វាយតម្លៃលម្អិត iPhone 11 Pro ជាជម្រើសល្អបំផុតក្នុងចំណោម iPhone ថ្មី

27/09/2019

បន្ទាប់ពីព្រឹត្តិការណ៍ដាក់បង្ហាញទូរស័ព្ទ iPhone 11 សំណួរជាច្រើនបានលើកឡើងថា តើកំណែមួយណាដែលគួរទិញបំផុត? ប្រហែលជាទូរស័ព្ទ iPhone 11 Pro ហើយ។ ស្មាតហ្វូននេះមិនត្រឹមតែបានបំពាក់ប្រមាណមុខងារល្អបំផុតរបស់ Apple ប៉ុណ្ណោះទេ វានៅមានរចនាតូចល្មម និងតម្លៃលក់ទាបជាង iPhone 11 Pro Max ផងដែរ។ ចូរមើលគេហទំព័របច្ចេកវិទ្យាដ៏ល្បីល្បាញ Techradar នឹងវាយតម្លៃ iPhone 11 Pro នេះយ៉ាងដូចម្តេចខ្លះ?

រចនានិងអេក្រង់

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រៅពីការដាក់បង្ហាញកំណែស្តង់ដារ (ដូចជា iPhone 8, X,) នោះ Apple នៅប្រកាសវត្តមានកំណែ upgrade មួយចំនួនអមតាម (ដូចជា iPhone 8 Plus, iPhone XS)។ ដូច្នេះ មិនមានអ្វីគួរអោយភ្ញាក់ផ្អើលទេ ពេលដែល Apple ចេញលក់ iPhone 11 Pro អមមកជាមួយ iPhone 11។

iPhone 11 Pro

រៀបរាប់តាមលំដាប់ iPhone 11 Pro Max, iPhone 11, iPhone 11 Pro ពណ៌ខ្មៅ និង iPhone 11 Pro ពណ៌ស

ទោះបីជា iPhone 11 Pro ពេលមើលទៅក៏មិនខុសអ្វីកំណែទាំងពីរទៀតក៏ដោយ ប៉ុន្តែ iPhone 11 Pro គឺជាកំណែមានរូបរាងតូចបំផុត ហើយមានកាមេរ៉ាខាងក្រោយទៅដល់បី (ខណៈដែល iPhone 11 មានតែពីរកាមេរ៉ា)។ ប្រសិនបើអ្នកចង់ទទួលបាន iPhone 11 មួយ ដែលមានគ្រប់មុខងារថ្មីៗទាំងអស់របស់ iOS នោះ iPhone 11 Pro នឹងក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នក។

iPhone 11 Pro

iPhone 11 នៅលើ iPhone 11 Pro នៅក្រោម

ក៏ប៉ុន្តែ បើនិយាយថាស៊េរី iPhone 11 មើលទៅដូចស៊េរី iPhone X នោះ គឺពិតជាមិនត្រឹមត្រូវឡើយ ជាពិសេសគឺពេលដែលរចនាកាមេរ៉ាខាងក្រោយបានផ្លាស់ប្តូរទាំងស្រុង បង្កើតភាពខុសប្លែក។ បើប្រៀបធៀបជាមួយជំនាន់មុន ទូរស័ព្ទទាំងបីក្នុងស៊េរី iPhone 11 មានចង្កោមកាមេរ៉ាធំជាង និងពិសេសជាងច្រើន។

iPhone 11 Pro

iPhone Xs (ខាងស្តាំ) និង iPhone 11 Pro (ខាងឆ្វេង)

ក៏ដូចជា iPhone 11 ដែរ កំណែ iPhone 11 Pro ក៏បានបំពាក់អេក្រង់មាន notch ធ្លាប់ស្គាល់របស់ iPhone X។ មានសំណួរជាច្រើនអំពីមូលហេតុដែល Apple រក្សារចនារបស់ខ្សែផលិតផលមុន អោយផលិតផលថ្មី តែមិនទាន់ច្បាស់ចម្លើយ។

iPhone 11 Pro

iPhone 11 កំណែ Pro ក៏បានបំពាក់អេក្រង់មាន notch ធ្លាប់ស្គាល់

សម្រាប់មតិមួយចំនួនអោយដឹងថា និន្នាការកែលម្អរចនា នឹងបង្កើតភាពទាក់ទាញដល់អ្នកប្រើ ហើយពេលកាន់ផលិតផលដែលមានរចនាថ្មីក្នុងដៃ នឹងនាំមកអារម្មណ៍ថ្មីប្លែក និងចាប់ចិត្ត។ ប៉ុន្តែប្រហែលជា Apple យល់ឃើញថា ការនាំមករចនាថ្មីទាំងស្រុង ក៏មានន័យថាអ្នកប្រើនឹងត្រូវចំណាយប្រាក់ច្រើនទៀតដើម្បីទិញ iPhone ដែរ។

អេក្រង់របស់ iPhone 11 Pro មានទំហំ 5.8 inch និងមានគុណភាពបង្ហាញ 2.436 x 1.125 pixels។ ផ្សំជាមួយបន្ទះ Super Retina XDR សន្យាថានឹងនាំមកការប្រើប្រាស់ល្អបំផុតសម្រាប់ iOS Fans។

iPhone 11 Pro

អេក្រង់របស់ iPhone 11 Pro មានទំហំ 5.8 inch និងគុណភាពបង្ហាញ 2.436 x 1.125 pixels

កម្លាំងម៉ាសុីន

ដូចអ្វីដែលយើងរំពឹងទុក iPhone 11 Pro និយាយដោយឡែក និងស៊េរី iPhone 11 និយាយទូទៅ មានមោទនភាពយ៉ាងខ្លាំងដែលបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 13 ជាកំណែថ្មីបំផុតរបស់ប្រព័ន្ធប្រតិបត្តិការ Apple។ កំណែនេះនាំមកច្រើនមុខងារថ្មី និងពិសេស ទោះបីជាធ្លាប់បានអនុវត្តលើ iPhone ជំនាន់មុនៗ (ដូចជាស៊េរី iPhone X) តាមរយៈ update កម្មវិធីក៏ដោយ។

iPhone 11 Pro

ប្រព័ន្ធប្រតិបត្តិការ iOS 12 (ខាងឆ្វេង) និងប្រព័ន្ធប្រតិបត្តិការ iOS 13 (ខាងស្ដាំ)

ចំណែកកម្លាំងម៉ាសុីនវិញ គឺមិនចាំបាច់ពិភាក្សាច្រើនទេ ពេលដែល iPhone 11 Pro បានបំពាក់បន្ទះឈីបខ្លាំងបំផុតនាពេលបច្ចុប្បន្ន នោះគឺ Apple A13។ ទន្ទឹមនឹងនោះ CPU របស់ស៊េរី iPhone 11 ក៏បានវាយតម្លៃថាលឿនបំផុតមកដល់ពេលនេះផងដែរ សុីដាច់ទាំង Kirin 980 ឬ Snapdragon 855 របស់ Qualcomm។

iPhone 11 Pro

iPhone 11 Pro បានបំពាក់បន្ទះឈីបខ្លាំងបំផុតនាពេលបច្ចុប្បន្ន - Apple A13

ដូច្នេះហើយ ក្នុងផ្នែកខ្លះដូចជាលេង game ទូរស័ព្ទ iPhone 11 Pro គឺជាជម្រើសមួយដ៏ល្អឥតខ្ចោះ។ សន្យាថាបន្ទះឈីបនេះ នឹងមិនធ្វើអោយអ្នកប្រើខកចិត្តឡើយ។

កាមេរ៉ា

ទោះបីបានបំពាក់កូនឈីបនាំមុន Apple A13 ក៏ដោយ តែយោងតាមការស្ទង់មតិមួយថ្មីៗនេះ បានបង្ហាញថា អ្នកប្រើជាច្រើនគឺយកចិត្តទុកដាក់ចំពោះប្រព័ន្ធកាមេរ៉ា របស់ផលិតផលទាំងបីក្នុងស៊េរី iPhone 11 នេះ។

មិនដូច iPhone 11 កំណែស្តង់ដារនោះទេ iPhone 11 Pro មានបីកាមេរ៉ាខាងក្រោយ បានរៀបជារាងត្រីកោណ ហើយព័ទ្ធជុំវិញជាស៊ុមរូបការ៉េ។ យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថា តួលេខរបស់កាមេរ៉ាទាំងបីនេះរួមមាន៖ សែនស័រច្បង 12 MP សែនស័រថតផ្ទៃសែនទូលាយ 12 MP និងសែនស័រ tele 12 MP។

iPhone 11 Pro

iPhone 11 Pro បានបំពាក់ទៅដល់បីកាមេរ៉ាខាងក្រោយ មានទំហំ 12 MP

មុនពេលនិយាយដល់គុណភាពរូបថតពី iPhone 11 Pro យើងនឹងនិយាយបន្តិចអំពីរចនាចង្កោមកាមេរ៉ានេះ។ ត្រូវតែនិយាយថា រចនារបស់ចង្កោមកាមេរ៉ានេះបានបង្កើតភាពថ្មីប្លែកមួយក្នុងទីផ្សារបច្ចេកវិទ្យា។ ទោះបីមានច្រើនការវាយតម្លៃមិនល្អ ប៉ុន្តែវាក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់។

ជាទូទៅ បើប្រៀបនឹងខ្សែផលិតផលជំនាន់មុន Apple បានចាប់ផ្តើមអនុវត្តនិន្នាការកែលម្អរចនា ហើយនាំមករូបរាងថ្មីប្លែក មិនពាក់អាវ 'ចាស់' ទៀតឡើយ។ សង្ឃឹមថានាពេលអនាគត iPhone បន្ទាប់នឹងមានរូបរាងកាន់តែប្លែក ប្រណិត ហើយចាប់អារម្មណ៍ដល់អ្នកប្រើថែមទៀត។

iPhone 11 Pro

iPhone Xs (ខាងឆ្វេង) និង iPhone 11 Pro (ខាងស្ដាំ)

ពេលនេះវិញ ចូរមើល iPhone 11 កំណែ Pro ថតរូបបានល្អយ៉ាងណា? យោងតាម Techradar បានអោយដឹងថា គុណភាពរូបថតច្បាស់ល្អប្រណិត ជាពិសេសគឺពេលថតក្នុងលក្ខខណ្ឌពន្លឺគ្រប់គ្រាន់ ម៉ាសុីននឹងអោយចេញរូបភាពស្រស់ស្អាត ជាមួយពណ៌រស់រវើក និងកម្រិតបែកចែងពណ៌សមរម្យ។

iPhone 11 Pro

ថតរូបក្នុងលក្ខខណ្ឌពន្លឺគ្រប់គ្រាន់ដោយកាមេរ៉ា iPhone 11 Pro

ចំពោះរបៀបថតបែបលុបផ្ទៃ (បាន Apple ហៅថា Portrait) បានត្រឡប់មកវិញ ហើយចាប់អារម្មណ៍ជាងមុន។ ក្រៅពីលុបផ្ទៃខាងក្រោយចេញ កាមេរ៉ានៅរក្សាបានរូបរាងប្រធានបានយ៉ាងច្បាស់លម្អិត មានគុណភាពខ្ពស់។

iPhone 11 Pro

របៀបថតបែបលុបផ្ទៃ (បាន Apple ហៅថា Portrait) ចាប់អារម្មណ៍ជាងមុន

មុខងារនេះបាន upgrade ឡើងដើម្បីនាំមករូបភាពកាន់តែច្បាស់លាស់ មិនខុសអ្វីរូប studio ឡើយ។

ថតរូបក្នុងលក្ខខណ្ឌពន្លឺទាប តែងតែជាកង្វល់មួយសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូន ប៉ុន្តែសម្រាប់ iPhone 11 Pro អ្វីគ្រប់យ៉ាងហាក់ដូចជាមានភាពងាយស្រួលជាង។ ប្រសិទ្ធិភាពពន្លឺទាបក៏បានកែលម្អ នាំមករូបភាពស្រស់ស្អាត និងគុណភាពល្អ។

iPhone 11 Pro

សមត្ថភាពថតរូបក្នុងលក្ខខណ្ឌពន្លឺទាបបានកែលម្អ ធ្វើអោយរូបថតមានគុណភាពល្អ

ក្រៅពីនេះ មុខងារថតពេលយប់ក៏មានមុខនៅលើ iPhone 11 Pro ហើយជំនួយយ៉ាងល្អក្នុងការកែលម្អរូបភាព ក្នុងស្ថានភាពពន្លឺទាប។

iPhone 11 Pro

រូបភាពថតបែបធម្មតា (ខាងឆ្វេង) និងរូបភាពប្រើមុខងារថតពេលយប់ (ខាងស្ដាំ)

ប្រៀបធៀបរវាងរូបភាពថតបែបធម្មតា និងរូបភាពប្រើមុខងារថតពេលយប់ ទើបឃើញច្បាស់ កាមេរ៉ាជួយបង្កើតភាពលម្អិតយ៉ាងល្អ ហើយចាំចិត្តយ៉ាងខ្លាំង។

រូបភាពថតបែបធម្មតា (ខាងឆ្វេង) និងរូបភាពប្រើមុខងារថតពេលយប់ (ខាងស្ដាំ)

ប្រើកញ្ចក់កែវ tele ដើម្បីថតរូបនៅចម្ងាយឆ្ងាយ ក្នុងលក្ខខណ្ឌខ្វះពន្លឺ យើងនៅតែទទួលបានរូបយ៉ាងលម្អិត ដោយគុណភាពល្អរបស់កាមេរ៉ា iPhone 11 Pro។ ហេតុនេះ រូបភាពមើលទៅគួរអោយចាប់អារម្មណ៍ និងស្រស់ស្អាតជាង។

ថតដោយកាមេរ៉ាផ្ទៃទូលាយ (ខាងផ្វេង) និងថតដោយកាមេរ៉ា tele (ខាងស្ដាំ)

ជាមួយកាមេរ៉ាថតយកផ្ទៃសែនទូលាយ 12 MP បានអនុញ្ញាតិអោយ iPhone 11 Pro ថតបានផ្ទៃរូបធំជាង ហើយនេះក៏ជាលើកដំបូងដែលប្រភេទកាមេរ៉េនេះមានលើ iPhone។

iPhone 11 Pro

រូបបានថតដោយកាមេរ៉ាផ្ទៃសែនទូលាយរបស់ iPhone 11 Pro

ចំពោះសមត្ថភាពថត selfie រូបភាពបានធ្វើរលោង និងម៉ត់ស តែក្នុងកម្រិតល្មម។ ដូច្នេះ ធ្វើអោយរូបភាពស្រស់ស្អាតជាង។ ក៏ប៉ុន្តែ ចំពោះរបៀបថត portrait ចំណុចលម្អិតមួយចំនួនដូចជាសក់របស់ប្រធានត្រូវព្រិល សង្ឃឹមថា Apple នឹងធ្វើអោយប្រសើរឡើងនូវមុខងារនេះ ក្នុងប្រមាណកំណែ update ខាងមុខនេះ។

iPhone 11 Pro

អាយុកាលថ្ម

ក្រៅពីនេះ Apple ក៏បានផ្លាស់ប្តូរចំណុចមួយចំនួនក្នុងផ្នែកថាមពលថ្មរបស់ iPhone 11 Pro ផងដែរ។ យោងតាមអ្វីដែល Apple បានប្រកាស ទូរស័ព្ទនេះមានអាយុកាលថ្មយូរជាង 4 ម៉ោងបើប្រៀបនឹង iPhone Xs សកម្មភាពនេះបង្ហាញថា ក្រុមហ៊ុនបានចេះស្តាប់យោបល់អ្នកប្រើជាង។

iPhone 11 Pro

ទូរស័ព្ទនេះមានអាយុកាលថ្មយូរជាង 4 ម៉ោងបើប្រៀបនឹង iPhone Xs

Apple បានបង្កើនទំហំថ្មបើប្រៀបនឹង iPhone Xs ទោះបីជាមិនទាន់ដឹងច្បាស់ថាមពលរបស់វាជាប៉ុន្មាន ប៉ុន្តែវាបានប្រកាសថាវានឹងមានរយៈពេលប្រើយូរជាង iPhone Xs 4 ម៉ោង។ សង្ឃឹមថា iPhone 11 Pro របស់យើងនេះ នឹងអាចប្រើបានមួយថ្ងៃវែង។

iPhone 11 Pro

iPhone 11 Pro បានបំពាក់បច្ចេកវិទ្យាសាកឥតខ្សែ និងសាក 18 W

ប៉ុន្តែអ្វីដែលយើងអាចដឹងច្បាស់នោះគឺ iPhone 11 Pro បានបំពាក់បច្ចេកវិទ្យាសាក Wireless PowerShare ដែលមានប្រជាប្រិយភាពរបស់ស្មាតហ្វូន Android ថ្មីៗក្នុងមួយគ្រានេះ ហើយក៏មានសាកលឿន 18 W។ យោងតាម Phonearena វាស់បាន iPhone 11 Pro នឹងមានពេលសាកថ្មដូចខាងក្រោម៖

តម្លៃលក់

អំពីតម្លៃវិញ យើងដឹងច្បាស់ហើយ iPhone តែងតែជាស្មាតហ្វូនដែលមានតម្លៃខ្ពស់។ ដូច្នេះ iPhone 11 Pro ក៏មានតម្លៃខ្ពស់ដែរ 999 USD សម្រាប់កំណែ ROM 64 GB។ ស្មាតហ្វូនក៏មានកំណែបន្ថែមមួយទៀត ជាមួយ ROM 256 GB និងតម្លៃគឺ 1.149 USD ហើយកំណែ ROM ធំអស់កម្រិតគឺ 512GB មានតម្លៃ 1.349 USD។

iPhone 11 Pro បានដាក់លក់ជាផ្លូវការនៅប្រទេសមួយចំនួន (ដូចជាប្រទេសសឹង្ហបូរី សហរដ្ឋអាមេរិក ...) នៅថ្ងៃ 20/9។

សរុបសេចក្ដី

ទោះបីមានការផ្លាស់ប្ដូររចនាក្រោយខ្នង បើប្រៀបទៅនឹងខ្សែផលិតផលមុនៗ ប៉ុន្តែ Apple មិនទាន់មានជំហានមួយធំសម្រាប់រចនាខាងមុខរបស់ iPhone 11 Pro នោះទេ។

iPhone 11 Pro

iPhone 11 Pro គឺជាស្មាតហ្វូនគួរទិញបំផុតក្នុងស៊េរី iPhone 11

ហើយដើម្បីសងមកបញ្ហានេះ Apple បាននាំមកការកែលម្អផ្នែកខាងក្នុង៖ គុណភាពរូបថតល្អឡើង បំពាក់ឈីបលឿនបំផុតនៅពេលបច្ចុប្បន្ន និងអាយុកាលថ្មយូរជាង។

ទន្ទឹមនឹងនោះដែរ iPhone 11 Pro គឺជាផលិតផលមានរចនាតូចល្មមជាងគេក្នុងស៊េរី iPhone 11 តែបានបំពាក់មុខងារល្អបំផុត និងទំនើបបំផុត។ ហេតុនេះហើយ ប្រសិនបើបានជ្រើសរើសរវាង iPhone 11, iPhone 11 Pro និង iPhone 11 Pro Max នោះ អ្នកគួរយកចិត្តទុកដាក់ដល់កំណែ Pro ជាង។

តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះ iPhone 11 Pro នេះ?

ប្រភព៖ Techradar

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...