វាយតម្លៃរចនា Galaxy Note 10៖ មានចំណុចល្អ ហើយក៏មានចំណុចមិនល្អ

11/09/2019

រចនារបស់ Galaxy Note 10 ឆ្នាំនេះពិតជាមានភាពប្លែក និងថ្មីមែនទែន។ រូបរាងខាងក្រៅរបស់ Note 10 មើលទៅស្អាតជាងប្រមាណគូប្រជែង និងអាប្អូន Note 9 ទៀតផង។ ប៉ុន្តែ Note 10 នេះក៏បណ្តាលអោយមានបាតុភូត “មេដៃឥតប្រយោជន៍” ផងដែរ! ចូរយើងនឹងស្វែងយល់អោយបានច្បាស់ជាង អំពីរចនារបស់ Note 10 ក្នុងអត្ថបទខាងក្រោយនេះ។

អារម្មណ៍ដំបូងពេលកាន់ក្នុងដៃ

អារម្មណ៍ដំបូងពេលកាន់ Note 10 ក្នុងដៃ នោះគឺរចនាយ៉ាងសង្ហា ហើយងាយស្រួលកាន់។ បានបំពាក់អេក្រង់ពេញគែម Infinity-O 6.3 inch ជាមួយទំហំនេះ ជួយអោយ Note 10 គឺធំល្មមនឹងបាតដៃរបស់អ្នក។

ទោះបី អេក្រង់គ្របដណ្តប់ពេញផ្ទៃមុខ ប៉ុន្តែវាមិនបង្កើតបញ្ហាលំបាក ឬច្រឡំចុចឡើយ។ ក្រៅពីនេះទៅទៀត ទម្ងន់របស់ Note 10 រាងស្រាល ពេលខ្លះធ្វើអោយអ្នកមានអារម្មណ៍ថាមិន "រឹងមាំ"។

Galaxy Note 10

រចនាមិនផ្ទាស់ប្តូរច្រើន ហើយទម្ងន់ទូរស័ព្ទស្រាលពេកក៏ធ្វើអោយមានអារម្មណ៍មិនរឹងមាំ

ប្រៀបធៀបជាមួយគូប្រជែងធំ iPhone

Samsung Galaxy Note 10 ឆ្នាំនេះបាននាំមកនូវការផ្លាស់ប្តូរថ្មី ជាពិសេសគឺរចនាគែមអេក្រង់ទាំងបួនជ្រុង សុទ្ធតែបានធ្វើស្តើងជាងគូប្រជែង iPhone Xs Max

Note 10 ប្រើអេក្រង់កោង ដែលលាតសន្ធឹងចេញទៅខាងឆ្វេង និងខាងស្តាំ ដូច្នេះហើយក៏ធ្វើអោយគែមអេក្រង់កាន់តែស្តើងជាង Xs Max។ ទន្ទឹមនឹងនោះដែរ ឆ្នាំនេះ Samsung អាចធ្វើអោយផ្នែកខាងលើនិងខាងក្រោមរបស់ Note 10 កាន់តែស្តើង ធ្វើអោយរចនាផ្ទៃមុខរបស់ Note 10 យកឈ្នះលើគូប្រជែងតែម្ដង។ និយាយរួម ផ្ទៃមុខទាំងមូលរបស់ Note 10 មានភាពទាក់ទាញ និងទាន់សម័យ។

Galaxy Note 10

Note 10 មានគែមអេក្រង់ស្ដើងជាងគូប្រជែងជា iPhone

ក្រៅពីមានគែមអេក្រង់ស្ដើងជាង Samsung Galaxy Note 10 ក៏មានដងខ្លួនស្តើងជាង iPhone Xs Max ថែមទាំងមានថាមពលថ្ម គឺខ្ពស់ជាងគូប្រកួតនេះរបស់ខ្លួន។

ទោះបីរចនា Infinity-O របស់ Note 10 នៅតែកំពុងមានបញ្ហាដើម្បីនិយាយ តែបើប្រៀបទៅនឹង iPhone វិញ រចនានេះបង្ហាញបានភាពច្នៃប្រឌិតទំនើបជាង Notch។ Apple មិនទាន់អាចធ្វើអោយប្រសើរឡើងវិញនូវទំហំ Notch នៅឡើយ ប៉ុន្តែជាមួយ Infinity-O នេះ Samsung ងាយស្រួលធ្វើអោយស្មាតហ្វូនរបស់ខ្លួនស្អាតជាង ដោយរន្ធតូចតែមួយលើអេក្រង។

តាមពិត ប្រៀបធៀបជាមួយ Xs Max ដែលជាកំណែ flagship ចេញផ្សាយតាំងពីឆ្នាំមុនរបស់ Apple គឺមិនស្មើភាពសម្រាប់ iPhone នោះទេ។ ប៉ុន្តែ អាចចាត់ទុកថា នេះជាជំហានរឹងមាំមួយរបស់ Samsung ទៅកាន់គូប្រកួតប្រជែងរបស់ខ្លួន។

Galaxy Note 10

Galaxy Note 10 ស្ដើងជាង និងថាមពលថ្មធំជាង iPhone Xs Max

ប្រៀបជាមួយ 'សហការ' Android

បច្ចុប្បន្ននេះ ប្រមាណស្មាតហ្វូននាំមុខរបស់ម៉ាកទូរស័ព្ទ Android ក៏មានរចនាយ៉ាងខុសប្លែកពី Note 10 និង 10+ ដែរ។ និន្នាការទូទៅរបស់ Android បច្ចុប្បន្នបានផ្លាស់ប្តូរជាបណ្តើរៗ ទៅកាន់រចនាកាមេរ៉ាដែលអាចរុញចុះឡើង (Pop-up) ដើម្បីបង្កើនទំហំផ្ទៃមុខ អាចនិយាយដល់ដូចជា Oppo Reno 10X, Redmi K20 Pro ឬ Oneplus 7 Pro។ មួយចំនួនខ្លះនៅរក្សាអេក្រង់រូបរាងតំណក់ទឹក (Notch) ដូចជា Huawei P30 Pro, Xiaomi Mi 9,…។

Galaxy Note 10

Samsung Galaxy Note 10 នាំមករចនាខុសប្លែកជាមួយនឹងស្មាតហ្វូន Android

ការនាំយកកាមេរ៉ាទៅដាក់ចំកណ្តាលអេក្រង់របស់ Note 10 អាចមិនដើរតាមនិន្នាការទូទៅ តែបង្កើតលក្ខណៈដោយឡែកសម្រាប់ស៊េរី Note។ ទោះបីយោងតាមក្រុមហ៊ុនផលិត ចំណុចនេះមិនប៉ះពាល់ដល់ការប្រើប្រាស់ឡើយ។ មួយទៀត មាតិកាបច្ចុប្បន្ននៅតែស្ថិតក្នុងទម្រង់ 16:9 ដូច្នេះអ្នកប្រើនៅតែអាចងាយស្រួលពេលមើលភាពយន្ត។

តែក៏មានបញ្ហាមួយត្រូវទទួលស្គាល់ថា ការប្រើប្រាស់កាមេរ៉ា "pop-up" នឹងអាចមានហានិភ័យនៃការខូចខាតពេលប្រើក្នុងរយៈពេលយូរ។ ដូច្នេះហើយ កាមេរ៉ាខាងមុខបានដាក់លើអេក្រង់នៅតែមានសុវត្ថិភាពជាង។ ទោះបីយ៉ាងនេះ Infinity-O ពិតជាល្អឥតខ្ចោះសម្រាប់រចនាទេ? យើងនឹងពន្យល់ច្បាស់ជាងនៅចុងអត្ថបទនេះ។

Galaxy Note 10

កាមេរ៉ា pop-up នាំមកហានិភ័យនៃការខូចខាតពេលប្រើច្រើនជាងប្រភេទកាមេរ៉ាលើ Note 10

ប្រៀបធៀបជាមួយនឹង Note 9

ជាមួយ Note 10 និង 10+ នេះ Samsung បានបំពាក់សែនស័រស្នាមម្រាមដៃចូលទៅក្នុងអេក្រង់ មិនដាក់ក្រោមចង្កោមកាមេរ៉ាខាងក្រោយដូច Note 9 ទៀតទេ។ សកម្មភាពនេះនឹងជួយបើកទូរស័ព្ទលឿនជាង និងងាយស្រួលប្រើសម្រាប់អ្នកមានដៃតូច។ ការផ្លាស់ប្តូរនេះក៏ជួយអោយផ្ទៃខាងក្រោយស្អាតស្អំជាង ប្រណិតជាង។

Galaxy Note 10

បំពាក់សែនស័រស្នាមម្រាមដៃចូលទៅក្នុងអេក្រង់ជួយអោយផ្ទៃខ្នង Note 10 ស្អាតជាង Note 9

ចំពោះផ្នែកខាងមុខវិញ រចនារបស់ Note 10 មានភាពសង្ហា និងជ្រុងជាង Note 9 ដែរ។ ដូចជាអេក្រង់របស់ Note 10 គឺពេញគែមពិប្រាកដ ហើយគែមអេក្រង់ក៏ស្ដើងជាងមុនច្រើន។

ទន្ទឹមនឹងនោះ Samsung ក៏បំបាត់សែនស័រប្រស្រីភ្នែកនៅលើ Note 10។ ពិតជាគួរអោយស្ដាយណាស់ តែការលះបង់នេះក៏ដើម្បីដាក់កាមេរ៉ាអោយស្ថិតនៅក្នុងអេក្រង់។ ប្ដូរមកវិញ អ្នកនឹងមានទំហំអេក្រង់ទូលាយជាងពេលប្រើប្រាស់។

Galaxy Note 10

Samsung បំបាត់សែនស័រប្រស្រីភ្នែកនៅលើ Note 10 ជួយអោយអេក្រង់ពេញគែមពិតប្រាកដ

មានមួយគ្រា ប្រមាណក្រុមហ៊ុននាំគ្នាបំបាត់ jack កាស 3.5mm ប៉ុន្តែ Samsung បានប្តេជ្ញាចិត្តរក្សាវាទុក។ ហេតុការនេះទទួលបានការគាំទ្ររបស់ fan ជាច្រើន។ ទោះជាយ៉ាងនេះ នៅលើ Note 10 វិញ jack កាសមិនមានទៀតឡើយ អ្នកនឹងត្រូវប្រើកាស bluetooth ឬឧបករណ៍ប្ដូររន្ធសម្លេង 3.5mm ពី USB-C។ ការផ្លាស់ប្ដូរនេះបានជួយអោយ Note 10 មានថាមពលថ្មធំជាង ពេលដែលមានរចនាស្ដើងជាង Note 9។

Galaxy Note 10

បំបាត់ jack កាស 3.5mm ស្មាតហ្វូន Note 10 ធ្វើអោយ fan បច្ចេកវិទ្យាខកចិត្ត

ប្រមាណចំណុចមិនបានវាយតម្លៃខ្ពស់

“មេដៃឥតប្រយោជន៍” ក្នុងរចនា៖ Samsung បានដកយកចេញអោយអស់ ប្រមាណប៊ូតុងនៅខាងស្តាំរបស់ម៉ាសុីន។ អ្នកប្រើស្មាតហ្វូនភាគច្រើន សុទ្ធតែប្រើទូរស័ព្ទរបស់ខ្លួនដោយដៃស្តាំ ពេលប្រើមេដៃនឹងងាយស្រួលចុចប៊ូតុងថាមពល ឬសម្លេង។ ចំណែករចនានេះរបស់ Note 10 គឺមានភាពលំបាកបន្តិចដល់អ្នកប្រើប្រាស់ ពេលដែលបង្កើតស្ថានភាព “មេដៃឥតប្រយោជន៍” អ្នកត្រូវទម្លាប់ប្រើប៊ូតុងដោយម្រាមផ្សេងៗទៀត។ ការផ្លាស់ប្ដូរនេះនឹងស្រួលអោយអ្នកប្រើដៃឆ្វេងវិញ ប៉ុន្តែអ្នកប្រើបានដៃឆ្វេងលើពិពភលោកមានតែ 10% ហើយក៏មិនមានណាទៅប្រើទូរស័ព្ទដោយដៃផ្វេងដែរ?

Galaxy Note 10

ប្ដូរប៊ូតុងទៅខាងឆ្វេងវិញ Note 10 បង្កើតស្ថានភាព “មេដៃឥតប្រយោជន៍”

Infinity-O៖ Infinity-O មានទាំងគុណសម្បត្តិនិងគុណវិបត្តិ មានអ្នកចូលចិត្ត ហើយក៏មានអ្នកមិនចូលចិត្ត។ សម្រាប់អ្នកដែលតែងតែចង់បានភាពល្អឥតខ្ចោះ ច្បាស់ជាមិនចូលចិត្តស្មាតហ្វូនមានរន្ធមួយលើអេក្រង់បែបនេះ។ ព្រោះវាធ្វើអោយមានអារម្មណ៍មិនស្រួលពេលប្រើប្រាស់។ ប្រហែលជា Samsung នឹងមានវិធីដើម្បីកែលម្អចំណុចខ្សោយនេះ ជាមួយបច្ចេកវិទ្យាអេក្រង់ថ្មី ដែលអាចបើកបិទរន្ធ Infinity-O តាមចុត្តជាដើម។ តែនេះជារឿងរបស់ប្រមាណស៊េរី Galaxy S ឬ Galaxy Note បន្ទាប់ ចំណែកនេះវិញជា Note 10 ហើយយើងត្រូវទទួលស្គាល់រន្ធតូចមួយនេះលើអេក្រង់របស់វា។

តើអ្នកវិញ វាយតម្លៃរចនារបស់ Samsung Galaxy Note 10 យ៉ាងណាដែរ? ចែករំលែកជាមួយយើងខ្ញុំផង!

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...