Galaxy A60 និង Galaxy A70 នឹងចេញលក់នៅខែមេសា

12/04/2019
Galaxy A60 និង Galaxy A70 នឹងចេញលក់នៅខែមេសា

Samsung បានបញ្ជាក់តាមរយៈ Weibo ថាពួកគេនឹងរៀបចំព្រឹត្តិការណ៍ស្មាតហ្វូនថ្មីមួយនៅខែមេសានេះ។ ព័ត៌មានដែលរំពឹងទុកនោះគឺ Galaxy A60 និង Galaxy A70 នឹងមានវត្តមាននៅព្រឹត្តិការណ៍នេះ។

ទោះបីជាក្រុមហ៊ុនផលិតមិនបាននិយាយឈ្មោះរបស់ផលិតផលទាំងពីរដែលពួកគេនឹងចេញលក់។ ប៉ុន្តែកាលពីខែមុនឧបករណ៍អេឡិចត្រូនិក Samsung ចំនួន 2 ម៉ូដែលមានលេខកូដម៉ូដែល SM-A6060 និង SM-A7050 ត្រូវបានអនុម័តដោយភ្នាក់ងារចិន TENAA ហើយនោះគឺជាកូដគំរូ Galaxy A60 និង Galaxy A70 ។

Galaxy A60 និង Galaxy A70 នឹងចេញលក់នៅខែមេសា
Galaxy A60 និង Galaxy A70 នឹងចេញលក់នៅខែមេសា

តួរលេខកម្លាំងម៉ាស៊ីនរបស់ Galaxy A70

Galaxy A70 បានចេញលក់នៅក្នុងប្រទេសកូរ៉េ ប៉ុន្តែមិនទាន់បានបញ្ជាក់ច្បាស់ពីតម្លៃនៅឡើយទេ។ ផ្នែកខាងមុខរបស់ា្មតហ្វូននេះគឺអេក្រង់ AMOLED ទំហំ 6.7 inch ប្រើបច្ចេកវិទ្យាអេក្រង់ Infinity-U ដែលមានគុណភាពខ្ពស់ដល់ Full HD+។

ការផ្តល់ថាមពលសម្រាប់ស្មាតហ្វូននេះ គឺដំណើរការដោយឈីប Snapdragon 670 ដែលមាន RAM 6GB ឬ RAM 8GB (កំណែទាំងពីរមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB)។

តួរលេខកម្លាំងម៉ាស៊ីនរបស់ Galaxy A70

គួរកត់សម្គាល់ថាកាមេរ៉ាមុខនៃស្មាតហ្វូននេះមានទំហំ  32MP និងកាមេរ៉ាក្រោយ 3​ គ្រាប់រួមមាន៖ សែនស័រ 32MP, សែនស័រប្លង់មុំធំ 8 MP និងសែនស័រជម្រៅ 5MP។ លើសពីនេះទៅទៀតស្មាតហ្វូននេះបានបំពាក់ដោយថាមពលថ្ម 4500 mAh មានគាំទ្រការសាកថ្មលឿន 25W និងមានសែនស័រស្កេនស្នាមម្រាមដៃនៅក្រោមអេក្រង់ ព្រមជាមួយជម្រើសពណ៌ខ្មៅ ពណ៌ខៀវ ពណ៌ទឹកក្រូច និងពណ៌ស សម្រាប់អ្នកប្រើជ្រើសរើស។

តួរលេខកម្លាំងម៉ាស៊ីនរបស់ Galaxy A60

អ្វីដែល TENAA បាននិយាយនោះគឺ Galaxy A60 ប្រើអេក្រង់ AMOLED ទំហំ 6.3inch  ជាមួយ Full HD+ និងថ្ម 3410 mAh ។ ស្មាតហ្វូននេះរួមបញ្ចូលឈីប 8-core ដែលមានល្បឿន 2.0 GHz និងមាន RAM 6GB និង ROM 128GB។

តួរលេខកម្លាំងម៉ាស៊ីនរបស់ Galaxy A60

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺជាប្រព័ន្ធកាមេរ៉ា 3 គ្រាប់រួមមានសែនស័រ 16MP + 8MP និង 5MP និងកាមេរ៉ា selfie 32MP ។ ចំណុចមួយទៀតគឺ Galaxy A60 ប្រើតែសែនស័រស្កេនស្នាមម្រាមដៃនៅខាងក្រោយតែប៉ុណ្ណោះ ហើយមានពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ទឹកក្រូច។

ប្រភព៖ Gizmochina

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...