Huawei A7: អេក្រង់ធំ តម្លៃថោក ថ្មធំ ឈីបខ្លាំង

27/01/2019

Huawei A7 បានចេញលក់ជាផ្លូវការក្នុងតម្លៃ 189 ដុល្លារ។ នេះក៏ជាស្មាតហ្វូនដែលមានតំលៃថោកប៉ុន្តែបានបំពាក់ជាមួយនឹងមុខងារពិសេសដែលគួរអោយចាប់អារម្មណ៍ដូចជាអេក្រង់ពែញគែម កាមេរ៉ាភ្លោះ AI និងថាមពលថ្មធំ។ កាន់ Huawei A7 ក្នុងដៃដើម្បីស្វែងយល់បន្ថែមអំពីស្មាតហ្វូននេះទាំងអស់គ្នាណា!

ទោះបីជាតម្លៃរបស់វាតិចជាង 200 ដុល្លារក៏ដោយក៏ការរចនាម៉ូតរបស់ Huawei A7 មានភាពស្រស់ស្អាត និងទាន់សម័យដូចស៊េរីមុនៗ ដូចជា Nova 3i ឬ P20 Pro ខុសត្រង់ Huawei A7 គ្មានការប្តូរពណ៌។

Huawei A7

ជាក់ស្ដែងជាមួយនឹងតម្លៃថោកនោះសម្បករបស់វាច្បាស់ជាធ្វើពីជ័រប្លាស្ទិកក្លែងកញ្ចក់ ចំនុចនេះគឺជាគុណសម្បត្តិ និងជាគុណវិបត្តិ។ គុណសម្បត្តិគឺ នៅពេលដែលមានការជ្រុះធ្លាក់វាពិបាកក្នុងការខូចខាតរីឯគុណវិបត្តិវិញគឺងាយនឹងរងការឆ្កូតមិនស្រស់ស្អាតដូចកញ្ចក។

Huawei A7

នៅខាងក្រោយមានបំពាក់ដោយកាមេរ៉ាភ្លោះ 13MP + 2MP ដែលថតព្រិលផ្ទៃជាមួយបច្ចេកវិទ្យា AI (បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត) វាក៏មិនមាននូវសែនស័រស្កេនស្នាមម្រាមដៃមួយប៉ះទេជំនួសវិញវាមានសេនស័រស្កេនមុខដើម្បីដោះសោ, លោហ្គោ Huawei, ជ្រុងផ្ទៃខាងក្រោយបានរចនាកោងស្រួលកាន់ និងធ្វើឱ្យយើងមានអារម្មណ៌ថាដូចកាន់ Huawei A7 ក្នុងដៃអញ្ចឹង។

Huawei A7

ផ្នែកខាងស្តាំនៃស្មាតហ្វូននេះគឺជាប៊ូតុង Power និងប៊ូតុងកម្រិតសំឡេងឡើង និងចុះរីឯផ្នែកខាងឆ្វេងគឺជារន្ធស៊ីម និងរន្ធដោតអង្គចងចាំ។

ផ្នែកខាងលើនៃស្មាតហ្វូនគឺជាមីក្រូហ្វូនថតសម្លេងនៅពេលវីដេអូ, រន្ធដោតកាស 3.5mm។ គែមខាងក្រោមគឺជារន្ធបំពងសំលេង, មីក្រូសំលេង និងច្រកតភ្ជាប់ Micro-USB ។ ទីតាំងនេះគឺជាទីតាំងដែលអ្នកណាក៏ដឹងមិនបាច់មើលក៏ដឹងថាវាមានអីខ្លះត្រង់នឹងហើយ។

ផ្នែកខាងមុខ Huawei A7 គឺជាអេក្រង់ទំហំ 6.26 inch មាន resolution HD + ។ ដោយសារតែអេក្រង់ធំប៉ុន្តែគុណភាពបង្ហាញមានដែនកំណត់ដូច្នេះរូបភាពនៅលើ Huawei A7 មិនអាចមានភាពច្បាស់ត្រជាក់ភ្នែកនោះទេប៉ុន្តែប្រសិនបើអ្នកមើលក្នុងចម្ងាយ 30cm វាពិបាកក្នុងការបែងចែកថាជា HD+ ឬ Full HD+ ។

Huawei A7

ពណ៌នៃអេក្រង់គឺមានភាពត្រជាក់ដូច្នេះនៅពេលអ្នកមើលអ្នកអាចមើលឃើញពណ៌រាងស្លេកបន្តិច។ នៅផ្នែកខាងលើនៃអេក្រង់គឺ "រាងតំណក់ទឹក" ដែលមានកាមេរ៉ា selfie 16MP បង្កប់ពីក្នុង និងរន្ធបំពងសំលេង។

Huawei A7

ចំពោះការកំណត់កម្លាំងម៉ាស៊ីនស្មាតហ្វូន Huawei A7 បានបំពាក់ដោយបន្ទះឈីប Snapdragon 450, RAM ទំហំ 3GB និងអង្គផ្ទុកទិន្នន័យ 32GB ។ ថ្មទំហំ 4000 mAh ។ ស្មាតហ្វូននេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo។

Huawei A7

តើអ្នកតល់យ៉ាងណាដែលអំពី Huawei A7? ហើយជាមួយនឹងតម្លៃប្រសិនបើតម្លៃត្រឹម 189​ ដុល្លារតើវាសាកសមនឹងទិញដែរឬទេ? ចែករំលែកនៅខាងក្រោមអត្ថបទនេះទាំងអស់គ្នាណា!

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...