iPhone Xr លក់ដាច់បំផុតនៅអាមេរិកកាលពីត្រីមាសមុន

11/02/2019
iPhone Xr លក់ដាច់បំផុតនៅអាមេរិកកាលពីត្រីមាសមុន

ទិន្នន័យថ្មីពីក្រុមហ៊ុនស្រាវជ្រាវ CIRP បានបង្ហាញថា iPhone Xr គឺជា iPhone ដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិចនៅត្រីមាសមុន ដែលមានចំនួនជិត 40% នៃការលក់សរុប។ ចំនុចដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺការលក់សរុបនៃ iPhone Xs និង iPhone Xs Max មានចំនួនត្រឹមជាង 25% ប៉ុណ្ណោះ។

ទិន្នន័យបង្ហាញថាតួរលេខនៃការលក់ iPhone Xs ធៀបនឹង iPhone Xr គឺ 1:4 ពោលគឺលកបាន iPhone Xr ចំនួន 4 គ្រឿង គឺលក់ iPhone Xs បានតែ 1 គ្រឿងប៉ុណ្ណោះ រីឯតួរលេខនៃ iPhone Xs ​Max ធៀបនឹង iPhone Xr គឺប្រហែល 1:2 ប៉ុណ្ណោះ។

CIRP បានឱ្យដឹងថា

"ចាប់តាំងពី iPhone ជំនាន់ដំបូង, Apple បានផ្តល់នូវជម្រើសក្នុងជ្រើសយកអង្គផ្ទុកទិន្នន័យខាងក្នុង, Mike Levin - សហស្ថាបនិកនៃ CIRP បានចែករំលែក។ អស់រយៈពេលជាច្រើនឆ្នាំមកហើយអង្គផ្ទុកទិន្នន័យខាងក្នុងរបស់ iPhone បានកើនឡើងគ្រប់កម្រិតដែលនាំឱ្យតម្លៃកើនឡើងប្រហែល 100 ដុល្លារ។ ឥឡូវនេះតម្លៃរបស់ iPhone កើនឡើងពី 50 ទៅ 200 ដុល្លារអាស្រ័យលើម៉ូដែល និងទំហំផ្ទុកទិន្នន័យ។

តួរលេខនៃអ្នកទិញ iPhone ចំណាយសម្រាប់ការបង្កើនទំហំអង្គផ្ទុកទិន្នន័យបានកើនឡើងដល់ 38% នៅត្រីមាសចុងក្រោយ (ខែកញ្ញា - ធ្នូ 2018) បើប្រៀបធៀបទៅនឹងត្រីមាសមុន 33% ។ ជាមួយនឹងការកើនឡើងនៃតម្លៃដោយផ្អែកលើម៉ូដែលផ្សេងៗគ្នា និងអង្គផ្ទុកទិន្នន័យខាងក្នុងខុសគ្នា។ CIRP បានប៉ាន់ប្រមាណថាតម្លៃលក់ iPhone ជាមធ្យមបានកើនឡើងដល់ជាង 800 ដុល្លារ។”

ទិន្នន័យដែលមើលឃើញពីការលក់ iPhone អស់រយៈពេលជាច្រើនឆ្នាំដែលអ្នកអាចមើលឃើញនៅក្នុងរូបភាពខាងក្រោមនេះ

ទិន្នន័យដែលមើលឃើញពីការលក់ iPhone

Apple បានគេរំពឹងថានឹងប្រកាសលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទី 1 (ខែកញ្ញាដល់ខែធ្នូឆ្នាំ 2018, ឆ្នាំហិរញ្ញវត្ថុរបស់ Apple) នៅថ្ងៃទី 29 ខែមករាខាងមុខនេះ។ រង់ចាំមើលទាំងអស់គ្នាណា។

ប្រភព៖ 9to5mac

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...