Huawei Y9 Prime (2019) បាន update EMUI 9.1 ជាមួយ GPU Turbo 3.0

09/08/2019
Huawei Y9 Prime (2019)

Huawei Y9 Prime (2019) ដែលទើបបានចេញផ្សាយថ្មីៗនេះ កំពុងតែទទួលកំណែ update EMUI 9.1 ជាមួយបច្ចេកវិទ្យាបង្កើនល្បឿនកម្មវិធី GPU Turbo 3.0។

ក្រៅពីកម្លាំងម៉ាសុីនបានធ្វើអោយកាន់តែប្រសើរឡើងដោយមាន GPU Turbo 3.0 នោះ Huawei Y9 Prime (2019) នៅទទួលបានរូបភាព និងរូបតំណាងថ្មីនៅក្នុងកំណែ update  នេះ។

ជាមួយនោះដែរ EMUI 9.1 នៅបានបន្ថែមមុខងារថ្មីៗជាច្រើនទៀត រួមមានប្រព័ន្ធឯកសារ EROFS កែលម្អដល់ 20% ប្រសិទ្ធិភាពទទួល និងបញ្ចេញទិន្នន័យរបស់អង្គចងចាំ flash មុខងារ Huawei Vlog ភ្ជាប់មកជាមួយឧបករណ៍កែលម្អជាច្រើនរបៀប ហើយចែករំលែកវីដេអូ online យ៉ាងងាយស្រួល GPU Turbo 3.0 ផ្ដល់បទពិសោធន៍លេង game រលូន ល្បឿនលឿន និងសំចៃថាមពល។

មិនត្រឹមតែប៉ុន្នេះ interface អ្នកប្រើរបស់ម៉ាស៊ីនក៏បានធ្វើអោយសាមញ្ញអស់ពីកម្រិត។ កំណែ update EMUI 9.1 បច្ចុប្បន្នកំពុងបានចេញផ្សាយអោយអ្នកប្រើប្រាស់ Huawei Y9 Prime (2019) នៅប្រទេសឥណ្ឌា ប៉ុន្តែខាងមុខនេះ Huawei ក៏នឹងនឹងចេញផ្សាយក្នុងទីផ្សារផ្សេងទៀតផងដែរ។

ប្រភព៖ Gsmarena

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...