Huawei ស្នងដំណែងរបស់ Samsung គ្រាន់តែជាបញ្ហាពេលវេលា?

10/05/2019
Huawei

មកដល់ពេលនេះ ទីផ្សារស្មាតហ្វូនបានអន់ចុះក្នុង 6 ត្រីមាសជាប់គ្នា ក្នុងចំណោមនោះ ប្រមាណក្រុមហ៊ុនផលិតនាំមុខដូចជា Apple និង Samsung សុទ្ធតែកំពុងរងការខាតបង់យ៉ាងខ្លាំង។ ក៏ប៉ុន្តែ Huawei គឺជាករណីដោយឡែកមួយ។ ក្រុមហ៊ុននេះនៅតែរីកចម្រើន ទោះបីមិនទាន់បានចូលទៅដល់ទីផ្សារអាមេរិកក៏ដោយ។

ភាពជោគជ័យរបស់ Huawei

Huawei Mate 20 Pro

Huawei Mate 20 Pro គឺជាទូរស័ព្ទដំបូងមានមុខងារ Wireless PowerShare

ទោះបីជួបលំបាកផ្នែកនយោបាយ ទាក់ទងដល់បញ្ហាសម្ងាត់ក៏ដោយ Huawei នៅតែជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលទទួលបានជោគជ័យជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ អាចលើកឡើងដូចជា Huawei P9 ចេញផ្សាយនៅឆ្នាំ 2016 គឺជាទូរស័ព្ទដំបូងដែលមានកាមេរ៉ាភ្លោះសហការជាមួយ Leica។ Huawei Mate 10 ប្រកាសវត្តមានឆ្នាំ 2017 ជាទូរស័ព្ទដំបូងដែលបានបំពាក់ឈីប AI ឬ Huawei Mate 20 Pro គឺជាទូរស័ព្ទដំបូងគេបង្អស់នៅលើពិភពលោក ប្រើប្រាស់មុខងារ Wireless PowerShare។

ជាមួយផលិតផលថ្មីបំផុត Huawei P30 Pro នោះ Huawei មិនត្រឹមតែផ្តល់អោយអ្នកប្រើកញ្ចក់ឡេន មានសមត្ថភាព zoom 5X ប៉ុណ្ណោះទេ នៅមានថែមទាំងកញ្ចក់ SuperSpectrum ដែលអាចដំណើរការយ៉ាងល្អក្នុងលក្ខខណ្ឌខ្វះពន្លឺ ជាមួយកម្រិតចាប់ពន្លឺសែនខ្ពស់ (409.600)។ ជាងនេះទៀត Huawei P30 Pro បានយកឈ្នះទាំងលើ Google Pixel 3 ដែលជាស្មាតហ្វូនថតរូបល្អបំផុត។

Huawei P30 Pro

Huawei P30 Pro មានកញ្ចក់ឡេន zoom 5X

Huawei ខ្លាំងបំផុតគឺនៅក្នុងទីផ្សារចិន។ ទីផ្សារនេះមិនទាន់មានតិត្ថិភាពដូចនៅសហរដ្ឋអាមេរិច ឬទ្វីបអឺរ៉ុបនោះទេ អ្វីអ្នកប្រើប្រាស់ចង់បានគឺបញ្ហាអាយុកាលរបស់ទូរស័ព្ទ។ នៅក្នុងត្រីមាស 1/2019 ក្រុមហ៊ុននេះបានដឹកជញ្ជូនស្មាតហ្វូនចំនួន 30 លានគ្រឿងក្នុងចំនួន 59.1 លានគ្រឿង ចូលទៅក្នុងទីផ្សារចិន ប្រហែលនឹង 50%។

យោងតាមរបាយការណ៍របស់ IHS Markit ក្រុមហ៊ុន Huawei កំពុងប្រជែងជាមួយ Samsung និង Apple ក្នុងជួរស្មាតហ្វូនកម្រិតខ្ពស់ ហើយពង្រីកទៅជួរផ្សេងទៀត។

Huawei ជាមួយ Samsung និង Apple

ប្រសិនបើ Huawei អាចបន្តភាពរីកចម្រើនដូចបច្ចុប្បន្ន ថ្ងៃដែលក្រុមហ៊ុននេះយកឈ្នះលើ Samsung ដើម្បីក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូននាំមុខគេនៅលើពិភពលោកនោះ ពិតជាមិនឆ្ងាយពេកទេ។ IHS Markit បានអោយដឹងថា ចំណែកទីផ្សាររបស់ Huawei លើពិភពលោកគឺ 18% ក្នុងត្រីមាស 2/2019 ប្រៀបនឹង 22% របស់ Samsung។ អាចមើលឃើញថា ប្រសិនបើបន្តអត្រាកំណើននេះ Huawei អាចនឹងស្នងដំណែងរបស់ Samsung ក្នុងឆ្នាំនេះតែម្ដង។

កាលពីខែមេសានេះ CEO របស់ Huawei លោក Richard Yu បាននិយាយថា ពួកគេមានផែនការដើម្បីក្លាយជាម៉ាកស្មាតហ្វូនធំជាងគេបង្អស់នៅលើពិភពលោកក្នុងឆ្នាំ 2020។ ហើយពេលវេលាបច្ចុប្បន្ននេះក៏កំពុងតែគាំទ្រដល់ក្រុមហ៊ុនណាស់ដែរ ពេលដែល Huawei P30 Pro មានកាមេរ៉ាល្អជាង Galaxy S10 ថែមទាំងទូរសព្ទបត់ Huawei Mate X ក៏ទទួលបានការវាយតម្លៃប្រសើរជាង Galaxy Fold។

Huawei Mate X

Huawei Mate X របស់ Huawei បានវាយតម្លៃខ្ពស់ជាង Samsung Galaxy Fold

ក្រៅពីនេះទៀត Huawei នៅមានក្រុមហ៊ុនកូនគឺ Honor ដើម្បីផ្តល់ជូនទូរស័ព្ទដែលមានតម្លៃសមរម្យជាងសម្រាប់អតិថិជនវ័យក្មេង។ Honor 20 និង Honor 20 Pro នឹងបានដាក់បង្ហាញក្នុងព្រឹត្តិការណ៍នៅទីក្រុង London នាថ្ងៃ 21/5 ដល់នេះ។ ក្រៅពីបានបំពាក់អេក្រង់ Infinity-O ដូច Galaxy S10 នោះ Honour 20 នៅបានគេនិយាយថានឹងបានបំពាក់ Alexa និងកាមេរ៉ាដូច Huawei P30 Pro ទៀតផង។

Huawei បានចំណាយការវិនិយោគជាច្រើន ដើម្បីបង្កើនកេរ្តិ៍ឈ្មោះ និងអភិវឌ្ឍន៍យីហោទូទាំងពិភពលោក ខណៈនោះដែរ ខំប្រឹងកែលម្អគុណភាពស្មាតហ្វូន ដើម្បីប្រកួតប្រជែងជាមួយនឹងប្រមាណក្រុមហ៊ុននាំមុខ។ ដូច្នេះ Samsung ពិតជាមានបញ្ហាដើម្បីព្រួយបារម្ភទៀតហើយ។

ចំណុចដែល Apple និង Samsung នៅតែធ្វើបានល្អជាង Huawei

Interface EMUI

Interface EMUI របស់ Huawei នៅតែមិនទាន់ Apple ឬ Samsung ហើយត្រូវកែលម្អថែមទៀត

ទោះបីជាបានយកឈ្នះលើ Apple ដើម្បីក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនឈរទី 2 លើពិភពលោក ប៉ុន្តែពេលនិយាយដល់ប្រព័ន្ធបច្ចេកវិទ្យា ក្រុមហ៊ុននេះនៅតែត្រូវព្យាយាមច្រើនទៀតដើម្បីដេញតាម Apple។ ខណៈនោះ Interface EMUI និងសេវាផ្ទុក Mobile Cloud រួមជាមួយសេវាកម្មតន្ត្រី ឬវីដេអូនៅតាមទីផ្សារមួយចំនួន គឺមិនអាចប្រជែងជាមួយសេវាកម្មជាច្រើនដែល Apple បានអនុវត្តយ៉ាងល្អ ហើយកំពុងតែរុញច្រានកាន់តែខ្លាំងនេះឡើង។

Samsung ក៏កំពុងដើរមុន Huawei ក្នុងផ្នែកសេវាកម្ម និងប្រព័ន្ធបច្ចេកវិទ្យាជាមួយ Galaxy Buds, Galaxy Watch Active, ទូរស័ព្ទដែលអាចធ្វើការជាមួយ TV និងឧបករណ៍ផ្សេងៗទៀត។ ហើយជាការពិតណាស់ Samsung នឹងមិនឈរមើលដោយទទេៗក្នុងស្ថានភាពបែកនេះឡើយ។ ក្នុងរយៈពេលខាងមុខនេះ ក្រុមហ៊ុននឹងចេញផ្សាយ Galaxy Note 10 ជាមួយទូរស័ព្ទ 5G ដំបូង ដែលអាចជំនួយបណ្តាញជាច្រើន នោះគឺ Galaxy S10 5G។ 

ប្រភព៖ TomsGuide

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...