Huawei Nova 4 និង Galaxy A8s៖ សុទ្ធតែជាអេក្រង់ Infinity-O មួយណាល្អជាង?

26/12/2018
Huawei Nova 4

Huawei Nova 4 និង Samsung Galaxy A8s គឺជាប្រមាណស្មាតហ្វូនដំបូងដែលបានបំពាក់អេក្រង់ Infinity-O។ ដោយបានដាក់កាមេរ៉ាចូលទៅក្នុងរន្ធតូចមួយ អេក្រង់នេះមិនចាំបាច់ប្រើរចនាមាន notch, អេក្រង់អាចរុញ ឬកាមេរ៉ា pop-up ដើម្បីឈានទៅដល់អេក្រង់ពេញគែមពិតប្រាកដ។

ដូច្នេះ តើ Samsung ឬ Huawei ជាអ្នកធ្វើបានល្អប្រសើរជាងក្នុងការបំពាក់អេក្រង់ Infinity-O ជាលើកដំបូងទៅលើស្មាតហ្វូនរបស់ខ្លួន? ក្នុងអត្ថបទនេះ សូមចូលរួមការប្រៀបធៀប Nova 4 និង Galaxy A8s ចាំមើលតើមួយណាល្អជាង ដោយយោងតាមព័ត៌មានបានចែករំលែកពី Gizmochina

1. រចនា

Huawei Nova 4

Huawei មានរចនាយ៉ាងចាប់អារម្មណ៍ជាមួយ Huawei Nova 4។ ទូរសព្ទនេះមានផ្ទៃសមាមាត្ររហូតដល់ 86.3% ចំណុច Infinity-O មានអង្កត់ផ្ចិតតូច ត្រឹមតែ 4.5 mm ដើម្បីជាកន្លែងដាក់កាមេរ៉ាខាងមុខ។ ក្រៅពីនេះទៅទៀត រចនាផ្ទៃខ្នងរបស់ Huawei Nova 4 ក៏មានភាពទាក់ទាញជាងដោយការប្ដូរពណ៌ gradient ដ៏ស្រស់ស្អាត។

ខណៈនោះ Samsung Galaxy A8s មានរចនាស្តើងជាងបន្តិច ប៉ុន្តែទំហំ Infinity-O ធំគួរសម នាំអោយមានអារម្មណ៍ទើសបន្តិចនៅពេលមើលលើអេក្រង់ រីឯផ្ទៃខាងខ្នងរបស់ទូរស័ព្ទនេះមិនមានអ្វីពិសេសទេ។ និយាយតាមត្រង់គឺ Galaxy A8s ចាញ់ទាំងស្រុងបើប្រៀបនឹងគូប្រជែងមួយ Nova 4។

2. អេក្រង់

Huawei Nova 4

Samsung តែងតែផ្តល់អេក្រង់មានគុណភាពល្អសម្រាប់ផលិតផលរបស់ខ្លួន ប៉ុន្តែចំពោះទូរស័ព្ទ Galaxy A8s វិញ ស្មាតហ្វូននេះបានបំពាក់ត្រឹមតែអេក្រង់ IPS LCD 6.4 inch ជំនួសអោយអេក្រង់ Super AMOLED។

ដូច្នេះផងដែរ Huawei Nova 4 ក៏មានអេក្រង់ IPS LCD ដែលមានទំហំនិងគុណភាពបង្ហាញដូចគ្នា ដូច្នេះទាំងពីរបានវាយតម្លៃថាស្មើគ្នានៅក្នុងចំណុចនេះ។ ប៉ុន្តែដោយសារមាន Infinity-O តូចជាង អេក្រង់របស់ Nova 4 មើលទៅនៅតែមានភាពទាក់ទាញជាង។ យើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីវាយតម្លៃបានគុណភាពអេក្រង់នៅលើស្មាតហ្វូនទាំងពីរ។

3. កម្លាំងម៉ាសុីននិងកម្មវិធី

Huawei Nova 4

Huawei Nova 4 ទទួលបានជ័យជំនះក្នុងចំណុចនេះ ពេលមានកម្លាំងម៉ាសុីនល្អជាង។ ទូរស័ព្ទនេះប្រើប្រាស់ឈីបកម្រិតខ្ពស់ Kirin 970 ដូចគ្នានឹង Huawei P20 Pro ផ្សំជាមួយ RAM 8 GB និងអង្គចងចាំក្នុង 128 GB ផ្ដល់ល្បឿនលឿន ក៏ដូចជាសមត្ថភាពបំពេញតម្រូវការបានរលូន។

ខណៈនោះ ទោះបីជាចាញ់បន្តិច ប៉ុន្តែ Samsung Galaxy A8s ក៏មានកម្លាំងម៉ាសុីនល្អគួរសមជាមួយឈីប Snapdragon 710។ ទូរស័ព្ទទាំងពីរសុទ្ធតែរត់លើបន្ទះ Android Pie ដែលអាចកែតម្រូវបាន ជាមួយ interface ផ្ដាច់មុខរបស់ម៉ាកនិមួយៗ។

4. កាមេរ៉ា

Samsung Galaxy A8s

ក្រៅពីអេក្រង់ Infinity-O កាមេរ៉ាក៏ជាចំណុចលេចឡើងមួយទៀតរបស់ទូរស័ព្ទ Huawei Nova 4 និង Samsung Galaxy A8s។ Nova 4 គឺជាស្មាតហ្វូនដំបូងបង្អស់ដែលបានបំពាក់សែនស័រ Sony ថ្មី មានទំហំ 48 MP និងមានកាមេរ៉ាទៅដល់បីរ។

Samsung Galaxy A8s ក៏មិនចាញ់ឡើយ ពេលបានបំពាក់ដល់បីរកាមេរ៉ារួមមានសែនស័រ 24 MP (aperture f /1.7) + 5 MP (aperture f/2.2) + 10 MP ផ្សំជាមួយភ្លើង Flash LED។

និយាយរួម ទូរស័ព្ទទាំងពីរសុទ្ធតែមានកាមេរ៉ាគួរអោយចាប់ចិត្ត ប៉ុន្តែរបៀបតម្រៀបកាមេរ៉ារបស់ Nova 4 ផ្តល់អារម្មណ៍ប្លែកជាង វាស្រដៀងនឹង P20 Pro។ ខណៈនោះ ការតំឡើងកាមេរ៉ាទាំងបីរលើ Galaxy A8s វិញ ធ្វើអោយយើងងាយច្រឡំនឹងរចនាកាមេរ៉ាភ្លោះ ដែលមានលើប្រមាណផលិតផលបច្ចុប្បន្ននៅលើទីផ្សារ។

យើងនឹងមានការធ្វើតេស្តផ្នែកកាមេរ៉ាក្នុងអត្ថបទផ្សេងទៀត ដើម្បីវាយតម្លៃបានជាក់ច្បាស់ជាងនៃគុណភាពរូបថត។

5. ថ្ម

Huawei Nova 4 ប្រើថ្មមានថាមពល 3.750 mAh ជំនួយសាកលឿន 18W ក្នុងពេលនោះ ថាមពលថ្មរបស់ Galaxy A8s ទាបជាងបន្តិចគឺ 3.400 mAh កម្រិតថ្មនេះសក្តិសមនឹងអេក្រង់ IPS LCD 6.4 inch ដែលបានបំពាក់លើទូរស័ព្ទទាំងពីរ។ ក៏ប៉ុន្តែ តាមធម្មតា Samsung តែងតែសំចៃថ្មល្អជាង ដូច្នេះហើយអាយុកាលថ្មគឺស្មើគ្នា។

6. តម្លៃលក់

Huawei Nova 4

Huawei Nova 4 ជាមួយ RAM 8 GB, ROM 128 GB នឹងកាមេរ៉ាខាងក្រោយ 20 MP មានតម្លៃ 3.099 ¥ សម្រាប់កំណែខ្ពស់ជាងដែលមាន RAM 8 GB, ROM 128 GB និងកាមេរ៉ាក្រោយ 48 MP មានតម្លៃ 3.399 ¥។ តម្លៃដែលបាន Huawei ដាក់លក់នេះពិតជាទាក់ទាញណាស់។

ក្នុងពេលនោះ តម្លៃរបស់ Samsung Galaxy A8s នៅមិនទាន់បានប្រកាស់ឡើយ។ តែបើយោងតាមកម្រិតតម្លៃរបស់ទូរស័ព្ទ Samsung មុនៗនោះ អាចទាយបានថាតម្លៃរបស់វានឹងមិនអាចទាបជាង Nova 4។

សរុបសេចក្ដី

ជាទូទៅ Huawei Nova 4 មានរចននិងកម្លាំងម៉ាសុីនគួរអោយចាប់អារម្មណ៍ជាង ជាមួយកម្រិតពេញគែមរបស់អេក្រង់ខ្ពស់ រចនាប្រណិត ពណ៌ស្រស់ស្អាត កាមេរ៉ាខាងក្រោយចាប់ចិត្ត ថាមពលថ្មធំ ជាមួយកម្លាំងម៉ាសុីនខ្លាំងពូកែ។

ទន្ទឹមនឹងនោះវិញ Samsung Galaxy A8s ក៏ជាផលិតផលមួយគួរទិញ ជាមួយកាមេរ៉ាល្អនិងរចនាឆ្នើម។ ទោះជាយ៉ាងនេះ Huawei ពិតជាបានយកឈ្នះគូប្រជែងរបស់ខ្លួនជាមួយស្មាតហ្វូនថ្មីនេះ។ តើអ្នកវិញ អ្នកមានអារម្មណ៍ថាស្មាតហ្វូនមួយណាទាក់ទាញជាង? សូមចែករំលែកជាមួយយើងខ្ញុំតាមរយៈខាងក្រោម។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...