Galaxy A8s អេក្រង់ Infinity-O បានចេញផ្សាយជាផ្លូវការទៅហើយ

03/01/2019
Galaxy A8s

Samsung កាលពីថ្ងៃ 31/12 បានប្រកាស់ដាក់លក់ស្មាតហ្វូនអេក្រង់ Infinity-O ដំបូងរបស់ខ្លួន នោះគឺ Galaxy A8s។ តម្លៃរបស់ Galaxy A8s បើសិនជាអ្នក pre-oder គឺ 2.699 Yuan សម្រាប់កំណែ RAM 6 GB + ROM 128 GB។

Samsung Galaxy A8s បង្កើតមកជាមួយអេក្រង់ Infinity-O ថ្មីប្លែក មានទំហំ 6.4 inch ផ្សំនឹងគុណភាពបង្ហាញ full HD+ ហើយទំហំផ្ទៃគឺ 19.5:9។ ទូរស័ព្ទនេះប្រើឈីប Snapdragon 710 ផ្សំជាមួយអង្គចងចាំ RAM 6/8 GB និង ROM 128 GB។ Galaxy A8s នៅបានបំពាក់រន្ធ USB-C និងរន្ធកាស 3.5 mm។

អំពីកាមេរ៉ាវិញ ផ្ទៃខ្នងរបស់ Galaxy A8s បានបំពាក់ទៅដល់ 3 កាមេរ៉ា ខណៈដែលកាមេរ៉ា selfie មានទំហំ 24 MP ផ្តេកនៅជ្រុងខាងឆ្វេងអេក្រង់ LCD។ Galaxy A8s ប្រើថ្មមានថាមពល 3.400 mAh។

នៅប្រទេសចិន សម្រាប់អ្នកប្រើដែលមិនទាន់បាន pre-oder នោះ តម្លៃត្រូវបង់គឺ 2.799 Yuan។

ប្រភព៖ Gizchina

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...