OPPO F11 Pro អាចបញ្ចូលកាមេរ៉ាពង្រីកអុបទិក 10x

28/01/2019
OPPO F11 Pro ទទួលបានការបញ្ជាក់ពីប្រទេសចំនួន 3 ថាអាចបញ្ចូលកាមេរ៉ាពង្រីកអុបទិក 10x

ស្មាតហ្វូន OPPO ដែលមានឈ្មោះថា "OPPO CH1969" ថ្មីៗនេះបានទទួលបានថការបញ្ជាក់ដោយភ្នាក់ងារ SIRIM នៅប្រទេសម៉ាឡេស៊ី, ភ្នាក់ងារ TKDN នៅប្រទេសឥណ្ឌូនេស៊ី និង NBTC នៅប្រទេសថៃ។

តាមរយៈការបញ្ជាក់ពី NBTC, OPPO CPH1969 នឹងចេញលក់នៅលើទីផ្សារក្រោមឈ្មោះ OPPO F11 Pro ។ វានឹងក្លាយជាស្មាតហ្វូនស៊េរីថ្មីបន្ទាប់ពី OPPO F9 Pro ។

OPPO F11 Pro ទទួលបានការបញ្ជាក់ពីប្រទេសចំនួន 3 ថាអាចបញ្ចូលកាមេរ៉ាពង្រីកអុបទិក 10x

បច្ចុប្បន្ននេះមិនមានស្ថាប័នណាបញ្ជាក់ពីតួរលេខនៃកម្លាំងម៉ាស៊ីនរបស់ OPPO F11 Pro នោះទេប៉ុន្តែដូច OPPO F-series មុនៗដែរដោយមានការរំពឹងថា OPPO F11 Pro នឹងឈានដល់ទីផ្សារអាស៊ី។

ថ្មីៗនេះ OPPO បានបើកដំណើរការនូវបច្ចេកវិទ្យាកាមេរ៉ាពង្រីកអុបទិក 10x សម្រាប់ស្មាតហ្វូន ហើយវានឹងបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC 2019 ខាងមុខនេះ។ ដូច្នេះ OPPO F11 Pro ក៏អាចនឹងបានដាក់បញ្ចូលជាមួយបច្ចេកវិទ្យាថ្មីនេះផងដែរ។

OPPO F9 Pro បានគេដាក់បង្ហាញជាមួយអេក្រង់ Waterdrop Notch ដូច្នេះ OPPO F11 Pro ក៏អាចនឹងមានអេក្រង់ដូចគ្នាឬជាអេក្រង់ Punch-Hole Notch ដើម្បីពង្រីងផ្ទៃអេក្រង់ ឬផ្នែកខាងមុខ។ លើសពីនេះក្រុមហ៊ុនក៏នឹងជ្រើសរើសយកអេក្រង់ AMOLED ដើម្បីបញ្ចូលបច្ចេកវិទ្យាសែនស័រស្នាមម្រាមដៃនៅក្រោមអេក្រង់។

ប្រភព៖ Gizmochina

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ
ចេន
oppo F11 ចេញពេលណា
ឆ្លើយ - 30/01/2019
Vanna អ្នកជំនួយការ

សួស្តីបង ចេន
OPPO F11 នឹងមានមុខក្នុង invent Mobile World Congress 2019 (25/02/2019 ដល់ 28/02/2019) នៅប្រទេស អេស្បាញ់។ ប្រហែលជាដើមខែ 02/2019 ទើបមានមុខនៅប្រទេស កម្ពុជា។
សូមអរគុណបង!

ឆ្លើយ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...