Huawei Y7 Prime 2019 បង្ហាញខ្លួនលើ Geekbench

24/12/2018
Huawei Y7 Prime 2019

Huawei មានបំណងប្តូរឈ្មោះប្រមាណស្មាតហ្វូនរបស់កំណែ Enjoy ដែលបានដាក់លក់នៅប្រទេសចិនទៅជាឈ្មោះ Y ឬ Y Prime សម្រាប់ទីផ្សារអន្តរជាតិ។ ហើយ Huawei Y7 Prime 2019 នេះ នឹងអាចជាកំណែអន្តរជាតិរបស់ Enjoy 9 ក៏ថាបាន model នេះក៏ទើបតែបានបង្ហាញខ្លួននៅលើ Geekbench។

ជាលម្អិត Huawei Y7 Prime 2019 បង្ហាញខ្លួនលើ Geekbench ជាមួយលេខ model DUB-LX2 ខណៈដែលនៅប្រទេសចិនវិញ Enjoy 9 មានលេខ model DUB-TL00 និង DUB-AL00។

Geekbench

Huawei Y7 Prime 2019 ប្រើឈីប Qualcomm Snapdragon 450 មាន RAM 3 GB និងរត់ Android 8.1 Oreo ទទួលបាន 769 ពិន្ទុ ក្នុងការធ្វើពិនិត្យគ្រាប់តែមួយលើ Geekbench ចំណែកកំណែមានច្រើនគ្រាប់វិញគឺ 3.808 ពិន្ទុ។

មុននោះ ភ្នាក់ងារ FCC (អាមេរិច) ក៏បានបញ្ជាក់ថា ស្មាតហ្វូនថ្មីមួយរបស់ Huawei ដែលមានលេខ model DUB-LX3 មិនត្រឹមតែមានឈ្មោះកូដដូចគ្នានោះទេ ថែមទាំងកម្លាំងម៉ាសុីនជាមួយ model ក៏ដូច បានបង្ហាញលើ Geekbench។

ប្រភព៖ Theandroidsoul

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...