ពាក្យចចាមអារ៉ាម៖ Galaxy Note 10 ជំនួយសាកលឿន 50W សាកពេញក្នុង 35 នាទី?

13/05/2019
Galaxy Note 10

Galaxy Note 10 គឺជាផលិតផលដែលបានក្រុមហ៊ុន Samsung សន្យាថានឹង upgrade ឡើងយ៉ាងខ្លាំង ។ ព័ត៌មានថ្មីៗបានចែករំលែកអំពីមុខងារដ៏ពិសេស ដែលនឹងប្រកាសវត្តមានលើ Galaxy Note 10 នោះគឺជំនួយសាកលឿនមានតួលេខឡើងដល់ 50W។

យោងតាម Forbes មុននោះមានព័ត៌មានស្ដីថា Galaxy Note 10 នឹងបានបំពាក់បច្ចេកវិទ្យាសាកលឿន 25W។ ថ្មីៗនេះ អ្នកជំនាញ ខាងផ្នែកលេចធ្លាយ ដែលមានឈ្មោះដ៏ល្បីល្បាញ Ice Universe បាន update ព័ត៌មានថ្មីបង្ហាញថា អ្នកធំកូរ៉េខាងត្បូងនេះនឹងប្រើប្រាស់បច្ចេកវិទ្យាល្អជាង។

ចំណុចមួយដែលគួរអោយចាប់អារម្មណ៍ថែមទៀតនោះគឺ Ice Universe នៅចែករំលែករូបភាព logo របស់ Superman S នៅលើទំព័រ Twitter របស់ខ្លួន សកម្មភាពនេះកាន់តែធ្វើអោយមនុស្សជាច្រើនជឿជាក់ថា Note 10 ពិតជានឹងបានបំពាក់សាកលឿន 50W។

ប្រសិនបើព័ត៌មានខាងលើនេះគឺត្រឹមត្រូវនោះ វានឹងក្លាយជាចំណុចមួយដ៏ចាប់អារម្មណ៍លើ Galaxy Note 10 ព្រោះស៊េរីទូរស័ព្ទ Galaxy S10 ជំនួយបានត្រឹមតែ 15W។ ពេលបាន upgrade អំពីបច្ចេកវិទ្យាសាកលឿននោះ មានន័យថាបច្ចេកវិទ្យាសាកលឿននៅលើស្មាតហ្វូន Samsung អាចនឹងស្មើភាពជាមួយ SuperVOOC របស់ OPPO ដែលមានសមត្ថភាពសាកពេញពី 0 ទៅដល់ 100% ក្នុងរយៈពេលត្រឹមតែ 35 នាទីប៉ុណ្ណោះ។

ដូច្នេះ ថាមពលថ្មសែនធំ និងបច្ចេកវិទ្យាសាកលឿន នឹងមិនក្លាយជាបញ្ហាសម្រាប់ស្មាតហ្វូនទំនើបដែលមកពីក្រុមហ៊ុន Samsung ទៀតឡើយ។ មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយមកពីក្រុមហ៊ុនកូរ៉េចំពោះពាក្យចចាមអារ៉ាមនេះទេ សូមរង់ចាំមើលទាំងអស់គ្នា!

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...