ទាំង 3 កំណែ Galaxy S10, S10+, S10e បានប្រកាស់វត្តមានជាផ្លូវការ

21/02/2019
Galaxy S10 បានប្រកាស់វត្តមាន

បន្ទាប់ពីការរង់ចាំអស់ជាច្រើនថ្ងៃមក ទីបំផុត នៅវេលាម៉ោង 2 ព្រឹកថ្ងៃនេះ (21/2) កំណែពិសេស Galaxy S10 ក៏បានចេញផ្សាយជាផ្លូវការ។ ខាងក្រោមនេះ គឺជាព័ត៌មានលម្អិតអំពីរចនា កម្លាំងម៉ាសុីន និងតម្លៃរបស់ Galaxy S10។

នៅលើទាំង 3 កំណែ Galaxy S10 នេះ Samsung បានឧទ្ទេសនាមអេក្រង់ Dynamic AMOLED ថ្មី ដែលជំនួសតំណែងអោយអេក្រង់ Super AMOLED និងអេក្រង់ចល័តដំបូងមានជំនួយ HDR10+។ មុខងារ Wireless PowerShare - សាកឥតខ្សែបញ្ច្រាស។

Galaxy S10, S10+, S10e បានប្រកាស់វត្តមាន

កាមេរ៉ាខាងមុខនិងខាងក្រោយអាចថតវីដេអូ 4K ហើយដោយឡែកកាមេរ៉ាខាងក្រោយនៅអាចថតវីដេអូមានជំនួយ HDR10+ និងមានមុខងារស្ថេរភាពឌីជីថលទំនើប Super Steady។ ទាំង 3 model នេះសុទ្ធតែមានកាមេរ៉ាថតមុំសែនទូលាយ នេះក៏ជាចំណុចបន្ថែមថ្មីមួយសម្រាប់កំណែ Galaxy S របស់ Samsung (ទោះបីជាស៊េរី Galaxy A ធ្លាប់មានរួចមកហើយ) ។ ប្រមាណកាមេរ៉ា selfie បានស្ថិតនៅក្នុងរន្ធនៃអេក្រង់ Infinity-O។

Galaxy S10 និង S10+ បានបញ្ចូលសែនស័រស្នាមម្រាមដៃអេកូ (Ultrasonic fingerprint sensor) ដំបូងគេបង្អស់នៅលើពិភពលោក ដែលអាចស្កេនម្រាមដៃរបស់អ្នកក្នុងរបៀប 3D វាមិនដូចសែនស័រស្នាមម្រាមដៃអុបទិកទេ ដែលគ្រាន់តែអាចមើលរូបភាព 2D ប៉ុណ្ណោះ។ ជាក់ស្តែងណាស់ វាមានភាពត្រឹមត្រូវនិងមានសុវត្ថិភាពខ្ពស់ជាង។

1. Samsung Galaxy S10+

Galaxy S10+ គឺជាកំណែមានកម្រិតខ្ពស់បំផុតក្នុង 3 model ថ្មីនេះ វាមានអេក្រង់ AMOLED 6.4 inch បានធ្វើកោងនៅគែមទាំងពីរ មានគុណភាពបង្ហាញដេកក្នុងកម្រិត 2K+។ នៅមុំលើខាងស្ដាំគឺជាកាមេរ៉ាភ្លោះ 10 MP ដែលមានសមត្ថភាពថតវីដេអូ 4K។ ចំណែកកាមេរ៉ាទីពីរគឺជាសែនស័រជម្រៅ ដែលមានទំហំ 8 MP។

Samsung Galaxy S10+

កាមេរ៉ាខាងក្រោយរួមមាន 3 កញ្ចក់ឡេន ហើយបានជំនួយ OIS ភ្លោះ។ កាមេរ៉ាច្បង 12 MP ជាមួយសមត្ថភាព autofocus មានឈ្មោះថា Dual Pixel និងជំនួយ OIS។ វាអាចផ្លាស់ប្ដូរ aperture F/1.5 - F/2.4។ កញ្ចក់ឡេនពីរទៀតគឺកញ្ចក់ឡេន tele 12 MP (45 ដឺក្រេ), ជំនួយ OIS, autofocus និងកាមេរ៉ាមុំសែនទូលាយ 123 ដឺក្រេ។

Galaxy S10+ នឹងបានផ្ដល់កម្លាំងដោយឈីប Snapdragon 855 ឬ Exynos 9820 យោងទៅតាមតំបន់ផ្សេងគ្នា។ កំណែទាបបំផុតមាន RAM 8 GB + ROM 128 GB អាចពង្រីកជាមួយរន្ធកាតឡើងដល់ 512 GB។ ក្រៅពីនេះទៀត នៅមានកំណែជាមួយ RAM 12 GB + ROM 1 TB។

Samsung Galaxy S10+

ទូរស័ព្ទមានថ្មទំហំ 4.100 mAh អាចសាកមានខ្សែជាមួយបច្ចេកវិទ្យា Adaptive Fast Charge ធ្លាប់ស្គាល់ (សមស្របនឹង 15W, QC2.0) ឬសាកលឿនឥតខ្សែ Fast Wireless Charging 2.0 ទើបបានកែលម្អ (សមស្របនឹង Qi និង PMA)។

មុខងារ Wireless PowerShare អនុញ្ញាតអោយអ្នកសាកឧបករណ៍ពាក់ និងប្រមាណទូរស័ព្ទផ្សេង (ជំនួយសាកឥតខ្សែ) ពី Galaxy S10+។

ក្រៅពីនេះ នឹងមានកំណែពិសេសមួយទៀតរបស់ Galaxy S10+ ជាមួយគម្របខាងក្រៅពីគ្រឿងស្មូន (មាន 2 ពណ៌គឺខ្មៅនិងស)។

Samsung Galaxy S10+

2. Samsung Galaxy S10

Samsung Galaxy S10 ក៏មានច្រើនចំណុចស្រដៀងនឹង S10+។ វាមានអេក្រង់តូចជាង ជាមួយទំហំ 6.1 inch ប៉ុន្តែវាប្រើនឹងបច្ចេកវិទ្យា Dynamic AMOLED ជាមួយសែនស័រស្នាមម្រាមដៃអេកូ (Ultrasonic fingerprint sensor)។ ទូរស័ព្ទនេះមានកាមេរ៉ា selfie តែមួយទំហំ 10 MP និងជំនួយថតវីដេអូ 4K។ ខណៈដែលកាមេរ៉ាខាងក្រោយក៏ស្រដៀងនឹង Galaxy S10+ ដែរ។

Samsung Galaxy S10

Galaxy S10 មានអង្គចងចាំ RAM 8 GB និងអង្គចងចាំក្នុង 128 GB។ ទូរស័ព្ទមានថ្ម 3.400 mAh មានជំនួយប្រមាណបច្ចេកវិទ្យាសាកដូចនឹង S10+។

3. Samsung Galaxy S10e

ចាប់តាំងពី Galaxy S7 មកនោះ Samsung Galaxy S10e គឺជាទូរស័ព្ទ Galaxy S ដំបូងដែលមានអេក្រង់រៀបស្មើ។ វានៅតែជាអេក្រង់ Dynamic AMOLED (5.8 inch) មានជំនួយ HDR+ ប៉ុន្តែគុណភាពបង្ហាញបានត្រឹមតែ full HD+។ Model នេះប្រើសែនស័រស្នាមម្រាមដៃនៅគែមម្ខាង។

ផ្ទៃក្រោយរបស់ទូរស័ព្ទគឺជាកាមេរ៉ាភ្លោះ រួមមានកាមេរ៉ាច្បង 12 MP + កាមេរ៉ាមុំសែនធំ 16 MP។ ចំណែកកាមេរ៉ា selfie នៅតែជា 10 MP ស្រដៀងនឹង S10។

Samsung Galaxy S10e

ក៏ដូចនឹងពីរកំណែ Galaxy S10/S10+ នោះ Galaxy S10e បានបំពាក់ឧបករណ៍បំពងសម្លេង stereo AKG ជំនួយ Dolby Atmos សម្រាប់ការប្រើប្រាស់ multimedia យ៉ាងចាប់អារម្មណ៍។

Galaxy S10e មានពីរកំណែ មាន RAM 6/8 GB និង ROM 128/256 GB។ ម៉ាសុីនមានថ្ម 3.1000 mAh ជំនួយសាកលឿនមានខ្សែនិងឥតខ្សែ។

ទាំង 3 model Galaxy S10 សុទ្ធតែបានជំនួយមុខងារការពារពីទឹក IP68 មានជំនួយតភ្ជាប់ LTE ជាមួយល្បឿនឡើងដល់ 2 Gbps។ វាក៏បានជំនួយស្តង់ដារ Wi-Fi 6 ថ្មី មានល្បឿនឡើងដល់ 1.2 Gbps។ ទាំង 3 ក៏មានមុខងារផ្សេងទៀតដូចជា Samsung Pay ជាមួយ NFC និង MST។ ដំណឹងល្អគឺរន្ធកាស 3.5 mm នៅតែបានរក្សាទុកដដែល។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...