iPhone 11 នឹងមានអេក្រង់ OLED 6.1 និង 6.5 inch 3 កាមេរ៉ា និងរចនាស្ដើង

14/04/2019
iPhone 11

របាយការណ៍មួយពី Macotakara បានប្រកាសថា Apple នឹងចេញផ្សាយពីរកំណែទូរស័ព្ទ iPhone 11 ថ្មី ជាមួយបីកាមេរ៉ានៅខាងក្រោយ ក្នុងឆ្នាំ 2019។ ពីរកំណែ iPhone នេះនឹងមានអេក្រង់តាមលំដាប់គឺ OLED 6.1 inch និង 6.5 inch។

មិនត្រឹមតែប៉ុណ្ណោះទេ ផលិតផល iPhone 11 2019 ជាមួយ 3 កាមេរ៉ាខាងក្រោយនេះ ក៏នឹងមានរចនាស្ដើងជាងបើប្រៀបនឹងជំនាន់ iPhone 2018។ iPhone OLED 6.1 inch ស្ដើងជាង 0.15 mm ប្រៀបនឹង iPhone Xs ខណៈនោះ iPhone OLED 6.5 inch នឹងស្ដើងជាង 0.4 mm ប្រៀបនឹង iPhone Xs Max

ក្រៅពីនេះទៀត ប្រហែលជា Apple នឹងប្តូរទៅជាសែនស័រមានទំហំធំជាងសម្រាប់កាមេរ៉ាច្បង 12 MP នៅលើពីរកំណែ iPhone ដើម្បីបង្កើនគុណភាពរូបភាព។

របាយការណ៍ក៏បានប្រកាសថា Apple នឹងបំពាក់ខ្សែសាក USB-C to Lightning ជាមួយសាក 18W USB-C នៅក្នុងប្រអប់របស់ពីរកំណែ iPhone 6.1 inch និង iPhone 6.5 inch។

ចុងក្រោយ ក៏ដូចជាប្រមាណព័ត៌មានមុននោះ iPhone 11 បានរំពឹងថានឹងផ្សំមកជាមួយថ្មមានទំហំធំជាង ដើម្បីជំនួយមុខងារ Wireless PowerShare។ បើដូច្នេះ តើ Apple នឹងប្រើថ្មបច្ចេកវិទ្យាថ្មី ដែលមានថាមពលធំតែរូបរាងតូចជាងឬទេ?

ប្រភព៖ iPhonehacks

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...