Galaxy F មានថ្មភ្លោះរីឯ Galaxy S10 5G ប្រើថ្ម 5000 mAh

18/01/2019
Galaxy F មានថ្មភ្លោះ, Galaxy S10 5G ប្រើថ្ម 5000 mAh

របាយការណ៍ថ្មីៗពី Gsmarena បាននិយាយអំពីសមត្ថភាពថ្មរបស់ស្មាតហ្វូន Samsung ពីរម៉ូឌែលខាងមុខនេះ។ ទូរស័ព្ទ Galaxy F (ឬ Galaxy Fold) ត្រូវបានគេរំពឹងថានឹងមានបន្ទះថ្ម 2 ដែលថ្មនីមួយៗមានទំហំ 3.100 mAh ដែលស្មើនឹងថាមពលថ្មរបស់ Galaxy S10 E (ឬ Galaxy S10 Lite) ។

ទន្ទឹមនឹងនេះដែរ Galaxy S10 5G ក៏មានថ្មដ៏ធំរហូតដល់ 5000 mAh។ ប៉ុន្មានថ្ងៃមុននេះ Galaxy M20 និង M30 បានគេជឿផងដែរថានឹងបានបំពាក់ថ្មស្រដៀងគ្នានេះដែរ។

ជាមួយនឹងព័ត៌មានថ្មីនេះវាហាក់បីដូចជាថ្មរបស់ flagship Samsung ទាំងអស់នៅក្នុងឆ្នាំ 2019 សុទ្ធតែត្រូវគេប្រៀបធៀប។ វិធីក្នងការផ្ទុកថ្មភ្លោះនៅលើស្មាតហ្វូន Galaxy F គឺជាគំនិតគួរឱ្យចាប់អារម្មណ៍មួយ សង្ឃឹមថាវានឹងបានចេញលក់ក្នុងពេលឆាប់ៗនេះដើម្បីយើងអាចដឹងពីរយៈពេលដែលវាអាចប្រើបាន។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...