Galaxy A8s នឹងក្លាយជាស្មាតហ្វូនដំបូងរបស់ Samsung មិនមានរន្ធកាស 3.5 mm

06/12/2018
Galaxy A8s

ទូរស័ព្ទ Galaxy A8s

Galaxy A8s កំពុងក្លាយជាស្មាតហ្វូនមួយដ៏សំខាន់របស់ Samsung ព្រោះវានឹងមានច្រើនការផ្លាស់ប្ដូរក្នុងរចនា ដោយមានអេក្រង់ Infinity-O មួយថ្មី។ ក៏ប៉ុន្តែ ការផ្លាស់ប្ដូរមួយចំនួននឹងធ្វើអោយអ្នកប្រើមិនពេញចិត្ត។

តាមទំព័រ Phonearena ទោះបីមិនទាន់បាន Samsung បញ្ជាក់ តែមានរបាយការណ៍អោយដឹងថា Galaxy A8s ប្រហែលជានឹងត្រូវបំបាត់រន្ធកាស 3.5 mm។ បើសិនជាហេតុការនេះកើតឡើងមែននោះ Galaxy A8s នឹងក្លាយជាស្មាតហ្វូនដំបូងរបស់ Samsung ដែលមិនមានរន្ធកាស 3.5 mm។ ហើយក៏អាចនិយាយថា វានឹងជាទូរស័ព្ទនាំមុខនិន្នាការនេះ។ គេរំពឹងថាក្នុងឆ្នាំក្រោយ Galaxy S10 ឬ Galaxy Note 10 ក៏នឹងធ្វើដូច្នេះ។

ក្រៅពីមានរចនាថ្មីនិងស្អាតប្រណិត ទូរស័ព្ទ Galaxy A8s នៅមានកម្លាំងម៉ាសុីនយ៉ាងចាប់អារម្មណ៍ ជាមួយឈីប Snapdragon 710, RAM 6 GB, ROM 128 GB, ថ្ម 3.500 mAh និងអេក្រង់មានទំហំ 6.4 inch។

Galaxy A8s រំពឹងថានឹងប្រកាសវត្តមាននៅចុងខែធ្នូនេះ ហើយចេញផ្សាយក្នុងដើមឆ្នាំក្រោយតែម្ដង។ ដំបូង Galaxy A8s នឹងចេញផ្សាយនៅប្រទេសចិន ហើយក្រោយមកទៀតគឺប្រមាណទីផ្សារអន្តរជាតិ។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...