង់គ្លេសគឺ Waterfall Gray។ បើមើលផលិតផលខាងក្រៅ វានឹងមានផ្ទៃខ្នងបែកពណ៌ លាយបញ្ចូលគ្នាដោយពណ៌ស្វាយ​ និងពណ៌ប្រផេះ ប្រព័ន្ធកាមេរ៉ាមានពណ៌លឿងភ្លឺ បង្ហាញភាពប្រណីត និងលេចធ្លោឡើង។

OPPO F11 Pro Waterfall Gray

OPPO F11 Pro មានចំណុចពិសេសគឺកាមេរ៉ា selfie Pop-up ជាមួយទំហំ 16 MP ផ្សំតាមនោះគឺអេក្រង់ស្ដង់ដារ Panoramic ពេញគែម មានគុណភាពបង្ហាញ Full HD+។ កម្លាំងម៉ាសុីនរបស់ OPPO F11 Pro Waterfall Gray នេះបាន upgrade ឡើងជាមួយអង្គចងចាំ 128 GB។ កូនឈីបនៅតែជា Helio P70 និង 6 GB RAM។

OPPO F11 Pro Waterfall Gray

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ OPPO ជាមួយសារ "អង្គចងចាំទ្វេរដង – តម្លៃមិនប្ដូរ" យើងអាចទាយបានតម្លៃរបស់ OPPO F11 Pro កំណែពណ៌ប្រផេះនេះ នឹងស្មើជាមួយកំណែ OPPO F11 Pro 64GB

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...