អេក្រង់ Infinity-O និងអេក្រង់មាន Notch មួយណាល្អជាង?

30/01/2019
អេក្រង់ Infinity-O

Notch គឺដំណោះស្រាយមួយដែលបានក្រុមហ៊ុនផលិតស្មាតហ្វូនភាគច្រើនប្រើប្រាស់ ដើម្បីបង្កើនសមាមាត្រអេក្រង់សម្រាប់ទូរស័ព្ទរបស់ខ្លួន។ នៅចុងឆ្នាំ 2018 ដំណោះស្រាយមួយផ្សេងទៀតក៏បានណែនាំមក នោះគឺអេក្រង់ Infinity-O ដែលសន្យាថា នឹងអាចបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងអនាគត។

ពេលបានណែនាំជាដំបូង អេក្រង់មាន Notch ទទួលបានការវាយតម្លៃផ្សេងគ្នា ពីក្រុមអ្នកប្រើប្រាស់ ក៏ដូចជាអ្នកផលិត។ ប៉ុន្តែនៅទីបំផុត យើងមិនអាចបដិសេធន៍ថា Notch កាន់តែមានប្រជាប្រិយភាពនៅក្នុងទីផ្សារទូរស័ព្ទ ជាពិសេសគឺក្នុងឆ្នាំ 2018។

Huawei និង Samsung គឺជាក្រុមហ៊ុនផលិតដំបូងដែលដាក់បង្ហាញទូរស័ព្ទប្រើអេក្រង់ Infinity-O គឺជាដំណោះស្រាយមួយដែលបានវាយតម្លៃថាអាចជំនួសអេក្រង់មាន Notch នាពេលអនាគត ជាមួយរន្ធតូចមូលមួយសម្រាប់ដាក់កាមេរ៉ា Selfie។

អេក្រង់ Infinity-O

ប៉ុន្តែ ចាំមើលថាតើរចនានេះនឹងអាចកែលម្អភាពអន់ខ្សោយរបស់ Notch ទេ ឬគ្រាន់តែមានភាពប្រណិតជាងតែប៉ុណ្ណោះ ចូររួមវិភាគក្នុងអត្ថបទនេះ ដែលបានចែករំលែកពី Android Central។

1. គ្រាន់តែជាកត្តារូបរាងខាងក្រៅឬម៉េច?

អេក្រង់ Infinity-O នឹងប្រើបច្ចេកវិទ្យាមួយចំនួនដើម្បីលាក់បាំងកាមេរ៉ា selfie ពេលអេក្រង់បិទ ឬពេលអេក្រង់បង្ហាញពណ៌ងងឹត សកម្មភាពនេះនឹងបង្កើនភាពប្រណិតអោយម៉ាសុីន។ ប៉ុន្តែ នេះគឺជារឿងតែមួយគត់ដែល Infinity-O អាចនាំមក ឬនៅអ្វីផ្សេងទៀត?

ទោះបីរន្ធបានកាត់នៅលើអេក្រង់តូចណាស់ ប៉ុន្តែសម្លឹងចូល យើងនឹងមិនមានអារម្មណ៍ថាវាមានភាពជាប់ស្និទ្ធជាមួយអេក្រង់។ ក្រៅពីនេះទៀត រចនាអេក្រង់បែបដូច្នេះ ក៏មិនអាចសំចៃផ្ទៃអេក្រង់បានល្អដូច notch មានរូបរាងដំណក់ទឹកឡើយ។

អេក្រង់ Infinity-O

ពីតំបន់គែម bezel ទៅដល់កាមេរ៉ា នឹងមិនបានបង្ហាញព័ត៌មានមួយណាឡើយ ជំនួសអោយនោះ ធម្មតាគឺរូបតំណាងការជូនដំណឹង។

មួយទៀត Google និងអ្នកអភិវឌ្ឍន៍កម្មវិធីកំពុងបង្កើតកែតម្រូវ interface តាមបំណងសម្រាប់កម្មវិធីដើម្បីអោយសក្តិសមនឹងរចនា notch ដូច្នេះហើយអេក្រង់ថ្មីនេះនឹងធ្វើអោយអ្នកពិបាកប្រើប្រាស់។

អន់ជាងនេះទៀតគឺ អេក្រង់ Infinity-O សម្រាប់ដាក់តែកាមេរ៉ា selfie នឹងមិនមានឧបករណ៏អ៊ីនហ្វ្រារ៉េដ ភ្លើង flash LED ឬសែនស័រសម្គាល់ផ្ទៃមុខដូច notch បានឡើយ។

2. មិនស្មើគ្នា

អេក្រង់ Infinity-O

បញ្ហាធំបំផុតដែលអ្នកប្រើភាគច្រើនមិនពេញចិត្តនឹងអេក្រង់ Infinity-O នេះគឺមិនស្មើគ្នា នៅពីរខាងរបស់អេក្រង់។ មនុស្សជាច្រើនបានសួរថា ហេតុអ្វីអ្នកផលិតមិនដាក់កាមេរ៉ានៅកណ្ដាលអេក្រង់ ដូចជា notch រូបរាងដំណក់ទឹក ប៉ុន្តែបើដូច្នេះ វានឹងនាំអោយមានភាពរអាក់រអួលច្រើនទៀត។

ជ្រើសរើសជ្រុងខាងឆ្វេងឬខាងស្តាំដើម្បីដំឡើងកាមេរ៉ា នឹងធ្វើអោយការមើលវីដេអូបានស្រួលជាង ព្រោះតាមជ្រុងមិនសូវបានចាប់អារម្មណ៍ដល់។ ប៉ុន្តែ អ្វីគ្រប់យ៉ាងក៏មានពីរមុខ ការចាត់ចែងនេះធ្វើអោយមានអារម្មណ៍ថាអេក្រង់មិនស្មើគ្នាពេលប្រើប្រាស់។

3. ត្រូវរំខានពេលលេង game

អេក្រង់ Infinity-O

អ្នកប្រើចូលចិត្តចំណាយពេលជាច្រើនដើម្បីលេង game និងមើលភាពយន្តនៅលើទូរស័ព្ទរបស់ខ្លួន ដូច្នេះហើយ រចនាអេក្រង់ Infinity-O នេះនឹងអាចនាំមកអារម្មណ៍មិនស្រួល។

មានច្រើនប្រភេទ game ដែលមានមុខងារបានដាក់ខាងលើ និងខាងក្រោមអេក្រង់ ដូច្នេះពេលបង្វិលផ្ដេកវិញ រន្ធកាមេរ៉ា selfie ក៏បិទបាំងតំបន់ទាំងនេះទៅ ទោះបីជាអាចប៉ះចូលប្រើធម្មតា។

សរុបសេចក្ដី

តាមពិត រចនាមួយណាក៏មានចំណុចល្អ និងចំណុចអន់ខ្សោយរបស់វា។ អេក្រង់ Infinity-O ផ្តល់សមាមាត្រអេក្រង់បានខ្ពស់ជាង សំចៃបានច្រើនផ្ទៃបង្ហាញជាង ហើយមិនសូវត្រូវបាំង ប៉ុន្តែភាពអន់ខ្សោយរបស់វាគឺមិនស្មើគ្នា ហើយមិនទាន់សក្តិសមនឹងកម្មវិធីមួយចំនួន។

ប្រមាណក្រុមហ៊ុនដូចជា Huawei និង Honour កំពុងព្យាយាមដើម្បីបង្ហាញថា អេក្រង់ Infinity-O ថ្មី ទើបជាអនាគតរបស់អេក្រង់ស្មាតហ្វូន។ តើនេះអាចក្លាយជាការពិតដែរឬទេ ចាំមើលតើនឹងមានប៉ុន្មានស្មាតហ្វូនប្រើរចនាអេក្រង់ Infinity-O ក្នុងឆ្នាំនេះ។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...