Galaxy A9 2018 ក្រៅពីមានកាមេរ៉ាបួន តើមានអ្វីល្អទៀត?

05/12/2018

ស្មាតហ្វូន Galaxy A9 2018 គឺជាស្មាតហ្វូនតែមួយគត់ដែលគួរឱ្យចាប់អារម្មណ៍បំផុតពីក្រុមហ៊ុន Samsung ជាមួយនឹងចង្កោមកាមេរ៉ា 4 គ្រាប់ដោយសន្យាថានឹងនាំមកនូវរូបភាពស្អាតដ៏អស្ចារ្យនៅក្នុងការថតរូប។ ដូច្នេះក្រៅពីកាមេរ៉ា តើស្មាតហ្វូននេះមានអ្វីជាចំនុចទាក់ទាញទៀត? ចម្លើយនឹងបានបង្ហាញនៅក្នុងអត្ថបទខាងក្រោមនេះ!

១. កាមេរ៉ាពិសេសបំផុត

ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលដឹងថា Samsung Galaxy A9 2018 មានបំពាក់ដោយកាមេរ៉ារហូតដល់ 4 គ្រាប់ជាពិសេសនៅក្នុងកាមេរ៉ានីមួយៗមានតួនាទីខុសៗគ្នាដើម្បីបង្កើនបទពិសោធន៍ និងគុណភាពរូបថត។

Samsung Galaxy A9 (2018)៖ កាមេរ៉ាពិសេសបំផុត

ជាពិសេស Galaxy A9 (2018) មានកញ្ចក់កាមេរ៉ាចំនួនបួន ដែលបានរៀបចំនៅតាមបណ្តោយខាងឆ្វេង រួមមានកាមេរ៉ាមេដែលមានទំហំ 24MP ជាមួយ Aperture f/1.7, កាមេរ៉ាទំហំ 5MP ជាមួយ Aperture F/2.2 ដែលជំនួយដល់ការថតបែបព្រិលផ្ទៃ, កាមេរ៉ាទំហំ 10MP ជាមួយ F/2.4 ដែលមានកញ្ចក់ឡែនសម្រាប់ជំនួយដល់ការថត zoom optic 2x និងកាមេរ៉ាមួយទៀតមានទំហំ 8MP ជាមួយ Aperture F/2.4 ដែលគាំទ្រដល់ការថតរូបប្លង់ធំរូតដល់ 120 ដឺក្រេ។

កាមេរ៉ាទាំង 4 តម្រៀបនៅផ្នែកខាងក្រោយរបស់វាបានធ្វើឱ្យវាមើលទៅស្រឡះបន្តិច ប៉ុន្ដែគោលបំណងរបស់ Galaxy A9 2018 គឺសម្រាប់ការថតរូប ដូច្នេះចំនុចនេះមិនមែនជាបញ្ហាឡើយ។

ជាមួយកាមេរ៉ាទំហំ 24MP ភ្ជាប់ទៅនឹង Aperture F/1.7 នោះរូបថតដែលថតបានពិតជាគួរអោយចាប់អារម្មណ៍ ជាពិសេសរូបដែលថតនៅពេលយប់។ ភាពលម្អិត និងភាពច្បាស់នៅលើរូបគឺខ្ពស់ខ្លាំង ពណ៌មានភាពធម្មជាតិមិនភ្លឺពេក និងមិនងងឹតពេក។

Samsung Galaxy A9 (2018)៖ កាមេរ៉ាពិសេសបំផុត

ជាពិសេសបញ្ញាសិប្បនិម្មិត (AI) បញ្ចូលទៅក្នុងកាមេរ៉ាអាចជួយបង្កើនគុណភាពរូបថត។ ឧទាហរណ៍ប្រសិនបើស្មាតហ្វូននេះដឹងថាអ្នកកំពុងថតម្ហូបអាហារនោះវានឹងកែតម្រូវប៉ារ៉ាម៉ែត្រដើម្បីឱ្យរូបមើលទៅមានពណ៌ភ្លឺស្អាតសាកសមបំផុត។

Samsung Galaxy A9 (2018)៖ កាមេរ៉ាពិសេសបំផុត

ឬប្រសិនបើវាដឹងថាអ្នកថតទេសភាពនោះស្មាតហ្វូននឹងកែតម្រូវរូបភាពឱ្យមានពណ៌ធម្មជាតិពិតៗ។

កាមេរ៉ាច្បងនឹងបង្កើនប្រសិទ្ធិភាពនៅពេលដែលបានរួមបញ្ចូលជាមួយសែនស័រ 5MP ដើម្បីថតបាននូវរូបថតបែបលុបផ្ទៃយ៉ាងស្រស់ស្អាត។ អ្នកអាចមើលឃើញគុណភាពរូបថត គឺស្ទើរតែស្មើគ្នាទៅនឹងរូបដែលថតពីស្មាតហ្វូនកម្រិតខ្ពស់។ រូបដែលដែលថតបានមានការព្រិលផ្ទៃយ៉ាងស្អាតដោយគ្នាការបែកភិចសែលនៅលើរូបឡើយ។

Samsung Galaxy A9 (2018)៖ កាមេរ៉ាពិសេសបំផុត

ជាមួយនឹងកាមេរ៉ាទំហំ 10MP ជាមួយនឹងការពង្រីកអុបទិក 2x អ្នកនឹងចាប់បានរូបដែលនៅឆ្ញាយ នៅពេលពង្រីករូបភាពឡើងធំ ក៏នៅតែរក្សាបាននូវគុណភាពរូបដែល មិនមានភាពបែកពណ៌ដូចស្មាតហ្វូនស៊េរីចាស់ៗដែលបែកភិចសែលនៅពេលពង្រីកនោះឡើយ។ 

ជាចុងក្រោយហើយក៏ជាចំនុចពិសេសគួរឱ្យចាប់អារម្មណ៍បំផុតនៅលើ Galaxy A9 2018 កាមេរ៉ាមុំធំ 8MP។ ជាមួយកាមេរ៉ាប្រភេទថ្មីនេះអ្នកនឹងថតបានរូបដែលមានភាពច្បាស់ និងប្លង់ធំ។ សម្រាប់អ្នកដែលចូលចិត្តថតទេសភាព ឬថតជាក្រុមវាប្រហែលជាជម្រើសដ៏អស្ចារ្យដែលស្មាតហ្វូននេះនឹងនាំមកជូនអ្នក។

២. ការរចនាដ៏ទាក់ទាញ

Galaxy A9 2018 មានលក្ខណៈពិសេសទាន់សម័យសម្រាប់ភាពប្លែកភ្នែកដោយរចនាដោយកញ្ចក់ទាំងផ្ទៃខាងមុខ និងផ្ទៃខាងក្រោយពិសេសគឺវាបានរចនាដោយកោង 2D ស្តើងជាប់នឹងតួខ្លួនស្មាតហ្វូនដែលនាំមកនូវភាពស្រស់ស្អាត និងទាក់ទាញបំផុត។

Galaxy A9 2018៖ ការរចនាដ៏ទាក់ទាញ

ផ្នែកខាងក្រោយគឺជាចំនុចពិសេសមួយដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកប្រើព្រោះវាមានសមត្ថភាពក្នុងការប្តូរពណ៌ពីពណ៌ស្រាលទៅពណ៌ឌិតអាស្រ័យទៅតាមការដាក់ផ្អៀង និងអាស្រ័យលើភ្លើងបំភ្លឺ ជាពិសេសគឺស្មាតហ្វូនដែលមានពណ៌ខៀវគឺគួរឱ្យចាប់អារម្មណ៍ និងឆើតឆាយបំផុត។

អាចនិយាយបានថា Galaxy A9 2018 គឺជាស្មាតហ្វូនមួយដែលរចនាឡើងនៅក្នុងរចនាប័ទ្មរឹងមាំជាមួយនឹងស៊ុមលោហៈធាតុប៉ុន្តែមិនធ្វើឱ្យបាត់បង់នូវភាពប្រណិតជាមួយនឹងការប្តូរពណ៌យ៉ាងភ្លឺរលោង។

៣. អេក្រង់ស្អាត

ចំពោះស្មាតហ្វូនដែលមានអេក្រង់ទំហំ 6.3 inchដូចជា Galaxy A9 2018 គុណភាពបង្ហាញគឺជាបញ្ហាដែលមនុស្សភាគច្រើនផ្ដោតទៅលើ។

នៅពេលដែលកាន់នូវស្មាតហ្វូននេះធ្វើដំណើរនៅក្រោមពន្លឺថ្ងៃភ្លឺខ្លាំងចាំងចំនោះនឹងឃើញការប្ដូរពណ៌យ៉ាងស្រស់ស្អាតភ្លឺរលោង។ អ្វីដែល Galaxy A9 2018 បានបង្ហាញគឺធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាព រូបភាពបង្ហាញច្បាស់លាស់ ហើយអ្នកប្រើអាចមើលឃើញ និងអាននូវរាល់ព័ត៌មាននៅលើស្មាតហ្វូននេះក្នុងគ្រប់លក្ខណ្ឌពន្លឺ។

Samsung Galaxy A9 (2018) អេក្រង់ពេញគែម

សូម្បីតែថតរូបនៅក្រោមពន្លឺព្រះអាទិត្យភ្លឺខ្លាំងក៏កាមេរ៉ាបង្ហាញប្លង់បានយ៉ាងច្បាស់ ពណ៌ច្បាស់ស្អាត មិនមានការឆេះពន្លឺដោយសារពន្លឺចាំងពីព្រះអាទិត្យនោះឡើយ។

Galaxy A9 2018៖ អេក្រង់ស្អាត

៤. កម្លាំងម៉ាស៊ីនល្អ

Samsung Galaxy A9 2018 បានបំពាក់ដោយឈីបល្អបំផុតនៃកម្រិតមធ្យមគឺ Snapdragon 660 ជាពិសេស RAM ទំហំរហូតដល់ 6GB និង 128GB សម្រាប់ការផ្ទុកនូវរាល់ទិន្នន័យទាំងអស់ដូចជា ការថតរូប ថតវីដេអូ ការ download ហ្គេមប្រកបដោយភាពងាយស្រួល។ ជាមួយនឹងកម្រិតនៃការតំឡើងនេះអ្នកមិនចាំបាច់ព្រួយបារម្ភពីកម្លាំងម៉ាស៊ីនឡើយ។

Galaxy A9 2018៖ កម្លាំងម៉ាស៊ីនល្អ

ស្មាតហ្វូនអាចដំណើរការបានដោយរលូនជាមួយនឹងការងារប្រចាំថ្ងៃដូចជា ការបើកវេបសាយ មើលវីដេអូដែលបានភិចសែលខ្ពស់ ការថតរូប ការចូលប្រើបណ្តាញសង្គមនានាជាដើម។ ជាការពិតណាស់ជាមួយនឹងភារកិច្ច សាមញ្ញទាំងនេះមិនអាចធ្វើឱ្យមានការលំបាកដល់ Galaxy A9 2018 ដូច្នេះតើចំពោះការលេងហ្គេមវិញយ៉ាងមេចដែរ?

Galaxy A9 2018៖ កម្លាំងម៉ាស៊ីនល្អ

ការពិសោធន៍ជាមួយ Mobile Vainglory ដែលអនុញ្ញាតឱ្យអ្នកប្រើកំណត់កម្រិតក្រាហ្វិកខ្ពស់បំផុតជាពិសេសគឺ FPS ខ្ពស់។ ជាក់ស្ដែងនៅពេលដែលលេងគឺមិនមានការអាក់ឬទាក់ សូម្បីតែនៅពេលហ្គេមជាប់រយៈពេលយូក៏មិនជាបញ្ហាដែរ។

ងាកមកមើលការលេង PUBG Mobile វិញទោះបីជានេះគឺជាហ្គេមដែលធ្ងន់បំផុតក៏ដោយក៏ Galaxy A9 2019 នៅតែផ្តល់ជូនអ្នកប្រើនូវកម្រិតក្រាហ្វិចខ្ពស់បំផុតជាមួយនឹងការដំណើរការយ៉ាងរលូន។

Galaxy A9 2018៖ កម្លាំងម៉ាស៊ីនល្អ

ចំនុចអារម្មណ៌បន្ថែមទៀតគឺអារម្មណ៍នៃការលេងហ្គេមនៅលើអេក្រង់ធំដូចជា Galaxy A9 2018 គឺសប្បាយណាស់ រាល់ពត៌មានទាំងអស់បានពង្រីកធំដូច្នេះអ្នកអាចកំណត់ស្ថានភាពបានយ៉ាងឆាប់រហ័សជាពិសេស "សត្រូវ" ដែលកំពុងលាក់ខ្លួន។

៥. សរុបសេចក្ដី

Galaxy A9 2018៖ សរុបសេចក្ដី

ទាក់ទងទៅនឹងការតំឡើងនិងតម្លៃ $559, Samsung Galaxy A9 2018 មិនទាន់ជាការប្រកួតប្រជែងជាមួយនឹងដៃគូប្រកួតប្រជែងដទៃទៀតនៅក្នុងជួរកម្រិតតម្លៃមធ្យម​ ឬខ្ពស់នៅឡើយ។ ជាក់ស្ដែងបើយោងតាមការរចនា គុណភាព និងកាមេរ៉ា 4 គ្រាប់ដែលគ្មានពីរនោះ Galaxy A9 2018 ពិតជាទាក់ទាញណាស់មែនទេ?

ខាងលើនេះគឺជាគំនិត និងចំណា់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំទាំងអស់អំពី Samsung Galaxy A9 2018 ។ ហើយចុះអ្នកវិញ តើអ្នកគិតយ៉ាងណាចំពោះស្មាតហ្វូននេះ? តើវាគ្រប់គ្រាន់ដើម្បីទាក់ទាញអ្នកប្រើទេ?

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...