Huawei Y6 Pro (2019) អេក្រង់ FullView មានផ្ទៃខ្នងស្បែក

19/02/2019
Huawei Y6 Pro (2019)

ក្នុងសប្តាហ៍នេះ Huawei បានចេញផ្សាយបីកំណែស្មាតហ្វូនស៊េរី Y នៅប្រទេសស្រីលង្កា រួមមាន៖ Huawei Y9 (2019), Y7 Pro (2019) និង Y6 Pro (2019)។ ក្នុងនោះ Huawei Y6 Pro (2019) គឺជាកំណែថ្មីទាំងស្រុង ដែលមិនទាន់បានចេញផ្សាយនៅទីកន្លែងណាមួយឡើយ។

Huawei Y6 Pro (2019) ក៏ជា model មានតម្លៃសមគួរបំផុតក្នុងចំនោមបីកំណែស្មាតហ្វូនថ្មីនេះ ហើយមានមុខងាយមួយចំនួន និងរចនាគួរអោយចាប់អារម្មណ៍ទៀតផង។ ចំណុចលេចធ្លោរបស់ម៉ាសុីនគឺអេក្រង់មាន notch រូបរាងដំណក់ទឹក និងផ្ទៃខ្នងស្បែក ហើយមានពីរពណ៌គឺ Amber Brown និង Midnight Black។

Huawei Y6 Pro (2019)

អំពីតួលេខវិញ Huawei Y6 Pro (2019) មានអេក្រង់ FullView 6.09 inch ជាមួយគុណភាពបង្ហាញ HD+, RAM 3 GB, ROM 32 GB តែមិនទាន់ដឹងថាទូរស័ព្ទនេះនឹងប្រើឈីបអ្វី។ ខាងក្រោយគឺជាកាមេរ៉ាមានទំហំ 13 MP ចំណែកខាងមុខវិញគឺ 8 MP។

ស្មាតហ្វូននេះមិនមានសែនស័រស្នាមម្រាមដៃ តែអ្នកអាចបើកសោដោយសម្គាល់ផ្ទៃមុខ ដំណើរការបានល្អទាំងពេលយប់។

ផ្នែកកម្មវិធីវិញ Huawei Y6 Pro (2019) រត់លើបន្ទះ Android 9 Pie យ៉ាងថ្មី មាន interface EMUI 9.0។ ក្រៅពីនេះទៀត ទូរស័ព្ទនៅមានថ្ម 3.000 mAh ប៉ុន្តែមិនដឹងថាពេលណាបានស្មាតហ្វូននេះចេញផ្សាយ ហើយតម្លៃយ៉ាងណា។

ប្រភព៖ 91mobiles

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...