មូលហេតុទាំងប្រាំដែលអ្នកគួរជ្រើសយក iPhone XS Max

06/11/2018

iPhone XS Max គឺជា iPhone ដែលមានអេក្រង់ធំបំផុតហើយក៏ជាទូរស័ព្ទល្អបំផុតដែល Apple ធ្លាប់បានផលិត។ ក្នុងអត្ថបទនេះសូមពិនិត្យមើលលក្ខណៈពិសេសទាំង 5 ដែលគួរឱ្យចាប់អារម្មណ៍បំផុតរបស់ iPhone Xs Max នៅក្នុងភ្នែករបស់អ្នកប្រើប្រាស់ណា!

មូលហេតុទាំងប្រាំដែលអ្នកគួរជ្រើសយក iPhone XS Max

ទំហំ

បើនិយាយពី iPhone XS Max គឺមិនអាចមិននិយាយពីអេក្រង់ដែលមានទំហំ 6.5 inch ដ៏ធំនៃទូរស័ព្ទ វាផ្ដល់ភាពងាយស្រួលក្នុងការបង្ហាញនូវរាល់ព័ត៌មានទាំងអស់តាមរយៈអេក្រង់តែមួយនេះ។ ប្រសិនបើអ្នកធ្លាប់ស្រលាញ់ស៊េរី Plus នៃ iPhone នោះដំណឹងល្អសម្រាប់អ្នកគឺ XS Max មិនត្រឹមតែមានទំហំអេក្រង់ធំជាងមុននោះទេ វាថែមទាំងមានទំហំតូច និងស្រួលកាន់ទៀតផង។

ទំហំ iPhone XS Max

កម្មវិធី

ឥឡូវនេះកម្មវិធីអាចបង្ហាញព័ត៌មានបានច្រើនជាមុន ឬ interface របស់ iPad សម្រាប់ iPhone XS Max ដោយហេតុនោះអ្នកសរសេរកម្មវិធីអាចនាំយកនូវបទពិសោធន៍នៃការមើលរូបភាពពេញអេក្រង់ទៅបញ្ចូលក្នុងកម្មវិធីរបស់ពួកគេ។ បើកវេបសាយ លេងហ្គេម ឬអានព័ត៌មាន គឺល្អជាងមុនជាមួយនឹងអេក្រង់ដ៏ធំនេះ។

កម្មវិធី iPhone XS Max

កាមេរ៉ា

មួយក្នុងចំណោមការអាប់ដេតដែលគួរឱ្យកត់សម្គាល់បំផុតនៅឆ្នាំនេះគឺកាមេរ៉ា ជាមួយនឹងសមត្ថភាពក្នុងការ Edit រូបភាពពីបញ្ញាសិប្បនិម្មិត រួមជាមួយ Smart HDR គុណភាពនៃរូបថតដែលថតពី iPhone XS Max បានឈានដល់កម្រិតថ្មីមួយដែលខ្ពស់ជាងស៊េរីមុនៗ។

កាមេរ៉ា iPhone XS Max

ថាមពលថ្ម

នៅខាងក្នុង iPhone XS Max គឺជាថ្មដែលមានថាមពលដ៏ធំពីក្រុមហ៊ុន Apple ដែលធ្វើឱ្យវាមានសមត្ថភាពក្នុងការដំណើរការបានពេញមួយថ្ងៃ ទោះបីជាអ្នកប្រើទូរស័ព្ទដើម្បីលេងហ្គេម ឬកែរូបថតឬបើកកម្មវិធីធ្ងន់ៗក៏ដោយ។ អាយុកាលថ្មរបស់ iPhone XS Max គឺវែងជាង iPhone X រហូតដល់មួយម៉ោងកន្លះ។

ថាមពលថ្ម iPhone XS Max

Face ID

Face ID របស់ក្រុមហ៊ុន Apple បានវិលត្រលប់មកវិញហើយល្អជាងមុន ជាមួយនឹងសមត្ថភាពក្នុងការបញ្ចូលគ្នានូវប្រាជ្ញាសិប្បនិម្មិតលើបន្ទះឈីប A12 របស់ Apple ។ Face ID អាចដោះសោលឿន និងត្រឹមត្រូវជាងមុន។

Face ID iPhone XS Max

ខាងលើនេះគឺជាចំណុចទាំងប្រាំដែលធ្វើឱ្យ iPhone XS Max កាន់តែលេចធ្លោ តើអ្នកគិតយ៉ាងណាដែរ? សូមទុកនូវយោបល់របស់អ្នកខាងក្រោមដើម្បីចែករំលែកអំពីអ្វីដែលអ្នកចូលចិត្តបំផុតនៅលើ iPhone XS Max ទាំងអស់គ្នា។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...