មូលហេតុចម្បងទាំងប្រាំដែលអ្នកប្រើចូលចិត្ត iPhone ជាងទូរស័ព្ទ Android

08/11/2018

iPhone តែងតែស្ថិតក្នុងបញ្ចីនៃម៉ូឌែលស្មាតហ្វូនដែលលក់ដាច់បំផុតនៅក្នុងពិភពលោក ទោះបីជាមានមនុស្សមួយចំនួនប្រឆាំងនឹងវាក៏ដោយ។

ចូលរួមស្វែងយល់ជាមួយយើងទាំងអស់គ្នាណា!

IOS & Android

១. មិត្តភក្តិ សាច់ញាតិរបស់ខ្ញុំភាគច្រើនប្រើ iPhone

វាហាក់ដូចជាចំលែកបន្តិចប៉ុន្តែនេះគឺជាហេតុផលមួយក្នុងចំណោមមូលហេតុសំខាន់ៗដែលអ្នកប្រើចូលចិត្ត iPhone។ រាល់ផលិតផលរបស់ Apple គឺមានអានុភាពខ្លាំងនៅពេលមានការតភ្ជាប់គ្នា។ ឧទាហរណ៍ ផ្ញើសារជា imessage ជាមួយនឹងភាពសប្បាយរីករាយ Emojy អាចផ្ញើរជារូបភាព វីដេអូ ឬការហៅទូរស័ព្ទយ៉ាងរហ័សតាមរយៈ Facetime ការចែករំលែកទីតាំង password, wifi និងលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ជាច្រើនផ្សេងទៀត។

មិត្តភក្តិ សាច់ញាតិរបស់ខ្ញុំភាគច្រើនប្រើ iPhone

២. មានការ Update ជាប្រចាំ

ថ្មីៗនេះ Apple បានប្រកាសជាផ្លូវការនូវ iPhone 5s របស់ខ្លួនដែលមានអាយុកាល 5 ឆ្នាំអាចនឹងត្រូវបាន Update ទៅជា iOS 12 បើប្រៀបធៀបទៅនឹងគូប្រជែងរបស់ខ្លួននេះគឺជារឿងដែលមិនគួរឱ្យជឿ។ ការធ្វើការអាប់ដេតប្រព័ន្ធប្រតិបត្តិការថ្មីមានន័យថាទូរស័ព្ទនឹងមានស្ថេរភាពជាងមុន កែសម្រួលនូវកំហុសដែលកើតមាន ធ្វើឱ្យម៉ាស៊ីនកាន់តែមានសុវត្ថិភាព និងប្រើបាននូវមុខងារថ្មីៗជាច្រើនទៀងបាន។

មានការ Update ជាប្រចាំ

៣. កម្មវិធីច្រើន

កម្មវិធីជាច្រើនត្រូវបាន Update នៅលើប្រព័ន្ធដំណើរការ iOS។ អ្នកអាចស្វែងរកកម្មវិធីរាប់លានដែលគាំទ្រដល់ការងារ ការកំសាន្ត ការរចនា... ទាំងអស់មាននៅលើ App Store។ ដូច្នេះ App Store ក៏ជាផ្សារកម្មវិធីធំបំផុតនៅលើពិភពលោកសម្រាប់កម្មវិធីគុណភាព។

កម្មវិធីច្រើន

៤. ស្អាត

មិនថាអ្នកចូលចិត្តទូរស័ព្ទ iPhone ឬក៏អត់នោះទេ អ្នកត្រូវតែទទួលស្គាល់ថាទូរស័ព្ទ iPhone មានការរចនាដ៏ស្រស់ស្អាតមែន ហើយគុណភាពនៃម៉ាស៊ីនក៏ល្អទៀតផង។ គ្រប់ជ្រុងជ្រោយទាំងអស់ សម្បីតែចំនុចដ៏តូចបំផុតនៅលើទូរស័ព្ទក៏ Apple ធ្វើដោយប្រុងប្រយ័ត្នបំផុត នេះហើយដែលនាំមកនូវគុណភាពល្អបំផុតសម្រាប់អ្នកប្រើប្រាស់។

រូបរាងស្អាត

៥. ថ្លៃថ្នូរ

តាំងតែពីមុនមកហើយដែលរាល់ផលិតផលដែលចេញមកពី Apple ជានិមិត្តសញ្ញាមួយដែលមានទាំងរូបរាងស្អាត និងគុណភាព។ ផលិតផលរបស់ក្រុមហ៊ុន Apple តែងតែនាំមកនូវភាពថ្លៃថ្នូរដល់អ្នកប្រើ។ ទោះជាយ៉ាងណាការកាន់ iPhone នៅតាមផ្លូវក៏ងាយចំណាំជាងទូរស័ព្ទ Android ដែរ, តើត្រូវទេ?

ថ្លៃថ្នូរ

ខាងលើនេះគឺជាលក្ខណៈពិសេសទាំងប្រាំដែលគួរឱ្យទាក់ទាញបំផុតរបស់ iPhone តើអ្នកយល់ស្របទេ? សូមទុកមតិរបស់អ្នកខាងក្រោមនេះណា!

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...