Galaxy A70 ថ្លៃជាង A50 ជាង 60$ តើអ្នកគួរពិចារណាទេ?

15/05/2019

Galaxy A70 គឺជាស្មាតហ្វូនថ្មីបំផុតរបស់ Samsung ក្រៅពីចំណុចទាក់ទាញ គឺមានអេក្រង់មួយដ៏ធំ រចនាមិនមានភាពខុសប្លែកច្រើនពេកបើប្រៀបទៅនឹងផលិតផលដទៃទៀតនោះ តើទូរស័ព្ទនេះនៅមានអ្វីពិសេស ទើបតម្លៃឡើងដល់ 399$? ថ្ងៃនេះ យើងនឹងធ្វើការវាយតម្លៃ Galaxy A70 ទាំងអស់គ្នា!

គុណសម្បត្តិ៖

គុណវិបត្តិ៖

1. អេក្រង់ Galaxy A70

អតិថិជនមួយចំនួន ចូលចិត្តទូរស័ព្ទអេក្រង់តូច តែភាគច្រើន អតិថិជនចូលចិត្តស្មាតហ្វូនមានអេក្រង់ធំគ្រប់គ្រាន់ ដើម្បីមើលភាពយន្ត លេង game និងការកម្សាន្ត។ សូម្បីតែសម្រាប់ការងារ អេក្រង់ធំក៏ជួយអោយអ្នកធ្វើសកម្មភាពបានងាយស្រួល ក៏ដូចជាបើក multitasking បានរលូនជាង។

Galaxy A70

Galaxy A70 គឺជាស្មាតហ្វូនដែលអាចបំពេញបានតម្រូវការខាងលើនេះ ជាមួយអេក្រង់ឡើងដល់ 6.7 inch ប្រើបន្ទះ Super Amoled មានគុណភាពបង្ហាញ Full HD+។ ទោះបីជាបានបំពាក់អេក្រង់មួយដ៏ធំ ប៉ុន្តែ Galaxy A70 មានរចនាតូចល្មមនិងស្តើង ងាយស្រួលប្រើប្រាស់សម្រាប់អ្នកដែលមានបាទដៃតូច។

Galaxy A70

មួយចំណែកទៀតក៏ដោយសារតែទូរស័ព្ទបានបំពាក់អេក្រង់ Infinity-U ដើម្បីបង្កើតរចនាពេញគែមនៅខាងមុខ ហើយគែមខាងក្រោមក៏បានធ្វើស្តើងជាងច្រើន បើប្រៀបនឹងជំនាន់មុនៗ ដូច Galaxy A50 ជាដើម។

Galaxy A70

ចំពោះបញ្ហាគុណភាពអេក្រង់វិញ ប្រហែលជាមិនមានអ្វីត្រូវជជែកតវ៉ាអំពីស្មាតហ្វូនកម្រិតមធ្យម ដែលមកពី Samsung នេះទៀតឡើយ ជាមួយមុំមើលទូលាយ កម្រិតពន្លឺខ្ពស់។

Galaxy A70

គុណភាពបង្ហាញ Full HD+ ក៏គ្រប់គ្រាន់សម្រាប់ Galaxy A70 ទៅហើយ ព្រោះបច្ចុប្បន្ននេះ មិនមានក្រុមហ៊ុនផលិតណាមួយដែលបំពាក់បន្ទះ 2K អោយផលិតផលកម្រិតមធ្យមរបស់ខ្លួននោះទេ វាដូចជាខ្ជះខ្ជាយណាស់!

Galaxy A70

2. រចនាមិនសាំនោះទេ

ប្រសិនបើអ្នកជាអ្នកប្រើធម្មតា អ្នកនឹងមានអារម្មណ៍ថា Samsung ចេញផ្សាយស្មាតហ្វូនសុទ្ធតែស្រដៀងៗគ្នា ពិតជាគួរអោយធុញ ហើយមិនមានអ្វីពិសេសឡើយ។ ប៉ុន្តែបើអ្នកព្រមពិនិត្យមើលអោយច្បាស់បន្តិច អ្នកនឹងឃើញថាវាមិនអន់ណាស់ណាទេ។

Galaxy A70

ទីមួយ ពេលអ្នកដទៃមើលមក គេនឹងអាចដឹងបានថាអ្នកកំពុងប្រើស្មាតហ្វូនរបស់ Samsung ដែលជាម៉ាកមួយដ៏ល្បីឈ្មោះ និងមានកិត្យានុភាព។ ទីពីរ Samsung បានវិនិយោគនិងស្រាវជ្រាវ ដើម្បីបង្កើតជំនាន់ស្មាតហ្វូនមួយមានរចនាថ្មី ហេតុអ្វីអ្នកមិនប្រើប្រាស់ ខណៈដែលវាកំពុងនៅ Gen 1 (ជំនាន់ដំបូង) នោះ?

Galaxy A70

ផ្ទៃខ្នងដូច Galaxy A70 នៅតែជាជម្រើសដ៏ល្អសម្រាប់អតិថិជន ស្រួលកាន់ ស្រួលប្រើ និងធន់បន្ថែមទៀត។

Galaxy A70

ផ្ទៃខ្នងរបស់ទូរស័ព្ទ Galaxy A70 បានធ្វើដោយជ័រមែនពិត ប៉ុន្តែខាងក្រៅ វាមានស្រទាប់មួយសម្រាប់ការពារកុសឆ្នូតបានយ៉ាងល្អ និងភ្លឺដូចកញ្ចក់។ បើអ្នកនិយាយថា ផ្ទៃខ្នងនេះមិនប្ដូរពណ៌ Gradient នោះគឺខុសហើយ។

3. កាមេរ៉ា

បានបំពាក់ទៅដល់បីកាមេរ៉ានៅខាងក្រោយ កាមេរ៉ាធំមានទំហំឡើងដល់ 32MP aperture f/1.7, កាមេរ៉ាមួយទៀតមានមុំទូលាយ 8MP និងសែនស័រជម្រៅ 5MP សម្រាប់ថតបែបលុបផ្ទៃ។ មិនមានភាពខុសប្លែកច្រើនជាមួយ Galaxy A50 នោះទេ មានតែទំហំធំជាងបន្តិចប៉ុណ្ណោះ។

កាមេរ៉ាមុំធម្មតា និងមុំទូលាយលើ Galaxy A70

អ្នកនឹងពិបាកបែងចែកបានថា រូបមួយណាបានថតដោយ A50 ហើយមួយណាថតដោយ A70 ទេ។ គ្រាន់ថា A70 ចាប់រូបភាពបានធំទូលាយជាង នេះគឺជាចំនុចមួយដែលគួអោយគត់សម្គាល់។

camera A70
camera A70
camera A70
camera A70

4. កម្លាំងម៉ាសុីន

ជាមួយតម្លៃ 399$ Galaxy A70 បាន Samsung បំពាក់អោយកូនឈីបកម្រិតមធ្យមមួយដ៏ថ្មីគឺ Snapdragon 675 រួមជាមួយនោះទៀត អ្នកនឹងមានជម្រើសទំហំ RAM និងអង្គចងចាំតែមួយគត់ 6GB/128GB។

Galaxy A70

កម្លាំងម៉ាសុីននេះ គឺគ្រប់គ្រាន់សម្រាប់លេង game 3D, game online, កែសម្រួលរូបភាពយ៉ាងរលូនដោយគ្មានគាំងម៉ាស៊ីន។ ការវាស់ស្ទង់ដោយ Antutu ម៉ាស៊ីនទទួលបាន 169.347 ពិន្ទុ ខ្ពស់គួរសម។

5. ថាមពលថ្ម

ថ្មមានទំហំកាន់តែធំ នឹងតម្រូវអោយមានឧបករណ៍សាកថ្ម និងបច្ចេកវិទ្យាសាកលឿន ដើម្បីស្រួលក្នុងការប្រើប្រាស់។ ជាមួយថ្មមានទំហំ 4.500 mAh ធំគួរសម Galaxy A70 នឹងបានសាកពេញក្នុងរយៈពេល 1 ម៉ោងនិង 30 នាទី ស្មើនឹង Galaxy S10+ ប៉ុន្តែពេលវេលាប្រើប្រាស់បែរជាបានយូរជាង។ ជួនកាលឡើងដល់ 2 ថ្ងៃប្រសិនបើមិនប្រើច្រើន។

Galaxy A70

6. សរុបសេចក្ដី

Galaxy A70 មានតម្លៃថ្លៃជាង A50 ជិត 2 លាន (ប្រៀបកំណែមាន RAM+ROM ដូចគ្នា) អ្នកនឹងទទួលបានអេក្រង់ធំជាង (0.3 inch) គែមស្តើងជាង sexy ជាង បន្ទះឈីប Snapdragon ជំនាន់ថ្មី ថ្មមានទំហំធំជាង និងកាមេរ៉ាមានគុណភាពបង្ហាញខ្ពស់ជាង។ ពិតជាសក្ដិសមដើម្បីជ្រើសយកណាស់។

Galaxy A70

ព្រោះថា ប្រសិនបើអ្នកសម្លឹងមើលមកវិញនៅ Galaxy A9 ដែលមានដល់ 4 កាមេរ៉ាកាលពីឆ្នាំមុននោះ  ថ្វីប្បិតកម្លាំងម៉ាសុីនមិនស្មើ ប៉ុន្តែតម្លៃគឺឡើងដល់ 479$។ លើសពីនេះទៅទៀត អ្នកនៅទទួលបានមុខងារមួយដ៏ពិសេស នោះគឺសែនស័រស្នាមម្រាមដៃក្នុងអេក្រង់។ Galaxy A50 គឺជាផលិតផលមួយដ៏ជោគជ័យជាមួយតម្លៃសែនល្អ តើអ្នកចង់ upgrade ឡើងជាកំណែមួយល្អជាងនេះទេ ជាមួយតម្លៃខ្ពស់ជាងតែ 60$ ប៉ុណ្ណោះ?

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ
អឹម ភារុន
បងខ្ញុំចង់បង់រំលោះ តើត្រូវការឯកសារអ្វីខ្លះ?
ឆ្លើយ - 26/05/2019
Vanna អ្នកជំនួយការ
សួស្តីបង អឹម ភារុន
សម្រាប់បង់រំលស់ ឯកសារចាំបាច់រួមមាន៖
- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សំបុ្រតកំណើត
- សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ លិខិតបញ្ជាក់ទីលំនៅ
- លិខិតបញ្ជាក់ចំណូល
បងអាចអញ្ជើញមក BigPhone សាខាណាដែលជិតបង ដើម្បីទទួលព័ត៌មានបន្ថែម និងបំពេញបែបបទ
សូមអរគុណបង
ឆ្លើយ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...