ក្រុមហ៊ុន Huawei បានចុះឈ្មោះ HongMeng OS នៅប្រទេសជាច្រើន

10/06/2019
Huawei Hong Meng OS

ក្រោយពេលបញ្ឈប់កិច្ចសន្យាជាមួយ Android ក្រុមហ៊ុនស្មាតហ្វូន Huawei បានផលិតប្រព័ន្ធដំណើរការសម្រាប់ខ្លួនឯង ដែលមានឈ្មោះថា “HongMeng" OS នៅប្រទេស ចិន។ ប្រព័ន្ធដំណើរការនេះនៅមានឈ្មោះថា “Ark OS” ឬ “Oak OS” តាមការហៅរបស់ប្រទេសនីមួយៗ។

តាំងពីខែ 08/2018 ម៉ាក HongMeng បានចុះឈ្មោះកម្មសិទ្ធិក្នុងប្រភេទ ចិន ហើយក៏បានទទួលស្គាល់នៅថ្ងៃទី 14/05/2019។

ក៏ប៉ុន្តែ របាយការណ៍ថ្មីនេះបានអោយដឹងថា Huawei បានដាក់ពាក្យស្នើរចុះឈ្មោះកម្មសិទ្ធិនៅតាមប្រទេសនានា ដូចជាប្រទេស កាណាដា អេស្ប៉ាញ កូរ៉េ អូស្ត្រាលី នូវែលសេឡង់ ប៉េរូ តួកគី ហ៊្វីលីពីន និងប្រទេសមួយចំនួននៅអឺរ៉ុប។

ប្រព័ន្ធដំណើរការនេះ នៅអាចជំនួយអោយ Laptop ស្មាតហ្វូន ថេបប្លេត ស្មាតនាឡិការ ឧបករណ៍ IoT (internet of thing)។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...