ព័ត៌មានលម្អិតអំពី Galaxy Note 10 មុនថ្ងៃចេញប្រកាសជាផ្លូវការ

07/08/2019

នៅសល់តែប៉ុន្មានថ្ងៃទៀត ទូរស័ព្ទ Galaxy Note 10 នឹងបានប្រកាសវត្តមានជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យា UNPACKED Galaxy Note 10។ ប៉ុន្តែប្រមាណព័ត៌មានខាងក្រៅអំពីស្មាតហ្វូនកំពូលរបស់ Samsung ពេលនេះបានលេចធ្លាយជាច្រើន ហើយមានភាពជឿជាក់ខ្ពស់នៅលើ internet ទៀតផង។ ក្នុងអត្ថបទនេះ យើងខ្ញុំនឹងវាយតម្លៃ Galaxy Note 10 ដោយផ្អែកលើប្រមាណពាក្យចចាមអារ៉ាមលេចធ្លាយត្រឹមត្រូវ និងសមហេតុផលបំផុត ដែលបានចេញផ្សាយរហូតមកដល់ពេលនេះ។

សម្គាល់៖ ព្រោះ Galaxy Note 10 មិនទាន់បានចេញផ្សាយជាផ្លូវការនៅឡើយទេ ដូច្នេះប្រមាណរូបភាពនៅក្នុងអត្ថបទ គឺសុទ្ធតែបានប្រមូលរកពី Internet។

1. រចនា Note 10 មានពណ៌ថ្មី

ប្រាកដណាស់ថា Note 10 នឹងមិនមានការផ្លាស់ប្តូរច្រើនពេកបើប្រៀបធៀបទៅនឹង Note 9 ពីព្រោះតាមពិត គែមទាំងសងខាងអេក្រង់បានធ្វើអោយស្តើងអស់ពីកម្រិតទៅហើយ។ បញ្ហារបស់ Note 10 គឺធ្វើយ៉ាងណា ដើម្បីគែមខាងលើ និងខាងក្រោមអេក្រង់ក៏កាន់តែស្ដើងថែមទៀត ហើយច្បាស់ជានឹងប្រើអេក្រង់មានរន្ធ។

Galaxy Note 10

ជំនួសអោយការប្រើកាមេរ៉ាភ្លោះដូច S10+ នោះ Note 10 នឹងមានកាមេរ៉ាតែមួយគត់នៅកណ្តាល។ ពេលមើលចូលរន្ធកាមេរ៉ានៅទីនេះ ពិតជាមានអារម្មណ៍សមហេតុផល ព្រោះវានឹងធ្វើអោយម៉ាស៊ីនមានភាពស្របគ្នាជាង។

Note 10 អាចនឹងលែងមានរន្ធកាស 3.5 mm ទៀតហើយ ដូច្នេះគេរំពឹងថាទំហំដងខ្លួនប្រហែលជាស្តើងជាង Note 9 បន្តិច។ ក្រៅពីនេះទៀត ម៉ាស៊ីននៅមានសែនស័រស្នាមម្រាមដៃនៅក្រោមអេក្រង់ ស្រដៀងនឹងបីកំណែ S10។

តាមការទស្សនៈមួយទៀត អាចនឹងមានកំណែពណ៌ផ្កាឈូកគួរអោយចាប់អារម្មណ៍ ដែលផ្តោតលើអ្នកប្រើប្រាស់ជាស្ត្រី។ អ្នកប្រើជាស្ត្រីនឹងមានហេតុផលដើម្បីយកចិត្តទុកដាក់ទៅលើ Note 10 ព្រោះទូរស័ព្ទនេះមានរចនាស្អាត sexy ស្ដើងស្រាល និងពណ៌ទាក់ទាញពិសេស (ពណ៌ផ្កាឈូក)។

2. នឹងមានពីរកំណែអេក្រង់ Note 10

ក៏ដូចជាច្រើនជំនាន់ទូរស័ព្ទមុនៗរបស់ Samsung ដែរ Note 10 ច្បាស់ជានឹងបានប្រើប្រាស់អេក្រង់ Dynamic AMOLED ដែលមានទំហំ 6.3 inch និងគុណភាពបង្ហាញ 2K+។ អេក្រង់នេះក៏ធ្លាប់បានបង្ហាញខ្លួនលើ Galaxy S10+ ដូច្នេះទំនងថាឆ្នាំនេះ Note 10 ក៏នឹងបានប្រើរួមបច្ចេកវិទ្យាដូចគ្នា។ ប្រសិនបើប្រៀបធៀបរវាង Note 9 ដើរមុន និង Note 10 ជិតបានចេញផ្សាយក្នុងឆ្នាំនេះ ច្បាស់ណាស់ថារចនាទាំងមូល និងអេក្រង់បានធ្វើអោយប្រសើរឡើងយ៉ាងច្រើន។ Note 10 មើលទៅតូចល្មមជាង លម្អិតជាង និងឆើតឆាយជាង។

Galaxy Note 10

ចំណែកបច្ចេកវិទ្យាលាក់កាមេរ៉ាក្រោមអេក្រង់ នឹងមិនទាន់បានបំពាក់អោយ Note 10 នៅពេលនេះបានឡើយ វាប្រហែលជាត្រូវការពេលវេលាច្រើនជាងមួយឆ្នាំក្រោយទៀត ពេលដែល Samsung បានស្រាវជ្រាវបញ្ហានេះយ៉ាងហ្មត់ចត់សិន។

យោងតាមការលេចធ្លាយជិតនេះបំផុត ម៉ូដែល Note ជំនាន់ថ្មី នឹងបានចេញផ្សាយជាមួយពីរកំណែអេក្រង់មានទំហំផ្សេងគ្នា។ លម្អិតគឺ នៅតែមានកំណែ Note 10  ដែលមានទំហំអេក្រង់ 6,3 inch និងកំណែអេក្រង់ធំជាងនេះ គឺតួលេខ 6,8 inch ហើយបានហៅថា Note 10+។

3. កម្លាំងម៉ាសុីនរបស់ Note 10 និងការប្រើប្រាស់ជាក់ស្ដែង

យោងតាមព័ត៌មានលេចធ្លាយ អាចមានទៅដល់ពីរកំណែ Note 10 ប្រើឈីប Exynos 9820 ឬ Snapdragon 855។ ទំហំ RAM អស់ពីកម្រិតគឺ 12 GB និងអង្គចងចាំក្នុង 512 GB។

Galaxy Note 10

ជាមួយកម្លាំងម៉ាសុីនគួរអោយចាប់អារម្មណ៍ដូចនេះ Note 10 នឹងក្លាយជាជំនួយការដ៏ប្រសើររបស់អ្នកប្រើ ពេលដែលលេងប្រមាណ game ក្រាហ្វិចខ្ពស់បំផុតនាពេលបច្ចុប្បន្ន ដូចជា Vainglory 3.0 ឬ PUBG Mobile ក៏មិនជាបញ្ហាអ្វីឡើយ។

4. S Pen Note 10

ក្រៅពីមុខងារសម្រាប់កដត្រាចំណាំ ឬគូរលើ Note 10 មុននោះក៏មានពាក្យចចាមអារាមជាច្រើន បាននិយាយថា S Pen នៅលើ Note 10 នឹងបានបំពាក់ទាំងកាមេរ៉ា។

Galaxy Note 10

តែយើងត្រូវទទួលស្គាល់ថា ការបញ្ចូលកាមេរ៉ាមួយទៅក្នុងប៊ិចក៏តូចនេះគឺពិតជាលំបាកណាស់ មិនទាន់និយាយដល់បញ្ហាដៃយើងពេលប្រើអាចនឹងធ្វើព្រិលកាមេរ៉ា ឬពេលដាក់ប៊ិចចូលក្នុងម៉ាស៊ីន វាអាចកកោសកាមេរ៉ានេះ។

5. កាមេរ៉ា Note 10

នៅផ្ទៃខាងក្រោយរបស់ Note 10 នឹងបានបំពាក់នូវចង្កោមកាមេរ៉ាចំនួនបី ដែលមានមុខងារតាមលំដាប់គឺ កាមេរ៉ាជម្រៅ ថតយកផ្ទៃទូលាយ និង zoom អុបទិក។ ជាមួយកាមេរ៉ាទាំងពីនេះ ច្បាស់ជាធ្វើអោយ Note 10 ក្លាយជាស្មាតហ្វូនផ្ដល់រូបថតមានគុណភាពល្អបំផុត។

Galaxy Note 10

រួមបញ្ចូលគ្នានឹងក្បួនដោះស្រាយជាច្រើនទៀត សមត្ថភាពថតវីដេអូការពាររំញ័រ, 4K ឬល្បឿនសែនយឺតលើ Note 10 ក៏នឹងប្រសើរជាង Galaxy S10+ និងជំនាន់មុនគឺ Note 9។

6. អាយុកាលថ្ម Note 10

រំពឹងថា Galaxy Note 10 នឹងបានបំពាក់ថ្មមានថាមពល 4.500 mAh ហើយប្រហែលជាថ្មនេះនឹងអាចមានសមត្ថភាពលេង game ក្នុង 8 ម៉ោងរហូត។ ប្រសិនបើប្រើប្រាស់ធម្មតា វានឹងអាចឡើងដល់មួយថ្ងៃ។

Galaxy Note 10

ផ្សំជាមួយនឹងសាកលឿន 45W មកពី Samsung នោះ Note 10 ត្រូវការតែជាង 1 ម៉ោងដើម្បីសាកពេញ។

7. តម្លៃ Note 10

កាលពីឆ្នាំមុន Galaxy Note 9 បានដាក់លក់ជាមួយតម្លៃ 999 USD និង 1.250 USD សម្រាប់កំណែមានកម្លាំងម៉ាសុីនខ្ពស់បំផុត។ ដូច្នេះក្នុងឆ្នាំនេះ យើងអាចព្យាករណ៍ថាតម្លៃ Galaxy Note 10 អាចឡើងដល់ 1.150 USD សម្រាប់កំណែថោកបំផុត ហើយតម្លៃសម្រាប់កំណែខ្ពស់បំផុតគឺ 1.450 USD។

សរុបសេចក្ដី

ទោះបីមិនទាន់ចេញផ្សាយជាផ្លូវការ តែ Galaxy Note 10 គឺជាស្មាតហ្វូនកំពូលរបស់ Samsung  ដើម្បីប្រជែងជាមួយ iPhone ថ្មីឆ្នាំនេះ។ ដូច្នេះហើយ ស្មាតហ្វូននេះនឹងបានបំពាក់បច្ចេកវិទ្យាទំនើបបំផុតរបស់ Samsung ហើយមានតម្លៃខ្ពស់ក៏ជារឿងអាចយល់បាន។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...