តម្លៃ Galaxy S10 ខ្ពស់ជាង Galaxy S9 តែនៅទាបជាង iPhone ថ្មី

29/01/2019
Galaxy S10

បន្ទាប់ពីការរងចាំជាយូរខែរមក ថ្មីៗនេះ របាយការណ៍មួយពីគេហទំព័រ TuttoAndroid បានបង្ហាញតម្លៃលក់របស់ទូរស័ព្ទ Galaxy S10 នៅប្រទេសអ៊ីតាលី។ ប្រហែលជាអ្នកនឹងត្រូវខកចិត្តបន្តិច ព្រោះ Galaxy S10 មានតម្លៃខ្ពស់ជាកំណែច្បងពីមុន។

អ្នកក៏ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាមួយថា ជាទូទៅ តម្លៃប្រមាណ flagship Samsung នៅអឺរ៉ុប នឹងខ្ពស់ជាងទីផ្សារផ្សេងទៀតពី 20 អឺរ៉ូ (23 ដុល្លារ) ដល់ 50 អឺរ៉ូ (57 ដុល្លារ)។ ដូច្នេះហើយ តម្លៃដែលបានលើកឡើងក្នុងអត្ថបទនេះ អាចនឹងផ្លាស់ប្តូរពេលវាបានដាក់លក់នៅប្រទេសដទៃទៀត។

តម្លៃលក់របស់ Galaxy S10 នឹងខ្ពស់ជាងបន្តិចបើប្រៀបជាមួយ Galaxy S9

តាមនោះ កំណែមានតម្លៃទាបបំផុតគឺ Galaxy S10E (ឬ S10 Lite)។ ទូរស័ព្ទនេះប្រើឈីប Exynos 9820 មាន RAM 4 GB + ROM 128 GB។ តម្លៃលក់នៅប្រទេសអ៊ីតាលីគឺ 779 Euro (885 USD)។

Galaxy S10

Render ទាំងបីកំណែរបស់ Galaxy S10

អំពី Galaxy S10 វិញ ស្មាតហ្វូននេះនឹងមានតម្លៃ 992 Euro (1.056 USD) សម្រាប់កំណែមាន RAM 6 GB + ROM 128 GB។ ខណៈដែលកំណែ RAM 8 GB + ROM 512 GB មានតម្លៃ 1.179 Euro (1.340 USD)។

ដើម្បីប្រៀបធៀប យើងឃើញថា Galaxy S9 ឆ្នាំមុនមានតម្លៃ 899 Euro (1.021 USD) ក្នុងពេលនោះ Galaxy S8 មានតម្លៃ 829 Euro (942 USD) នៅប្រទេសអ៊ីតាលី។ ក៏ប៉ុន្តែ អ្នកត្រូវដឹងថា S8 និង S9 មានអង្គចងចាំត្រឹមតែ 64 GB។

បន្ទាប់ទៀតគឺ Galaxy S10+ ទូរស័ព្ទនេះមានដល់បីកំណែផ្សេងគ្នា។ ពីរកំណែដំបូងមានកម្លាំងម៉ាសុីនដូចនឹង S10 មានតម្លៃលក់រាយតាមលំដាប់គឺ 1.049 Euro (1.192 USD) និង 1.299 Euro (1.476 USD)។ កំណែចុងក្រោយនឹងមានអង្គចងចាំ RAM 12 GB + ROM 1 TB តម្លៃគឺ 1.599 Euro (1.817 USD)។

Galaxy S10

Render Galaxy S10+

Galaxy S10 នៅតែមានតម្លៃទាបជាង iPhone ថ្មី

ទោះបីជាមានតម្លៃកើនឡើងច្រើន តែបើប្រៀបជាមួយ iPhone ថ្មី វាដូចជាមានកម្រិតតម្លៃគួរសមជាង។ ជាលម្អិត នៅប្រទេសអ៊ីតាលី iPhone Xr តម្លៃទាបបំផុតគឺ 889 Euro (1.010 USD)។ ខណៈនោះ iPhone Xs មានតម្លៃ 1.189 Euro (1.351 USD) ចំណែក iPhone Xs Max មានតម្លៃ 1.289 Euro (1.465 USD) ហើយទាំងនេះគ្រាន់តែជាកំណែមាន ROM 64 GB ប៉ុណ្ណោះ។

រំពឹងថា Galaxy S10E នឹងមានកាមេរ៉ាតែមួយនៅខាងមុខ មានប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយ។ គ្រាដែល S10 និង S10 Plus នឹងមានបីកាមេរ៉ាខាងក្រោយ ជាមួយសែនស័រចាប់សញ្ញាបេះដូង (Pulsesensor Arduino)។

ទាំង 3 model Galaxy S10 នឹងបានបំពាក់អេក្រង់ AMOLED តែចំពោះកំណែថោកបំផុតអេក្រង់ 5.8 inch រំពឹងថាជាអេក្រង់រាបស្មើ មិនមានកោង 3D ដូចពីរកំណែខាងដើម។

Galaxy S10

Render បីកំណែ Galaxy S10

Galaxy S10 មានអេក្រង់ទូលាយ 6.1 inch និងគុណភាពបង្ហាញ 2K+ ខណៈដែលអេក្រង់របស់ Galaxy S10+ ទូលាយ 6.4 inch មានកាមេរ៉ា selfie ភ្លោះ ដេកនៅខាងស្ដាំលើអេក្រង់។

ចុងក្រោយបង្អស់ ក្រៅពី 3 model Galaxy S10 និយាយខាងលើនេះ Samsung នៅមានគម្រោងនឹងចេញផ្សាយកំណែ 5G មួយទៀត ដែលយកឈ្មោះថា Galaxy S10 X។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.7 inch មាន 4 កាមេរ៉ាខាងក្រោយ និងពីរកាមេរ៉ាខាងមុខ ជាមួយ RAM 12 GB និងអង្គចងចាំ ROM ទាបបំផុតគឺ 256 GB។

របាយការណ៍ក៏បានបង្ហាញផងដែរថា Galaxy S10 នឹងទទួលការបញ្ជាទិញភ្លាមៗបន្ទាប់ពីថ្ងៃចេញប្រកាស់ 20/2 ដល់នេះ។ បន្ទាប់មកទូរស័ព្ទនឹងអាចដាក់លក់ចាប់ពីថ្ងៃ 8/3 នៅគ្រប់ទីផ្សារ។

ថ្ងៃចេញផ្សាយរបស់កំណែ Galaxy S10 X 5G នៅមិនទាន់ដឹង តែប្រហែលជាធ្លាក់ទៅដល់ពាក់កណ្ដាលឆ្នាំ ពេលដែលបណ្ដាញ 5G ចាប់ផ្ដើមយកចូលប្រើប្រាស់ក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួន។

ប្រភព៖ Phonearena

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...