Galaxy S10+ iPhone Xs និង Pixel 3៖ មួយណាថតពេលយប់ល្អបំផុត?

07/03/2019

Galaxy S10+ គឺជាកំណែបាន​ upgrade ថ្មី ដោយមានច្រើនមុខងារខ្លាំងពូកែជាងជំនាន់មុន និយាយអំពីកាមេរ៉ាវិញ ទូរស័ព្ទនេះមានប្រព័ន្ធកាមេរ៉ា 3 នៅខាងក្រោយ និងកាមេរ៉ាភ្លោះនៅខាងមុខ ដូច្នេះសរុបកាមេរ៉ារបស់វាគឺ 5។

ប្រៀបធៀកាមេរ៉ា

ចំពោះលក្ខខណ្ឌមានពន្លឺគ្រប់គ្រាន់ ប្រមាណ flagship នឹងអោយចេញរូបថតដែលមានគុណភាពស្រដៀងគ្នា ហើយបំពេញបេសកកម្មរបស់ខ្លួនយ៉ាងល្អ។ បើចង់ដឹងថាកាមេរ៉ាមានភាពអន់ខ្សោយត្រង់កន្លែងណានោះ យើងត្រូវពិនិត្យដោយវិធីជំនាញជាង គឺថតក្នុងបរិស្ថានមានពន្លឺទាប។

ទំព័រ Phonearena បានប្រៀបធៀបសមត្ថភាពថតពេលយប់របស់ S10 + ជាមួយគូប្រកួតពីរផ្សេងទៀតគឺ Pixel 3 និង iPhone Xs។ ចូរមើលលទ្ធផលដូចខាងក្រោមនេះ!

1. ពន្លឺសែនតិច

ក្នុងការប្រកួតលើកដំបូង គេកំណត់នៅពេលយប់ ហើយអគារមិនបើកភ្លើង ពន្លឺជុំវិញក៏ងងឹតខ្លាំងណាស់ដែរ អាចនិយាយបានថានេះជាស្ថានភាពដ៏លំបាក សូម្បីតែម៉ាស៊ីនថតជំនាញពេលខ្លះក៏ត្រូវធុញទ្រាន់ដែរ។

ប្រៀបធៀកាមេរ៉ា

ប៉ុន្តែ Google Pixel 3 បានធ្វើអោយយើងភ្ញាក់ផ្អើលជាមួយរបៀបថត Night Scape ដែលមានលើម៉ាសុីននេះ។ ទូរស័ព្ទ Galaxy S10+ មានទិន្នផលស្រូបយកពន្លឺល្អជាង iPhone Xs ប៉ុន្តែ iPhone Xs នៅតែជាម៉ាសុីនថតបានរូបភាពលម្អិតបំផុត។ រូបភាពរបស់ Galaxy S10+ បើប្រៀបនឹង Pixel 3 វិញ គឺមិនល្អស្អាតជាងទេ ព្រោះព្រិលជាង។

ប្រៀបធៀកាមេរ៉ា
ប្រៀបធៀកាមេរ៉ា
ប្រៀបធៀកាមេរ៉ា

បន្ថែមឧទាហរណ៏មួយទៀតដើម្បីអ្នកអាចឃើញថារបៀប Night Scape របស់ Google Pixel 3 មានគុណភាពយ៉ាងណាក្នុងស្ថានភាពងងឹតខ្លាំងយ៉ាងនេះ។

ប្រៀបធៀកាមេរ៉ា

ជាលម្អិត ផលិតផលរបស់ Google ស្រូបយកពន្លឺបានល្អណាស់ ពណ៌ចំរុះគ្នា ហើយបង្កើតប្រមាណចំណុចលម្អិតនាំមករូបភាពល្អឥតខ្ចោះ។ មួយដងទៀត លទ្ធផលបង្ហាញថា Galaxy S10+ ស្រូបពន្លឺបានល្អជាង iPhone Xs ប៉ុន្តែនៅចាញ់ Pixel 3។

ប្រៀបធៀកាមេរ៉ា
ប្រៀបធៀកាមេរ៉ា
ប្រៀបធៀកាមេរ៉ា

របៀប Night Sight ក៏បានបំពាក់នៅលើកាមេរ៉ា selfie ផងដែរ Pixel 3 បានបង្ហាញថាលក្ខខណ្ឌបរិស្ថានដ៏អាក្រក់មិនអាចក្លាយជាបញ្ហាសម្រាប់ខ្លួនឡើយ។ នៅលើ Galaxy S10+ កាមេរ៉ាខាងមុខថតក្នុងលក្ខខណ្ឌនេះ ធ្វើអោយរូបភាពព្រិលយ៉ាងខ្លាំង ហើយមិនមានភាពលម្អិត ចំណែក iPhone Xs វិញគឺគ្មានអ្វីពិភាក្សាទៀតទេ។

ប្រៀបធៀកាមេរ៉ា

និយាយរួម អ្នកមិនគួរថតរូបក្នុងស្ថានភាពដែលមានពន្លឺទាបយ៉ាងនេះលើកលែងអ្នកមាន Pixel 3 ទោះបី S10+ ស្រូបយកពន្លឺបានច្រើនជាងបើប្រៀបទៅនឹងគូប្រជែងផ្សេងទៀត ប៉ុន្តែវាមានព្រិលច្រើនហើយមិនលម្អិត មិនអាចយកឈ្នះលើ Pixel 3។

2. លក្ខខណ្ឌពេលយប់ ជាមួយពន្លឺភ្លើង neon

Galaxy S10+ នៅតែស្រូបយកពន្លឺបានល្អជាង iPhone Xs ប៉ុន្តែ Pixel 3 បានបញ្ជាក់មួយដងទៀត អំពីសមត្ថភាពបង្កើតពណ៌ និងកម្រិតពន្លឺរបស់ខ្លួន។

ប្រៀបធៀកាមេរ៉ា

នៅលើ Pixel 3 អ្នកអាចប្រើរបៀប Night Sigth ទាំងពេលថ្ងៃ ពីព្រោះវាអាចនាំមក Dynamic Range ខ្ពស់សម្រាប់រូបថត។

ប្រៀបធៀកាមេរ៉ា
ប្រៀបធៀកាមេរ៉ា
ប្រៀបធៀកាមេរ៉ា

សម្រាកកាយជាមួយស្រាមួយកែវ ហើយពេលនេះពន្លឺនៃបរិស្ថានមានភាពស្មុគស្មាញណាស់ រូបភាពនៅលើ Pixel 3 និង Galaxy S10+ បង្ហាញមុខរបស់ប្រធានត្រូវព្រិល។ ចំណែកទូរស័ព្ទ iPhone Xs វិញ ធ្វើបានយ៉ាងល្អក្នុងការផ្តោតលើប្រធាន ដើម្បីថតបានយ៉ាងលម្អិត។

ប្រៀបធៀកាមេរ៉ា

ពណ៌ដែលបានបង្កើតដោយ Pixel 3 មើលទៅស្រស់បំព្រង ប៉ុន្តែខ្វះភាពធម្មជាតិ។ ចំណែកទូរស័ព្ទ iPhone Xs អាចផ្តល់នូវរូបភាពធម្មជាតិបំផុត ពេលនិយាយពីពណ៌និងកម្រិតពន្លឺ ហើយ Galaxy S10+ វិញ បញ្ចេញរូបភាពដែលមានការលាយបញ្ចូលរវាងភាពស្រស់បំព្រងរបស់ Pixel 3 និងភាពលម្អិតធម្មជាតិរបស់ Phone Xs។

ប្រៀបធៀកាមេរ៉ា

បន្ទាប់ទៀត មិនប្រើរបៀប Night Scape នៅលើ Google Pixel 3 ជាមួយពន្លឺបានជំនួយដោយភ្លើង neon ដើម្បីឃើញបានភាពខុសគ្នារវាងផលិតផលទាំង 3។

ប្រៀបធៀកាមេរ៉ា
ប្រៀបធៀកាមេរ៉ា
ប្រៀបធៀកាមេរ៉ា

Galaxy S10+ ធ្វើបានយ៉ាងល្អក្នុងការបង្កើតពណ៌ពេលថតជាមួយពន្លឺភ្លើង neon ទូរស័ព្ទ iPhone បញ្ចេញរូបភាពមានពណ៌ស្រាលជាង ហើយចំណុចអន់ខ្សោយមួយតូច នោះគឺមិនអាចអានបានអក្សរលើបន្ទះខាងឆ្វេងបានច្បាស់លាស់ដូចគូប្រជែងរបស់ខ្លួន។

ចំណែក Pixel 3 មានរូបភាពចំរុះគ្នាល្អបំផុត ហើយមាន Dynamic Range ល្អបំផុត និងគុណភាពថតរូបអស្ចារ្យបំផុត។

3. កាមេរ៉ាមានមុំថតសែនទូលាយ

ប្រៀបធៀកាមេរ៉ា

Galaxy S10+ មានថែមកាមេរ៉ាទី 3 មុំធំដល់ 123 ដឺក្រេ ជា "អាវុធ" ដែល Pixel 3 និង iPhone Xs មិនមាន។ ទោះបីជាគុណភាពលើកាមេរ៉ានេះមិនអាចប្រើពាក្យថាអស្ចារ្យ ដូចកាមេរ៉ាប្រធានរបស់ Galaxy S10+ ប៉ុន្តែរូបភាពបានបង្កើតចេញមកច្បាស់ជាធ្វើអោយភ្ញាក់ផ្អើល។

ប្រៀបធៀកាមេរ៉ា

ប៉ុន្តែ ក្នុងលក្ខខណ្ឌពន្លឺសែនទាប កាមេរ៉ាមុំទូលាយនេះគឺស្ទើរតែមិនប្រើបាន ព្រោះមិនអាចស្រូបយកពន្លឺដូចកាមេរ៉ាប្រធានលើ Galaxy S10+ បានទេ។

4. សរុបសេចក្ដី

និយាយរួម ប្រសិនបើអ្នកកំពុងស្វែងរកទូរស័ព្ទមួយដ៏ល្អបំផុតសម្រាប់ថតរូបពេលយប់ Google Pixel 3 គឺជាជម្រើសរបស់អ្នក ទោះបីជាតួលេខហាក់ដូចជាមានកំណត់ ប៉ុន្តែវាមានការជំនួយអំពីក្បួនដោះស្រាយយ៉ាងល្អ។ បើប្រៀបធៀបរវាងស្មាតហ្វូនរបស់ Samsung និងស្មាតហ្វូនរបស់ iPhone នោះ Galaxy S10+ នាំមកភាពរីកចម្រើនដែលអាចនិយាយបានថាលើសជាង iPhone Xs ហើយនេះគឺជាចំណុចមួយដែលគួរអោយសរសើរ។

ប្រៀបធៀកាមេរ៉ា

ហើយអ្នកវិញ តើអ្នកវាយតម្លៃយ៉ាងណាចំពោះគុណភាពរូបថតរបស់ 3 ផលិតផលនេះ សុំចែករំលែកជាមួយយើងខ្ញុំផង!

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...