Galaxy A8s នឹងបានចេញផ្សាយនៅ "ស្រុកកំណើត" ក្នុងខែនេះ

24/01/2019
Galaxy A8s

Samsung នៅតែមិនទាន់បញ្ជាក់ថាតើ Galaxy A8s នឹងបានដាក់លក់នៅប្រទេសកូរ៉េឬទេ ប៉ុន្តែប្រភពព័ត៌មានមួយចំនួនបានលើកឡើងថា៖ ស្មាតហ្វូនដែលមានអេក្រង់ Infinity-O ដំបូងរបស់ Samsung នឹងបានចេញផ្សាយនៅ "ស្រុកកំណើត" ក្នុងចុងខែមករានេះ។

Galaxy A8s ទើបតែបានប្រកាស់វត្តមានហើយដាក់លក់នៅប្រទេសចិន។ ភ័ស្តុតាងថ្មីៗមួយចំនួនក៏បានបង្ហាញផងដែរថា ស្មាតហ្វូន Galaxy A8s នេះ ប្រហែលជិតនឹងចេញលក់នៅ "ស្រុកកំណើត" របស់ Samsung។

Galaxy A8s ក៏ជាស្មាតហ្វូន Galaxy ដំបូងមិនមានរន្ធកាស 3.5 mm។ ទូរស័ព្ទមានអេក្រង់ Full HD+ 6.4 inch ប្រើឈីប Snapdragon 710 មានអង្គចងចាំ RAM ឡើងដល់ 8 GB និង ROM 128 GB ហើយបានបំពាក់ដល់ 3 កាមេរ៉ានៅខាងក្រោយ ដូចនឹង Galaxy A7 (2018)។

Galaxy A8s

មុននោះ ទំព័រ Korea Herald ដកស្រង់ប្រភពព័ត៌មានពីអ្នកគ្រប់គ្រងមួយរបស់ Samsung បានប្រាប់ថា Galaxy A8s នឹងបានដាក់លក់នៅកូរ៉េក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ វានឹងបានចេញផ្សាយជាមួយឈ្មោះ Galaxy A9 Pro។ កម្រិតតម្លៃប្រហែលជា 500.000-600.000 Won។ ប្រមាណការបញ្ជាក់ពី Wi-Fi Alliance និង FCC ក៏លើកឡើងថា Galaxy A8s នឹងបានដឹកជញ្ជូនទៅកូរ៉េតាមលេខ model SM-G887N។

ប្រភព៖ Sammobile

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...