វាយតម្លៃ Galaxy A80៖ កាមេរ៉ាពិសេស និងប្រើ Snapdragon 730 ដំបូងគេ

05/06/2019

Galaxy A80 គឺជាស្មាតហ្វូនដែលមានកាមេរ៉ាបង្វិលក្រឡាប់យ៉ាងពិសេស នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។ ចូលរួមការវាយតម្លៃ "flagship ស៊េរី A" នេះ ចាំមើលតើមានអ្វីពិសេស!

អារម្មណ៍ដំបូងពេលកាន់ Galaxy A80 នៅលើដៃគឺ វាមិនដូចស្មាតហ្វូនស៊េរី A ដទៃទៀតនៅលើទីផ្សារឡើយ គឺផ្តល់អារម្មណ៍មានភាពប្រណិត និងខុសប្លែក។

Galaxy A80

ផ្ទៃខ្នងរបស់ទូរស័ព្ទ Galaxy A80 បានសម្រេចមកជាមួយនឹងកញ្ចក់មានគុណភាពល្អ និងរលូន តែប្ដូរមកវិញ វាងាយប្រឡាក់ស្នាមម្រាមដៃពេលប្រើប្រាស់។ Samsung រចនាផ្ទៃខ្នងយ៉ាងសាមញ្ញ ជាមួយ Logo Samsung ហើយខាងលើគឺជាទីតាំងរបស់ប្រព័ន្ធកាមេរ៉ាបង្វិលក្រឡាប់ដ៏ពិសេស។

Galaxy A80

ពេលកាន់ Galaxy A80 ក្នុងដៃ វានាំមកអារម្មណ៍ធ្ងន់ និងពេញដៃ ប៉ុន្តែមិនពិបាកកាន់នោះទេ ព្រោះបានធ្វើកោងតាមជ្រុង ធ្វើអោយទូរស័ព្ទ Galaxy A80 មានរូបរាងស្អាត សក្តិសមនឹងអតិថិជនបុរស និងស្រ្តី។

Galaxy A80

គែមរបស់ទូរស័ព្ទ Galaxy A80 សុទ្ធតែបានធ្វើពីលោហៈធាតុ ហើយគ្របដណ្តប់ដោយពណ៌ប្រផេះ មើលទៅមានភាពរឹងមាំណាស់។ ក៏ប៉ុន្តែ ដោយសារប្រើរចនាកាមេរ៉ា pop-up បង្វិលក្រឡាប់ ធ្វើអោយតាមគែមត្រូវបំពាក់ថែមផ្នែកមួយចំនួន ហើយផ្សំតាម an-ten ទៀត សកម្មភាពនេះធ្វើអោយស្មាតហ្វូនរបស់យើងមានឆ្នូតច្រើន។

[Gallery id="ID tin tức" albumid="5732"]

នោះជាបញ្ហារបស់គែម ចំណែកផ្ទៃខាងមុខវិញគឺជារឿងរ៉ាវមួយផ្សេងទៀតសម្រាប់ Galaxy A80 វាគឺជាស្មាតហ្វូនមានអេក្រង់ពេញគែមពិតប្រាកដ ទំហំអេក្រង់ឡើងដល់ 6.7 inch គុណភាពបង្ហាញ Full HD+។

Galaxy A80

បន្ទះអេឡិចត្រូនិកដែល Galaxy A80 ប្រើប្រាស់គឺ Super Amoled ដែលអាចផ្ដល់ពណ៌ស្រស់ស្អាត ពណ៌ខ្មៅបានបង្ហាញយ៉ាងមានជម្រៅ និងមាន icon អណ្តែតលើអេក្រង់។

Galaxy A80

ប្រហែលជាអ្នកប្រើភាគច្រើនបានដឹងច្បាស់អំពីប្រយោជន៍របស់ទូរស័ព្ទអេក្រង់ធំទូលាយនេះហើយ ដូច្នេះយើងមិនចាំបាច់និយាយបន្ថែមទៀតទេ ដើម្បីទុកពេលផ្ដោតទៅលើកាមេរ៉ាបង្វិលដ៏ពិសេសរបស់ស្មាតហ្វូននេះ។

គឺជាស្មាតហ្វូនដែលមានកាមេរ៉ាអាចរុញឡើង ហើយក្រឡាប់យ៉ាងពិសេសក្នុងទីផ្សារ។ ទូរស័ព្ទ A80 បានបំពាក់កាមេរ៉ាមានសមត្ថភាពធ្វើជាកាមេរ៉ាក្រោយផង កាមេរ៉ា selfie ផង។

Galaxy A80

និយាយតាមត្រង់ Samsung ពិតជាមានភាពអង្គអាច ក្លាហានណាស់ ពេលសម្រេចចិត្តជ្រើសយករចនានេះសម្រាប់ផលិតផលរបស់ខ្លួន ព្រោះថា ការរចនាម៉ូតដូច្នេះ ឃើញថារាងទន់ខ្សោយ បើប្រៀបធៀបទៅនឹងរូបរាងរូបរាងទាំងមូលរបស់ស្មាតហ្វូន។

Galaxy A80

តែអ្នកនឹងទទួលបានសមត្ថភាពថតរូបយ៉ាងចាប់អារម្មណ៍ពីប្រភេទកាមេរ៉ានេះ។ ជាលម្អិត ស្មាតហ្វូន Galaxy A80 មានកាមេរ៉ាច្បង 48 MP កាមេរ៉ាថតយកផ្ទៃទូលាយ 8 MP និង TOF 3D ប្រើសម្រាប់អោយទាំងខាងមុន និងខាងក្រោយ។

Galaxy A80

នេះមានន័យថា ពេល livestream, ថតស៊ែលហ្វី, ថតវីដេអូ,... អ្នកនឹងមានគុណភាពកាមេរ៉ាល្អបំផុតដើម្បីប្រើប្រាស់។

ចំពោះផ្នែកកម្លាំងម៉ាសុីនវិញ Galaxy A80 គឺជាស្មាតហ្វូនដំបូងដែលបានបំពាក់ឈីប Snapdragon 730 ទោះបីនេះជាឈីបកម្រិតមធ្យម ប៉ុន្តែកម្លាំងរបស់វាជិតស្មើនឹងប្រមាណឈីបកម្រិតខ្ពស់ផ្សេងទៀត ពិន្ទុ Antutu ដែលឈីបនេះទទួលបានគឺ 200.000 ពិន្ទុ។

Galaxy A80

Galaxy A80 មាន RAM 8GB និងអង្គចងចាំទំហំ 128GB មានថាមពលថ្ម 3.700 mAh ផ្សំនឹងសាកលឿន 25W ដំណើរការដោយ Android 9.0 ថ្មីបំផុត។

អ្នកយល់យ៉ាងណាអំពី Galaxy A80 ចូរចែករំលែកជាមួយយើងខ្ញុំតាមរយៈខាងក្រោយនេះផង!

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...