Messenger នឹងឋិតក្នុង Facebook បន្ទាប់ពី 5 ឆ្នាំដាច់ដោយឡែកគ្នា

20/04/2019
Facebook និង Messenger

មានដំណឹងថា កំពុងមានការសាកល្បងដើម្បីបូក Messenger ចូលទៅនឹង​ Facebook អោយក្លាយជាកម្មវិធីតែមួយ។ ដូច្នេះ បន្ទាប់ពី 5 ឆ្នាំដំណើរការដាច់ដោយឡែកគ្នា កម្មវិធីទាំងពីរនេះជិតនឹងបាន "មករួមផ្ទះតែមួយ" ហើយ។

ព័ត៌មានខាងលើនេះបានចែករំលែកដោយ Jane Manchun Wong បន្ទាប់ពីឃើញរូបភាពលេចធ្លាយនៅក្នុងកម្មវិធីអភិវឌ្ឍន៍ការរួមផ្សំរបស់ Facebook។ Wong ក៏បានកត់ចំណាំបន្ថែមថា អ្នកប្រើគ្រាន់តែអាចធ្វើសកម្មភាពមូលដ្ឋានមួយចំនួនប៉ុណ្ណោះ ដូចជាផ្ញើនិងទទួលសារនៅលើកម្មវិធីថ្មីនេះ។

Facebook និង Messenger

រូបភាពលេចធ្លាយកម្មវិធី Facebook រួមផ្សំនឹង Messenger

ប្រមាណមុខងារផ្សេងទៀតដូចជា video call ផ្ញើរូបភាព និង icons នោះ អ្នកប្រើចាំបាច់អូសយកកម្មវិធី Messenger ពីខាងក្រៅ។ ដូច្នេះ Facebook នៅតែចង់រក្សាកម្មវិធីដោយឡែកសម្រាប់ខ្លួន ជំនួសអោយការផ្សំផ្តុំទាំងអស់។ ប្រហែលជា Facebook ដែលបាន "ផ្សំផ្តុំ" នឹងបានប្រើសម្រាប់ក្រុមអតិថិជនមួយចំនួនតែប៉ុណ្ណោះ។

Messenger បានប្រកាសវត្តមានក្នុងឆ្នាំ 2011 ហើយបីឆ្នាំក្រោយមក Facebook បានបំបែក Messenger ចេញពីកម្មវិធីរួមឈ្មោះរបស់ខ្លួន។ ហើយពេលនេះវិញ Facebook បែរជាចង់រួមផ្សំវាមកម្តងទៀត ពិតជាគួរអោយចាប់អារម្មណ៍ណាស់មែនទេ?

ប្រភព៖ theverge

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...