Galaxy M20 បានចេញបង្ហាញលើគេហទំព័រ Samsung ឥណ្ឌា

14/01/2019
Samsung Galaxy M30 នៅឥណ្ឌា

ក្រោយពីចេញ Galaxy M10 ថ្មីៗនេះ គេបានឃើញរូបភាព Galaxy M20 លើគេហទំព័ររបស់ Samsung ឥណ្ឌា។ ទោះបី Samsung មិនទាន់ប្រកាសថ្ងៃចេញលក់ពិតប្រាកដនោះទេ។ ប៉ុន្តែតាមពាក្យចចាមអារ៉ាម Galaxy M10, Galaxy M20 និង Galaxy M30 អាចនឹងចេញលក់នៅចុងខែនេះ ឬដើមខែក្រោយ។

ទំព័រ Samsung នៅ ឥណ្ឌា បានបញ្ចេញលេខកូដ Galaxy M20 មានលេខ SM-205F/DS ហើយម៉ូដែល DS គឺជាម៉ូដែលជំនួយ SIM ពីរ។

Samsung Galaxy M30 នៅឥណ្ឌា

Galaxy M20 មានមុខលើគេហទំព័ររបស់ Samsung ឥណ្ឌា

មុននោះ អ្នកសារព័ត៌មានបានអោយដឹងថា Galaxy M20 នឹងមានទំហំអេក្រង់ Infinity-V 6.13 inch ជាមួយកម្រិត Full HD+ និងមានទំហំ 19.5:9។ ប្រើឈីប Exynos 7885, RAM 3 GB និង ROM 32 GB ឬ 64 GB។

ចំណែកផ្នែកកាមេរ៉ា ក៏លេចធ្លោថា Galaxy M20 នឹងមានកាមេរ៉ាក្រោយភ្លោះ 13 MP + 5 MP និងកាមេរ៉ាមុខ 8 MP។ ទាំងកាមេរ៉ាមុខ និងក្រោយរបស់ Galaxy M20 សុទ្ធតែបានបំពាក់ AI តែមុខងារខុសគ្នា ដូចនឹង Galaxy Note 9 និងម៉ូឌែល Samsung ថ្មីៗនេះ។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...