កាមេរ៉ារបស់ Galaxy S10 អាចនឹងបានបំពាក់មុខងារ Artistic Live Focus ថ្មី

23/12/2018
Galaxy S10

Samsung ថ្មីៗនេះបានដាក់ពាក្យសុំចុះឈ្មោះផ្លាកយីហោសម្រាប់មុខងារកាមេរ៉ាថ្មីមួយ វាមានឈ្មោះថា Artistic Live Focus។ ហើយប្រហែលជាយើងទាំងអស់គ្នានឹងបានឃើញមុខងារពិសេសនេះលើ Galaxy S10 ដែលជិតចេញផ្សាយក្នុងពេលខាងមុខ។

យោងតាម Sammobile នោះ Samsung កំពុងតែជាប់រវល់យ៉ាងខ្លាំង នាពេលដែលប៉ុន្មានថ្ងៃនេះ យីហោជាច្រើនរបស់ក្រុមហ៊ុន Samsung បានលេចឡើង ពីប្រមាណមុខងារដល់កំណែស្មាតហ្វូនថ្មី។ ហើយថ្មីនេះបំផុត គឺយីហោមួយសម្រាប់កាមេរ៉ា ដែលរំពឹងថានឹងបំពាក់ទៅអោយ Galaxy S10។

Artistic Live Focus

នៅសហភាពអ៊ឺរ៉ុប Samsung បានចុះឈ្មោះយីហោ Artistic Live Focus ទៅហើយ វាពិពណ៌នាអំពី៖ "កម្មវិធីសម្រាប់ស្មាតហ្វូនដើម្បីកែតម្រូវរូបភាពឌីជីថល"។ ស្ដាប់ទៅដូចជាស្រដៀងនឹងមុខងារ Live Focus ដែលមាននៅលើភាគច្រើនស្មាតហ្វូន Galaxy នាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែ Artistic Live Focus អាចជាមុខងារកម្រិតខ្ពស់មួយ ដើម្បីធ្វើអោយរូបភាពមានប្រធានកាន់តែច្បាស់លាស់ជាង ហើយផ្ទៃខាងក្រោយបានធ្វើអោយព្រិលល្អជាង។

គេរំពឹងថានៅខាងក្នុង Artistic Live Focus នឹងអាចបន្ថែមមុខងារកែតម្រូវផ្ទាល់ជំនាញមួយចំនួនទៀត។ ហើយចម្លើយនេះ មានតែ Samsung ទេដែលដឹងច្បាស់បំផុត។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...