iPhone 2019 នឹងមិនមានអក្សរ ‘iPhone’ នៅផ្ទៃក្រោយ

30/08/2019
iPhone 2019

មនុស្សម្នាក់ដែលទទួលខ្លួនជាបុគ្គលិករោងចក្រ Foxconn នៅប្រទេសចិន បានចែករំលែកព័ត៌មានមួយចំនួនអំពីទូរស័ព្ទ iPhone 2019 ដែលជិតនឹងបានប្រកាសវត្តមាន។

យោងតាមបុគ្គលិករូបនេះ iPhone 11 នឹងមានពណ៌ខៀវថ្មីទាំងស្រុង។ ស្តាប់ទៅដូចជាស្របនឹងរបាយការណ៍មុននេះពី blog Mac Otakara ដែលនិយាយថា iPhone Xr នឹងមានពណ៌បៃតង និងផ្កា lavender ថ្មី។

មិនតែប៉ុន្នេះ iPhone ជំនាន់ថ្មី នឹងមានផ្ទៃក្រោយធ្វើដោយកញ្ចក់ថ្មី ក៏ស្រដៀងនឹងអ្វីដែលអ្នកវិភាគ Ming-Chi Kuo ធ្លាប់ប្រកាស។

អ្វីដែលគួរអោយចាប់អារម្មណ៍ជាងទៀត គឺបុគ្គលិករូបនេះបានបង្ហើបអោយដឹងថា អក្សរ ‘iPhone’ នឹងលែងបានបោះពុម្ពលើផ្ទៃខ្នងទៀតហើយ។ ប្រហែលជា Apple ចង់ធ្វើដូច្នេះដើម្បីរចនាមានលក្ខណៈល្អជាង។

iPhone 2019

អំពីផ្នែកខាងមុខវិញ iPhone 2019 បានគេនិយាយថាប្រហាក់ប្រហែលនឹង iPhone 2018 រួមទាំង notch។ ប៉ុន្តែ ដោយការបំបាត់ 3D Touch នឹងអាចធ្វើអោយអេក្រង់ស្តើងជាងមុនបន្តិច។

បុគ្គលិករបស់ Foxconn នៅនិយាយថា iPhone Xs Max ជំនាន់បន្ទាប់ នឹងមានថាមពលថ្ម 3.969 mAh។ ចុងក្រោយបំផុត iPhone ថ្មីក៏នឹងមានជម្រើសអង្គចងចាំដូចជា៖  64 GB, 256 GB និង 512 GB ដូចនឹង iPhone Xs, Xs Max បច្ចុប្បន្នដែរ។

ជាមួយព័ត៌មានខាងលើ អ្នកគិតយ៉ាងណាចំពោះទូរស័ព្ទ iPhone 11 ដែលជិតនឹងចេញផ្សាយ?

ប្រភព៖ Macrumors

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...