វាយតម្លៃ Huawei A7៖ ថ្មធំ រចនាស្អាត និងតម្លៃថោក

31/01/2019

Huawei A7 គឺជាទូរស័ព្ទដែលមានតម្លៃថោករបស់ក្រុមហ៊ុន Huawei ដែលទើបតែបានដាក់បង្ហាញ។ នេះជាកំណែបានកែលម្អយ៉ាងច្រើនបើប្រៀបនឹងឆ្នាំមុន។ ដូច្នេះតើ Huawei A7 អាចជោគជ័យក្នុងការបំពេញតម្រូវការអ្នកប្រើដែរឬទេ ចម្លើយនឹងបានឆ្លើយតបភ្លាមៗខាងក្រោមនេះ!

Huawei Y7 Pro 2019

1. Huawei A7 មានតម្លៃថោក តែរចនាគឺស្អាតប្រណិត

A7 គឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនកម្រិតមធ្យម ដែលមានរចនាស្រស់ស្អាតនិងគួរអោយចាប់អារម្មណ៍។ ចំណុចបន្លិចរបស់ផលិតផលនេះ ស្ថិតនៅលើផ្ទៃខ្នង ជាមួយរចនាប័ទ្មរលោង និងទាក់ទាញភ្នែក។ A7 មានពីពណ៌ គឺពណ៌ខៀវ gradian និងពណ៌ក្រហមឆេះ។

Huawei Y7 Pro 2019

ពណ៌នីមួយៗនឹងបំពេញតាមចំណូលចិត្តរបស់អតិថិជនផ្សេងៗគ្នា ឧទាហរណ៍ដូចជាពណ៌ខៀវ gradian អាចជួយបង្កើនភាពវ័យក្មេង ខណៈដែលពណ៌ក្រហមវិញគឺបង្ហាញភាពទាន់សម័យ។

Huawei Y7 Pro 2019

រចនាផ្នែកខាងមុខវិញ អាចនិយាយបានថានេះហើយ គឺជាទូរស័ព្ទដែលមាន notch សង្រួមបំផុតក្នុងកម្រិតតម្លៃថោក។ អ្វីៗគ្រប់យ៉ាងបានបង្ហាញយ៉ាងល្អិតល្អន់ សមរម្យ ហើយមិនក្រាស់ដូចប្រមាណស្មាតហ្វូនមាន notch ផ្សេងទៀតនៅលើទីផ្សារ។

Huawei Y7 Pro 2019

ចំណុចខ្សោយតែមួយគត់ចំពោះរចនាខាងមុខ គឺស៊ុមអេក្រង់ក្រាស់បន្តិច ព្រោះជាពិតណាស់ នេះគឺផលិតផលតម្លៃថោក។

2. កម្លាំងម៉ាសុីនគ្រប់គ្រាន់

អំពីផ្នែកកម្លាំងម៉ាសុីន Huawei A7 បានបំពាក់ឈីប Snapdragon 450 មាន RAM 3 GB និងអង្គចងចាំក្នុង 32 GB។ នេះគឺម៉ាសុីនមានតម្លៃថោក ហេតុនេះហើយ យើងក៏មិនគួរទាមទាច្រើនពេកក្នុងផ្នេកកម្លាំងម៉ាសុីននេះទេ។

តែជាពិតណាស់ដែរ Snapdragon 450 អាចបំពេញតម្រូវការប្រចាំថ្ងៃបានយ៉ាងស្រួលដូចជា បើក web, Facebook, កម្មវិធី chat ដូចជា Zalo, Messenger...។ វានឹងមិនបានរលូនដូចប្រមាណ flagship តម្លៃខ្ពស់នោះទេ ដូចជាពេលចូល facebook យើងនឹងចំណាយពេលប្រហែល 1-2 វិនាទី។

Huawei Y7 Pro 2019

ជាមួយសកម្មភាពវាយអក្សរ ពេលល្បឿនវាយលឿនពេក វានឹងអាចបានបង្ហាញចេញយឺតបន្តិចប្រៀបនឹងល្បឿនចុច។ ប៉ុន្តែ ក៏ជារឿងធម្មតាចំពោះជួរតម្លៃនេះ ហើយតាមពិត ការយឺតយាវតិចតួចនេះក៏មិនប៉ះពាល់អ្វីច្រើនពេក។ អ្នកនឹងធ្លាប់ជាមួយវាមិនខានឡើយ។

ដើម្បីសាកល្បងកម្លាំងម៉ាសុីនពិតប្រាកដនៅលើ Huawei A7 យើងនឹងប្រើទូរស័ព្ទលេង game Vainglory Mobile។ ក្នុងអំឡុងពេលលេង គឺមិនមានការកើនកំដៅហួសហេតុ នេះជាដំណឹងល្អសម្រាប់អ្នកច្រើនមានញើសបាទដៃ។

ទោះបីជាមិនអាចបើក FPS ខ្ពស់រហូតក្នុងអំឡុងពេលលេង ប៉ុន្តែ Huawei A7 នៅតែផ្តល់អារម្មណ៍សុវត្ថិភាព ប្រមាណសកម្មភាពក្នុង game បានបំពេញយ៉ាងរហ័ស ដោយមិនមានបញ្ហាគាំង។

Huawei Y7 Pro 2019

ប្ដូរទៅជា game ដែលតម្រូវអោយមានកម្លាំងម៉ាសុីនខ្ពស់ជាង នោះគឺ PUBG Mobile ប្រហែលជានេះហួសពីសមត្ថភាពរបស់ Huawei A7 ហើយ ទើបតែចូលលេង game បន្តិច វាកើតមានបញ្ហាគាំងច្រើន។

បន្ទាប់ពីចូលលេង game យូរបន្តិច ទូរស័ព្ទចាប់ផ្តើមស្រួលមកវិញ ពេលនេះអ្នកអាចដោះស្រាយស្ថានភាពក្នុង game ដូចជាគ្រប់គ្រងតួអង្គ បាញ់កាំភ្លើង រត់ដេញ...។ ក៏ប៉ុន្តែ ម៉ាសុីនបំពេញ game បានក្នុងកម្រិតដែលអាចទទួលបានប៉ុណ្ណោះ មិនរលូនបានទេ។

3. កម្មវិធី

Interface របស់ទូរស័ព្ទគឺ EMUI បានបង្កើតឡើងដោយផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 8.1. 2 ជាមួយរបៀបបញ្ជាការ និងប្រយោជន៍ជាច្រើន។ ឧទាហរណ៍ អ្នកអាចចូលទៅកាន់ ដំឡើង > បង្ហាញ > ពណ៌សីតុណ្ហភាព ដើម្បីផ្លាស់ប្ដូរពណ៌លើអេក្រង់តាមបំណងរបស់ខ្លួន។

Huawei Y7 Pro 2019

ហើយប្រសិនបើអ្នកមិនចូលចិត្តរចនា notch នៅលើ Huawei A7 ទេ អ្នកអាចបិទវាទៅ ដោយមានអត្ថប្រយោជន៍គឺ notch មានទំហំតូច ដូច្នេះហើយពេលអ្នកបិទវា នឹងមានឥទ្ធិពលយ៉ាងតិចដល់ផ្ទៃបង្ហាញ។ នេះហើយគឺជាចំណុចដ៏មានតម្លៃនៅលើទូរស័ព្ទនេះ។

4. កាមេរ៉ា

Huawei Y7 Pro 2019

ទោះបីជាផលិតផលតម្លៃថោកក៏ដោយ ស្មាតហ្វូន Huawei A7 នៅតែបានបំពាក់កាមេរ៉ាភ្លោះ 13 MP និង 2 MP ដើម្បីជំនួយថតបែបលុបផ្ទៃ។ បន្ទាប់ពីការប្រើប្រាស់មួយគ្រា មានអារម្មណ៍ថាគុណភាពបង្ហាញរបស់រូបថតនៅបានល្អ មិនមានបញ្ហាខូចពណ៍អ្វីឡើយ។

ជាពិតណាស់ ដើម្បីធ្វើបានដូចនេះ អ្នកគួរជ្រើសរើសឈុតឆាកដែលមានពន្លឺគ្រប់គ្រាន់ ពីព្រោះខ្វះពន្លឺនឹងធ្វើអោយគុណភាពរូបថតត្រូវកាត់បន្ថយយ៉ាងខ្លាំង។

Huawei Y7 Pro 2019

ចំណាំមួយទៀត គឺល្បឿនមើលរូបភាពក្រោយពេលថតយឺតគួរសម ដូច្នេះអ្នកគប្បីអត់ធ្មត់ក្នុងបញ្ហានេះ។ នេះគឺជាស្មាតហ្វូនតម្លៃថោក ហើយយើងក៏មិនគួរត្អូញត្អែរច្រើនធ្វើអ្វីដែរ។

5. ថ្មគឺចំណុចចាប់អារម្មណ៍

ជាមួយថាមពលថ្មរហូតដល់ 4.000 mAh ទូរស័ព្ទ Huawei A7 ពិតជាផ្តល់អារម្មណ៍គ្រប់គ្រាន់ក្នុងការប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ម៉ាសុីនអាចធ្វើការបានពេញមួយថ្ងៃ ជាមួយការងារធម្មតា ឬអាចឡើងដល់ពីរថ្ងៃបើអ្នកតិចប្រើ។

Huawei Y7 Pro 2019

ទោះបីជាអ្នកភ្លេចសាកថ្ម ហើយទូរស័ព្ទនៅត្រឹមតែ 50% ក៏ដោយ អ្នកក៏អាចប្រើបានមួយថ្ងៃប្រសិនបើមានផែនការសមល្មម។ និយាយរួម ថ្មគឺជាចំណុចចាប់អារម្មណ៍បំផុតនៅលើ Huawei A7។

6. សរុបសេចក្ដី

Huawei Y7 Pro 2019

A7 ពិតជាម៉ាស៊ីនមួយដ៏គួរអោយចាប់អារម្មណ៍ក្នុងកម្រិតតម្លៃថោក ចំណុចបន្លិចពិតប្រាកដនៅលើម៉ាស៊ីននេះគឺរចនារលោង ស្រស់ស្អាត និងមានថាមពលថ្ម 4.000mAh សម្រាប់ការប្រើប្រាស់ក្នុងរយៈពេលវែង។

ខាងលើនេះគឺការវាយតម្លៃ Huawei A7។ ហើយអ្នកវិញ តើអ្នកយល់ឃើញយ៉ាងណាចំពោះស្មាតហ្វូននេះ? សូមចែករំលែកយោបល់ជាមួយយើងខ្ញុំផង!

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...