iPhone 11 អាចនឹងប្រើបន្ទះអេក្រង់ OLED គុណភាពដូចទៅនឹង Note 10

19/08/2019
រូបភាពតំណាង

មានចំណុចពិសេសមួយដែលក្រុមហ៊ុន Samsung នៅតែធ្វើបានយ៉ាងល្អប្រសើរបំផុតរហូតមកដល់ពេលនេះគឺបន្ទះអេក្រង់ OLED ភ្លឺច្បាស់​និងមានពណ៍ដ៏រស់រវើក ពិតប្រាកដណាស់ Samsung Galaxy Note 10 ក៏មិនត្រូវបានលើកលែងដែរហើយលោកអ្នកអាចនឹងពេញចិត្តស្តូកនៅពេលដឹងព័ត៌មានថា: iPhone 11 បើកបង្ហាញនាពេលខាងមុខឆាប់ៗនេះអាចនឹងមានភ្ជាប់មកជាមួយបន្ទះអេក្រង់ដូចទៅនឹង Note 10 ផងដែរ។

យោងតាមប្រភពព័ត៌មានមួយលេចចេញពីប្រទេសកូរ៉េខាងត្បូង Apple អាចនឹងមានគំរោងប្រើបន្ទះអេក្រង់ OLED ស្រដៀងទៅនឹងបន្ទះអេក្រង់នៅលើ Galaxy S10 និង Note 10។ កាលពីមុន Apple តែងតែប្រើប្រភេទបន្ទះអេក្រង់ដែលពួកគេបានកែឆ្នៃដោយខ្លួនឯងដើម្បីអោយឃើញប្លែកខុសពីដៃគូប្រកួតប្រជែង។

វាមិនទាន់ច្បាស់ទេថាហេតុអ្វីបានជាក្រុមហ៊ុន Apple ជ្រើសរើសវិធីថ្មីគឺប្រើប្រាស់បន្ទះអេក្រង់ស្រដៀងទៅនឹងផលិតផលរបស់ក្រុមហ៊ុន Samsung ក៏ប៉ុន្តែវាជាមធ្យោបាយមួយដើម្បីសន្សំចំណាយទៅលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ផងដែរ។

បើតាមរបាយការណ៍បានបង្ហាញ iPhone Xs និង iPhone Xs Max មានលទ្ធផលមិនដូចទៅនឹងការរំពឹងទុកឡើយ ដូច្នេះហើយក្រុមហ៊ុន Apple ត្រូវបង់ថ្លៃផាកពិន័យទៅអោយក្រុមហ៊ុន Samsung សម្រាប់ការទិញមិនគ្រប់ចំនួននៃបន្ទះអេក្រង់ OLED ដូចនៅក្នុងកិច្ចសន្យា។

តាមគំនិតរបស់អ្នកតើ iPhone 11 គួរតែប្រើបន្ទះអេក្រង់ដូចទៅនឹង Samsung Galaxy Note 10 ដែររឺទេ?

ប្រភព: Ubergizmo

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...