OPPO F11 Pro បង្ហាញរូបភាពពិតប្រាកដ ជាមួយប្រអប់ទូរស័ព្ទ

06/03/2019
OPPO F11 Pro

OPPO F11 Pro គឺជាស្មាតហ្វូនមួយដែលរៀបនឹងចេញផ្សាយក្នុងពេលខាងមុខនេះរបស់ OPPO។ ប្រហែលមួយសប្តាហ៍មុន OPPO F11 Pro ត្រូវលេចធ្លាយច្រើនតួលេខដែលមានបង្ហាញថា ស្មាតហ្វូននេះនឹងប្រើបន្ទះឈីប Helio P70។ ពេលនេះវិញ ម៉ាស៊ីនក៏បានបង្ហាញរូបភាពពិតប្រាកដរបស់ខ្លួន ជាមួយប្រអប់លក់រាយ។

រូបភាពបានបង្ហាញអោយឃើញថា OPPO F11 Pro មានអេក្រង់ពេញគែម និមានគែមសែនស្ដើង។ ជាពិសេស គែមខាងលើមិនមាន notch ឬរន្ធអ្វីមួយឡើយ វាគ្រាន់តែមានចន្លោះមួយសម្រាប់ដាក់ឧបករណ៍បំពងសម្លេងប៉ុណ្ណោះ។ បានដឹងថា ដើម្បីទទួលបានរចនាបែបនេះ OPPO F11 Pro នឹងប្រើកាមេរ៉ាខាងមុខជារបៀប pop-up។

OPPO F11 Pro

នៅខាងក្រោយវិញ OPPO F11 Pro បានបំពាក់កាមេរ៉ាភ្លោះ ខាងលើជាងគេគឺភ្លើង flash LED ចុះក្រោមវិញគឺកាមេរ៉ាទាំងពីរមានទំហំ 48 MP និង 5 MP។ ទាំង 3 ផ្នែកនេះបានដាក់ក្នុង module មួយ ដែលលានឡើងលើបន្តិចបើប្រៀបជាមួយនឹងគែមខាងលើ។ ខាងក្រោមប្រព័ន្ធកាមេរ៉ាវិញ គឺសែនស័រស្នាមម្រាមដៃ និងតួអក្សរ “DESIGNED BY OPPO”។

OPPO F11 Pro

OPPO F11 Pro បានចេញផ្សាយនៅថ្ងៃ 5/3 ក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងបុមបៃប្រទេសឥណ្ឌា។ ទូរស័ព្ទនឹងមានអេក្រង់ LCD 6.5 inch គុណភាពបង្ហាញ Full HD+ ទំហំរអេក្រង់ដណ្តើមយក 90.9%។ ជាមួយនោះទៀតគឺអង្គចងចាំ RAM 6 GB និង ROM 64/128 GB។

OPPO F11 Pro

កាមេរ៉ាខាងមុខរបស់ OPPO F11 Pro មានទំហំ 16 MP មានជំនួយមុខងារ All Ultra-Clear Engine ដើម្បីថតរូបបានល្អជាងក្នុងលក្ខខណ្ឌពន្លឺទាប។ OPPO F11 Pro នៅមានថ្មទំហំ 4.000 mAh ដោយជំនួយសាកលឿន VOOC ទូរស័ព្ទប្រើ interface ColorOS 6.0 លើបន្ទះ Android 9 Pie។

ប្រភព៖ Gizmochina

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...