Nokia 9 PureView ជាមួយសែនស័រស្នាមម្រាមដៃក្នុងអេក្រង់ បានបង្ហាញរូបភាព

07/01/2019
Nokia 9 PureView

ពាក្យចចាមអារាម ព័ត៌មានលេចធ្លាយ ក៏ដូចជារូបភាព render របស់ទូរស័ព្ទ Nokia 9 PureView បានបង្ហាញយ៉ាងច្រើនក្នុងមួយរយៈពេលនេះ។ ប៉ុន្តែ ពេលនេះវិញ ចំណុចលម្អិតថ្មីមួយទៀតដែលទើបតែបានបង្ហាញនោះ កាន់តែធ្វើអោយអ្នកគ្រាំទ្របច្ចេកវិទ្យាពេញចិត្តថែមទៀត នោះគឺសែនស័រស្នាមម្រាមដៃដែលបានបង្កប់ក្នុងអេក្រង់។

ថ្មីៗនេះ @evaleaks បានបង្ហោះលើ Twitter នៅរូបភាពរបស់ Nokia 9 PureView ជាមួយសែនស័រស្នាមម្រាមដៃនៅក្នុងអេក្រង់។ រូបភាពនេះនៅបង្ហាញអោយឃើញថា ទូរស័ព្ទមានផ្ទៃសមាមាត្រ 18:9 ក្រោយខ្នងបានធ្វើពីកញ្ចក់ជាមួយម៉ាក Android One ហើយស៊ុមវិញបានបង្កើតមកពីលោហៈធាតុយ៉ាងរឹងមាំ។

Nokia 9 PureView

ក្រៅពីនេះទៀត រូបភាពខាងលើនៅអោយឃើញប្រព័ន្ធម៉ាសុីនថត Penta ធ្លាប់ស្គាល់ បានតម្រៀបតាមរបៀប 1-1-3 ជាមួយបច្ចេកវិទ្យា zoom ZEIS អាចបង្វិលបាន។

Nokia 9 PureView បានរំពឹងថាជា flagship "ដ៏អស្ចារ្យ"  របស់ HMD Global ក្នុងឆ្នាំ 2019 ជាមួយកម្លាំងម៉ាសុីនលេចធ្លាយមុននេះគឺ៖ អេក្រង់ OLED Quad HD 3D 5.9 inch ប្រើឈីប Snapdragon 845 ផ្សំជាមួយ RAM 8 GB និង ROM 128 GB រត់លើ Android 9.0 Pie ហើយថាមពលថ្មរបស់ស្មាតហ្វូននេះគឺ 4.150 mAh មានជំនួយសាកឥតខ្សែ។

ប្រភព៖ Gizchina

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...