បច្ចេកវិទ្យាអេក្រង់ Infinity U/O/V និង New Infinity របស់ Samsung

20/09/2019

តើអ្នកមានដែលចង់ដឹងអំពីបច្ចេកវិទ្យាអេក្រង់ Infinity ថ្មី នៅលើប្រមាណផលិតផល Samsung ជិតនឹងចេញផ្សាយក្នុងពេលខាងមុខនេះទេ? នៅចាំអ្វីទៀត ចូរយើងនឹងស្វែងយល់ភ្លាមនេះ។

អេក្រង់ពេញគែមភ្ជាប់ជាមួយ Samsung

អេក្រង់ពេញគែមបានបង្ហាញខ្លួនជាលើកដំបូងនៅលើគូ Galaxy S8 និង Galaxy S8+។ ហើយឥឡូវនេះ អេក្រង់ពេញគែមបានក្លាយជាយីហោរបស់ Samsung រាល់ពេលដែលយើងនិយាយដល់វា។

samsung

មិនត្រឹមតែយកចិត្តអ្នកប្រើដោយមានរចនាកាន់តែប្រសើរឡើងៗ Samsung នៅដាក់បង្ហាញប្រមាណកំណែទូរស័ព្ទដែលមានអេក្រង់ពេញគែមកាន់តែល្អជាង និងច្រើនប្រភេទជាង ដូចជា៖ Infinity U, Infinity V, Infinity O, New Infnity ហើយរំពឹងថានឹងមានទាំង Infinity Flex។

អេក្រង់ពេញគែមទាំងបួនប្រភេទគឺ U, V, O និង New Infinity សុទ្ធតែបានដាក់បង្ហាញក្នុងព្រឹត្តិការណ៍ Samsung កាលពីថ្ងៃ 7/11 នៅប្រទេសឥណ្ឌា។ ចំណែកអេក្រង់ពេញគែម Infinity Flex ទើបតែបានលើកឡើងក្នុងពាក្យចចាមអារាម រួមជាមួយទូរស័ព្ទអេក្រង់បត់របស់ Samsung។

អេក្រង់ Infinity U

ក្នុងអំឡុងពេលមួយឆ្នាំមិនប៉ះពាល់ដល់រចនាអេក្រង់មាន notch ហាក់ដូចជា Samsung ចង់បន្តនិន្នាការនេះ ដើម្បីផ្គាប់ចិត្តអតិថិជន។ ក៏ប៉ុន្តែ មិនចង់មានរចនា notch បែបធម្មតាៗទៀត Samsung ក៏នាំមកប្រភេទ U, V, O សម្រាប់អេក្រង់របស់ខ្លួន។

samsung

អេក្រង់ Infinity U ធ្វើអោយអ្នកប្រើនឹកដល់និន្នាការ notch បែបចាស់ ហើយស្រដៀងនឹង Essential Phone។ អេក្រង់ទូរស័ព្ទមានរន្ធកាមេរ៉ារូបរាងអក្សរ U មានទំហំល្មមដាក់កាមេរ៉ា selfie។ ប្រហែលជាក្រុមហ៊ុននឹងធ្វើកោងពីរខាងអេក្រង់ Infinity U ដើម្បីបង្កើតភាពខុសប្លែក រចនាធ្វើកោងក៏ជាចំណុចពិសេសមួយរបស់អេក្រង់ពេញគែមពីមុនមកដែរ។

អេក្រង់ Infinity V

ក៏ដូចករណីរបស់អេក្រង់ Infinity U ដែរ អេក្រង់ V ក៏ត្រូវគេនិយាយថាបានរចនាឡើង ដោយផ្អែកលើរូបរាងអេក្រង់ពេញគែមពីមុន។ ចំណុចផ្លាស់ប្តូរសំខាន់ គឺពិរន្ធកាមេរ៉ាមានរូបរាងអក្សរ V វិញ។

samsung

អេក្រង់ Infinity O

រចនា Infinity O បានគេចាត់ទុកថាជាអាវុធសម្ងាត់មួយ ដែលនឹងបង្ហាញខ្លួននៅលើ Galaxy S10។ រន្ធកាមេរ៉ានឹងមិនស្ថិតនៅលើគែមខាងលើរបស់អេក្រង់ទៀតឡើយ។ អ្នករចនាបានផ្លាស់ប្តូរវាទៅជារន្ធមូលមួយដ៏តូច គ្រប់ដាក់តែកាមេរ៉ា selfie។

samsung

Infinity O ជាញឹកញាប់តែងតែអមដោយព័ត៌មានលេចធ្លាយអំពីទូរស័ព្ទគម្រប់ខួប 10 ឆ្នាំ គឺ Galaxy S10 នេះហើយ។ Galaxy S10 មានអេក្រង់ពេញគែមទាំងស្រុង ទាំងគែមខាងលើ និងខាងក្រោមសុទ្ធតែបានធ្វើអោយស្ដើងអស់ពីកម្រិត។ ដើម្បីធ្វើបានដូច្នេះ ប្រមាណអ្នកជំនាញជឿជាក់ថា Samsung នឹងត្រូវបង្កប់សែនស័រចូលទៅក្នុងអេក្រង់តែម្ដង។

អេក្រង់ New Infinity

ផ្អែកលើរូបថតក្នុង slide ដែល Samsung ណែនាំ អេក្រង់ពេញគែម New Infinity មិនមានរន្ធមួយណាឡើយ រលោងពីលើចុះក្រោមតែម្ដង។ ដើម្បីនាំយកបច្ចេកវិទ្យានេះទៅបំពាក់អោយស្មាតហ្វូនស៊េរីថ្មី Samsung នឹងត្រូវដោះស្រាយបញ្ហា៖ “រកទីតាំងមួយសម្រាប់កាមេរ៉ា selfie ដើម្បីបង្ហាញបានអេក្រង់ New Infinity ផង មិនប៉ះពាល់ដល់ការប្រើប្រាស់កាមេរ៉ាខាងមុខផង"។

samsung

អេក្រង់ Infinity Flex

នេះគឺជាប្រភេទអេក្រង់ដែលបាននិយាយថា Samsung នឹងបំពាក់អោយស្មាតហ្វូនអេក្រង់បត់របស់ខ្លួន។ បច្ចេកវិទ្យាអេក្រង់ Infinity នឹងអនុញ្ញាតអោយបត់មកបានតាមរបៀវដំណើរការដោយឡែក អេក្រង់អាចសង្រួមទំហំមកយ៉ាងស្រួល។ ទូរស័ព្ទអេក្រង់បត់ដំបូងរបស់ Samsung (បានហៅថា Galaxy X ឬ Galaxy F) នឹងបានបំពាក់អេក្រង់ Infinity Flex។ របៀបដំណើរការអេក្រង់បត់បាន Samsung បង្ហាញនៅថ្ងៃ 7/11/2018។

samsung

ដើម្បីអេក្រង់ Infinity Flex អាចចេញផ្សាយ និងក្លាយជាជំហានបច្ចេកវិជ្ជាមួយដ៏ធំ Samsung ត្រូវដោះស្រាយប្រមាណបញ្ហា៖ កម្រាស់របស់អេក្រង់ពេលបត់មក ថ្មផ្តល់ថាមពលសម្រាប់អេក្រង់ធំ អាយុកាលរបស់របៀបដំណើរការអេក្រង់បត់។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...