iPhone XI 2019 នឹងបាន Apple បំពាក់កាមេរ៉ាដល់បី

11/01/2019
iPhone XI 2019 មានកាមេរ៉ាបី

ជាជាក់ស្តែង មានក្រុមហ៊ុនជាច្រើនបានបំពាក់កាមេរ៉ាបី បួន មានខ្លះដល់ប្រាំ (ពាក្យចចាមអារ៉ាមអំពី Nokia 9 PureView) លើផលិតផលរបស់ខ្លួន។ តែ Apple នៅតែស្មោះស្មាក់ជាមួយកាមេរ៉ាភ្លោះ។ ប្រភពព័ត៌មានថ្មីបានអោយដឹងថា Apple នឹងធ្វើការផ្លាស់ប្តូរថ្មី គឺនឹងបំពាក់កាមេរ៉ាបីអោយ iPhone XI 2019។

អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺ Appple ប្រហែលជារៀប កាមេរ៉ាបី បែបជ្រុង ស្រដៀងនឹង Huawei Mate 20 ដោយមិនរៀបទទឹងដូចក្រុមហ៊ុនមួយចំនួនឡើយ។

iPhone XI 2019 មានកាមេរ៉ាបី

គយគន់យូរបន្តិច រូបរាងវាមិនសូវស៊ីគ្នាប៉ុន្មានទេ។ ខាងក្នុង កាមេរ៉ារៀបជារាង ត្រីកោង រីឯភ្លើង flash LED ជំនួយពន្លឺឋិតនៅខាងលើ ផ្នែកខាងឆ្វេង និង Micro ក៏ឋិតនៅក្នុងកាមេរ៉ានេះដែរ។

គេហទំព័រ Phonearena បានអោយដឹងថា កាមេរ៉ាពីរនៅខាងឆ្វេង ជាកាមេរ៉ាធម្មតាមួយ និង Tele មួយ ប៉ុន្តែនៅក្នុងប្រព័ន្ធ iPhone ចាស់។ កាមេរ៉ាខាងស្តាំប្រហែលជាកាមេរ៉ាសែនស័រ ToF (Time-of-Flight គឺជាសែនស័រ 3D ដោយប្រើភ្លើងឡាស្សែដើម្បីវាល់ចម្ងាយកាមេរ៉ា និង វត្ថុថត) ដើម្បីបង្ហាញរូបភាព 3D។

iPhone XI 2019 មានកាមេរ៉ាបី

នៅដល់ 9ខែ ទៀតទើប iPhone XI ចេញជារូបរាង ដូច្នេះគ្រឿងម៉ាស៊ីននៅមិនទាន់ពេញលេញឡើយ នៅធ្វើការពិសោធន៍ និងត្រួតពិនិត្យជាច្រើនទៀត។ អ្វីដែលបាននិយាយខាងលើនេះ មិនទាន់អះអាងថាជាបច្ចេកទេសរបស់ iPhone XI ឡើយ ពីព្រោះនៅមានខាងផ្លាស់ប្តូរខាងមុខទៀត ដែលយើងមិនអាចស្មានទុកមុន។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...