វាយតម្លៃ iPhone 11 2019 ទើបតែចេញថ្មី

18/09/2019

ទីបំផុត Apple បានដាក់បង្ហាញផលិតផលទំនើបទាំងបី ក្នុងស៊េរីឆ្នាំ 2019 ដែលមានឈ្មោះថា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max។ ក្នុងចំណោមនោះ iPhone 11 គឺជាកំណែដែលមានតម្លៃ «ស្រួលទិញ» បំផុត។ ចឹងឥលូវនេះ ចូរយើងនឹងវាយតម្លៃ iPhone 11 កំណែស្តង់ដារនេះទាំងអស់គ្នា។

ជាមួយអារម្មណ៍ដំបូងអំពីទូរស័ព្ទ iPhone 11 នេះ យើងអាចមើលឃើញបានគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនរបស់វា។ ចូរអានបន្តខាងក្រោមណា៎៖

គុណសម្បត្តិ៖

គុណវិបត្តិ៖

ឥឡូវយើងនឹងវាយតម្លៃផលិតផលទំនើបរបស់ឆ្នាំ 2019 នេះ

រចនាតួខ្លួន

អំពីរចនា ពិតជាខកចិត្តបន្តិច ពេលដែល iPhone 11 មិនមានការកែលម្អអ្វីអោយផ្នែកខាងមុខឡើយ នៅតែជារចនាមាន notch ធ្លាប់ស្គាល់របស់ iPhone X Series។ ក្រៅពីនេះ ទូរស័ព្ទនៅរក្សារចនាគែមជុំវិញក្រាស់ដូច iPhone Xr។

iPhone 11 2019

iPhone 11 មិនមានការកែលម្អផ្នែកខាងមុខ នៅតែជារចនាមាន notch ធ្លាប់ស្គាល់របស់ iPhone X Series។ ប្រភព៖ Apple.com

ជាមួយនិន្នាការធ្វើអោយគែមស្ដើង Apple គួរតែកាត់បន្ថយកម្រាស់គែម ប៉ុន្តែផ្ទុយមកវិញ Apple បានធ្វើអោយអតិថិជនខកចិត្តទៅវិញ។

ភាពខុសគ្នាតែមួយគត់ រវាងរចនារបស់ iPhone 11 គឺកាមេរ៉ានៅខាងក្រោយ។ ហើយដូចជាអ្វីដែលព័ត៌មាននាំមកមុនៗ កាមេរ៉ាខាងក្រោយពីរ និងមានភ្លើង LED។

iPhone 11 2019

iPhone 11 មានកាមេរ៉ាខាងក្រោយពីរ ជាមួយភ្លើង LED។ ប្រភព៖ Apple.com

iPhone 11 មានដល់ 6 ពណ៌ផ្សេងគ្នា រួមមាន៖ ពណ៌ស ខ្មៅ ក្រហម ស្វាយ លឿង និងបៃតង។ មានច្រើនជម្រើសពណ៌ គឺជាកត្តាសំខាន់មួយ ដែលជួយអោយទូរស័ព្ទ iPhone 11 កាន់តែស្រួលលក់ចេញជាង។ ពណ៌ស្រស់ផ្តោតលើអតិថិជនវ័យក្មេង ចំណែកពណ៌ទន់ភ្លន់វិញ គឺសំដៅទៅលើអតិថិជនជាស្ត្រី។ ទាំងអស់នេះ បង្កើតភាពខុសប្លែកសម្រាប់ទូរស័ព្ទ iPhone 11 ឆ្នាំនេះ។

iPhone 11

iPhone 11 មានដល់ 6 ពណ៌ផ្សេងគ្នា រួមមាន៖ ពណ៌ស ខ្មៅ ក្រហម ស្វាយ លឿង និងបៃតង

អេក្រង់បង្ហាញ

ដូចព័ត៌មានដែលត្រូវលេចចេញមុននោះ iPhone 11 បានបំពាក់អេក្រង់ទំហំ 6.1 inch ជាមួយបន្ទះ IPS LCD ដូច iPhone Xr។ ជាមួយនោះ ទូរស័ព្ទក៏បានបំពាក់បច្ចេកវិទ្យាអេក្រង់ true-tone ជួយអោយអ្នកប្រើមានអារម្មណ៍ស្រួលពេលប្រើយូរ។

iPhone 11

អេក្រង់មាន notch ធ្លាប់ស្គាល់របស់ iPhone

មិនត្រឹមតែប៉ុណ្ណឹងទេ iPhone 11 នៅមានសមត្ថភាពបង្កើតសម្លេងព័ទ្ធជុំវិញបាន ដោយមានបច្ចេកវិទ្យា dolly amos នាំមកសម្លេងល្អរស់រវើក។ សន្យាថាទូរស័ព្ទនេះនឹងផ្តល់ការប្រើប្រាស់យ៉ាងប្រសើរ ពេលមើល និងលេង game។

ចំពោះ Face ID ដំណឹងល្អគឺ មុខងារនេះបាន Apple កែលម្អឡើង ជាមួយល្បឿនលឿនជាង ត្រឹមត្រូវជាង ហើយមានប្រសិទ្ធភាពជាងផលិតផលមុនៗ។ ចំណុចគួរអោយស្ដាយគឺ សែនស័រស្នាមម្រាមដៃ Touch ID មិនមានវត្តមានលើ iPhone 11។

iPhone 11

ចំពោះ Face ID ដំណឹងល្អគឺ មុខងារនេះបាន Apple កែលម្អឡើង។ ប្រភព៖ Apple.com

កម្លាំងម៉ាសុីន

ជាលើកដំបូងក្នុងប្រវត្ដិសាស្ដ្រ iOS បានប្រជែង ‘ចេញមុខ’ ជាមួយប្រមាណកំណែឈីប ដែលបានប្រើអោយប្រព័ន្ធប្រតិបត្តិការ Android។

iPhone 11

Apple បានបំពាក់អោយ iPhone 11 ឈីប Apple A13 ខ្លាំងបំផុតនាពេលបច្ចុប្បន្ន

ជាមួយបន្ទះឈីប Apple A13 Bionic នេះ Apple បានប្រើតារាងប្រៀបធៀបកម្លាំងដំណើរការ។ ផ្តើមជាមួយឈីប A12 អាចយកឈ្នះគូប្រជែងដ៏ខ្លាំងដូចជា Snapdragon 855, Kirin 980 ឬ Snapdragon 845។ ល។ ហើយជាការពិត Apple A13 ដែលពូកែជាង A12 ទៅទៀតនេះ នឹងមិនមានអ្វីត្រូវខ្លាចប្រមាណគូប្រជែង Android នោះទេ។

iPhone 11

Apple A13 មិនមានអ្វីត្រូវខ្លាចគូប្រជែង Android

Apple ក៏បានអោយដឹងថា iPhone 11 នឹងមាន GPU លឿនបំផុតក្នុងពិភពស្មាតហ្វូន (គិតមកដល់ពេលនេះ) ជាមួយនោះ ក៏បានណែនាំ និងលេង game ថ្មីផ្ទាល់នៅលើ iPhone 11។

iPhone 11

Apple ក៏បានអោយដឹងថា iPhone 11 នឹងមាន GPU លឿនបំផុតក្នុងពិភពស្មាតហ្វូន

ប្រសិនបើមើលវីដេអូអោយបានម៉ត់ចត់ យើងនឹងឃើញថា Apple A13 ដំណើរការរូបភាពបានយ៉ាងល្អ និងដិតច្បាស់ ទោះបីអ្នកប្រើប្រាស់នៅក្រោមពន្លឺព្រះអាទិត្យ។ មិនត្រឹមតែប៉ុណ្ណឹង ពីរូបភាពតួអង្គ Apple A13 សុទ្ធតែអាចបង្ហាញយ៉ាងច្បាស់ នាំមកផ្ទាំងរូបភាពរស់រវើក និងទាក់ទាញដល់អ្នកប្រើ។

iPhone 11

Apple A13 ដំណើរការរូបភាពបានយ៉ាងល្អ និងលម្អិត ដូចច្រាំងថ្មចោទបង្ហាញពីស្នាមប្រេះ

ទូរស័ព្ទនៅបានបំពាក់បច្ចេកវិទ្យា Wi-Fi 6 ផងដែរ។ នេះបានគេចាត់ទុកថា ជាស្តង់ដារ Wifi ជំនាន់បន្ទាប់ ជាមួយល្បឿនឡើងដល់ 10Gbps និងឈានដល់ល្បឿន 12Gbps ល្បឿនកើន 30-40% ប្រៀបនឹងស្តង់ដារ Wifi 5 ចាស់។

iPhone 11

ស្តង់ដារ Wifi 6 បានបំពាក់អោយ iPhone 11

កាមេរ៉ា

iPhone 11 មានចង្កោមកាមេរ៉ាភ្លោះនៅខាងក្រោយទំហំ 12 MP ដោយមានកាមេរ៉ាថតផ្ទៃទូលាយមួយ (f/1.8) និងសែនស័រថតផ្ទៃសែនទូលាយ (f/2.4)។ សម្រាប់អ្នកប្រើ Android កាមេរ៉ាថតផ្ទៃសែនទូលាយនេះគឺសាំហើយ ប៉ុន្តែសម្រាប់អ្នកប្រើ iOS វិញ នេះគឺជាចំណុចប្លែកមួយដ៏ធំ។

iPhone 11

iPhone 11 បានបំពាក់ចង្កោមកាមេរ៉ាភ្លោះនៅខាងក្រោយ

ជាពិសេស កាមេរ៉ា iPhone 11 នៅមានរបៀបថតពេលរាត្រីគួរអោយចាប់អារម្មណ៍ (ជាលើកដំបូងដែលមានលើទូរស័ព្ទ iOS)។

iPhone 11

រូបថតធម្មតា (ខាងឆ្វេង) និងរូបថតដោយ night mode (ខាងស្ដាំ)

ក្រៅពីនេះ នៅមានមុខងារបង្កើនកម្រិតពន្លឺ កាត់បន្ថយលម្អិតរំខាន ជាមួយរបៀប Smart HDR និងថតបែបលុបផ្ទៃបានធ្វើអោយប្រសើរឡើង (សម្គាល់បានទាំងសត្វចិញ្ចឹម)។

QuickTake គឺជាមុខងារថតវីដេអូថ្មី ជួយអោយការថតវីដេអូមានភាពងាយស្រួលជាង ដោយចុចយូរចូលប៊ូតុងកាមេរ៉ា។ វីដេអូមានគុណភាព 4K ក្នុងល្បឿន 60 fps ក៏ដូចជាវីដេអូសែនយឺត time-lapse...។

iPhone 11

កាមេរ៉ារបស់ iPhone 11 បាន បំពាក់ច្រើនមុខងារប្រសើរ

កាមេរ៉ាខាងមុខរបស់ iPhone 11 បាន upgrade ឡើង 12 MP ជាមួយសមត្ថភាពថត selfie មានផ្ទៃទូលាយ ក្រៅពីនេះ អ្នកក៏អាចថតវីដេអូ 4K ក្នុងល្បឿន 60 fps ផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ កាមេរ៉ាខាងមុខក៏មានមុខងារថតវីដេអូសែនយឺត ហើយមុខងារនេះបានផ្តល់និយមន័យថ្មីដោយ Apple គឺហៅថាមុខងារ Slofies។

iPhone 11

កាមេរ៉ាខាងមុខរបស់ iPhone 11 បាន upgrade ឡើង 12 MP ជាមួយសមត្ថភាពថត selfie មានផ្ទៃទូលាយ ក្រៅពីនេះ អ្នកក៏អាចថតវីដេអូ 4K ក្នុងល្បឿន 60 fps

សន្យាថា កាមេរ៉ានៅលើ iPhone 11 នឹងផ្តល់សមត្ថភាពថតរូបប្រសើរជាងទាំងទូរស័ព្ទ iPhone X អាចបំពេញតម្រូវការថតរូបប្រចាំថ្ងៃរបស់អ្នកប្រើស្មាតហ្វូន។

អាយុកាលថ្ម

នេះគឺជាចំនុចខ្សោយមួយដែលមាននៅក្នុងខ្សែទូរស័ព្ទ iPhone ដូច្នេះហើយ អ្នកប្រើតែងតែសង្ឃឹមថា iPhone 11 នឹងមានថាមពលថ្មធំ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ។ ក៏ប៉ុន្តែ Apple នៅតែមិនទាន់បង្ហាញពីសមត្ថភាពថ្មរបស់ iPhone 11 នៅឡើយ គ្រាន់តែប្រកាសថា ទូរស័ព្ទនឹងមានថាមពលថ្មយូរជាងមួយម៉ោងប្រៀបនឹង iPhone Xr។

iPhone 11

ទូរស័ព្ទនឹងមានថាមពលថ្មយូរជាងមួយម៉ោងប្រៀបនឹង iPhone Xr

ដូចអ្នកបានដឹងហើយថា iPhone Xr បានបំពាក់ថាមពលថ្ម 2.942 mAh ដូច្នេះទំនងជាផលិតផលទំនើបរបស់យើងនេះ នឹងមានថាមពលថ្មពី 3.000 – 3.200 mAh។ ព័ត៌មានច្បាស់លាស់នឹងបាននាំមកក្នុងពេលខាងមុខ។

ចំណុចមួយទៀតគឺ iPhone 11 មិនមានឆ្នាំងសាកលឿនផ្សំតាមក្នុងប្រអប់ ខណៈដែលបងប្អូនទាំងពីរនាក់ទៀតក្នុងស៊េរី iPhone 11 គឺ iPhone 11 Pro និង iPhone 11 Pro Max សុទ្ធតែមានសាកលឿន 18 W។

iPhone 11

ស្ដាយណាស់! ទូរស័ព្ទមិនមានសាកលឿន 18 W ដូច iPhone 11 Pro និង iPhone 11 Pro Max។ ប្រភព៖ Apple.com

តម្លៃលក់ iPhone 11 (iPhone 2019)

iPhone 11 នឹងមានតម្លៃចាប់ផ្តើមក្នុងទីផ្សារអន្តរជាតិគឺ 699 USD (ថោកជាងតម្លៃចាប់ផ្តើមរបស់ iPhone Xr៖ 50 USD - នៅទីផ្សារអាមេរិក)។

iPhone 11

iPhone 11 នឹងមានតម្លៃលក់ 699 USD

iPhone 11 បានរំពឹងថានឹងអាចកម្មង់ទុកមុន ចាប់ពីថ្ងៃ 13/9 ហើយ iPhone 11 នឹងបានដាក់លក់ថ្ងៃ 20/9 បន្ទាប់ពីមួយសប្តាហ៍។ តើអ្នកគិតយ៉ាងណា ក្រោយពេលមើលព័ត៌មានរបស់ទូរស័ព្ទ iPhone 11? ចូរចែករំលែកជាមួយយើងខ្ញុំផង!

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...