iPhone 2020 នឹងបានបំពាក់ទាំង Touch ID និង Face ID ហើយជំនួយ 5G

02/06/2019
iPhone 2020

ខណៈដែល Apple បានលុបសែនស័រស្នាមម្រាមដៃចោលទាំងស្រុង ហើយបានជំនួសដោយបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខវិញ ប្រភពព័ត៌មានមួយចំនួនបានអះអាងថា Touch ID នឹងវិលត្រឡប់មកវិញក្នុងឆ្នាំក្រោយ ហើយវានឹងប្រសើរជាងស៊េរីមុនៗទាំងស្រុង។

មិនតែប៉ុណ្ណោះ iPhone 2020 ក៏បានគេជឿជាក់ថានឹងមានជំនួយតភ្ជាប់បណ្តាញ 5G ហើយផ្ទៃក្រោយមានសែនស័រ 3D។

យោងតាមក្រុមអ្នកវិភាគមកពី Barclays បានអោយដឹងថា នៅឆ្នាំក្រោយ iPhone នឹងបញ្ចូលបច្ចេកវិទ្យាសម្គាល់ស្នាមម្រាមដៃលាក់នៅក្រោមអេក្រង់ ដែលអនុញ្ញាតអោយ Touch ID អាចសម្គាល់បានស្នាមម្រាមដៃនៅគ្រប់ទីកន្លែងលើអេក្រង់។ Apple បានទទួលនីយបត្រតក្កកម្មសម្រាប់បច្ចេកវិទ្យានេះ តាំងពីឆ្នាំ 2017។

iPhone 2020

គ្រប់ជំនាន់ iPhone 2018 សុទ្ធតែបានបំពាក់ Face ID ទាំងអស់ ប៉ុន្តែ ទូរស័ព្ទ iPhone 2019 អាចនឹងមានបច្ចេកវិទ្យាទាំងពីរគឺ Face ID និង Touch ID នាំមកការពេញចិត្តដល់អ្នកប្រើច្រើនជាង។

ក្រៅពីនេះទៀត ប្រភពព័ត៌មានក្នុងខ្សែផ្គត់ផ្គង់នៅទ្វីបអាស៊ីក៏បាននិយាយប្រាប់ Barclays ថា iPhone 2020 នៅបានបំពាក់កាមេរ៉ា 3D ដោយផ្អែកលើ laser។ សកម្មភាពនេះសមស្របនឹងរបាយការណ៍មុនៗ ដែលបង្ហាញថា Apple នឹងបង្កើនបច្ចេកវិទ្យា virtual reality នៅលើ iPhone ថ្មី។

ចុងក្រោយបំផុត ជាមួយហេតុការដែល Apple ឈានដល់កិច្ចព្រមព្រៀងនឹង Qualcomm នោះ iPhone 5G ប្រហែលច្បាស់នឹងមានវត្តមានក្នុងឆ្នាំក្រោយ។ ហើយប្រភពព័ត៌មានពី Barclays ក៏ជឿជាក់ថាយ៉ាងនេះដែរ។

ប្រភព៖ Cultofmac

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...