Galaxy A10 តួឯកក្នុងជួរស្មាតហ្វូនកម្រិតតម្លៃទាបរបស់ Samsung

19/04/2019

ស្មាតហ្វូនកំពូលបន្ទាប់របស់ក្រុមហ៊ុន Samsung ដើម្បីយកឈ្នះស្មាតហ្វូនទាំងឡាយដែលស្ថិតក្នុងកម្រិតតម្លៃទាបគឺ Galaxy A10 ។ ថ្ងៃនេះយើងទាំងអស់គ្នាជាមួយស្មាតហ្វូនតម្លៃទាបបំផុតនៃស៊េរី A ឆ្នាំ 2019 ដើម្បីមើលថាវាមានអ្វីដែលគួរអោយចាប់អារម្មណ៍ខ្លះ។

នៅពេលដែលយើងមើលស្មាតហ្វូននេះទាំងមូលពីដើមដល់ចប់យើងអាចឃើញថា Galaxy A10 មិនមានអ្វីខុសគ្នាពី Galaxy A20 នោះទេ។

ផ្នែកខាងមុខ គឺនៅតែជាអេក្រង់ Infinity-V ។ ប៉ុន្តែជាមួយនឹង Galaxy A10 អេក្រង់នេះបានកាត់បង្រួមមកត្រឹម 6.2 inch និងប្រើបន្ទះ IPS LCD ជាមួយ resolution HD+។

Galaxy A10 តួឯកក្នុងជួរស្មាតហ្វូនកម្រិតតម្លៃថោករបស់ Samsung

ខាងក្រោម គឺជាគែមជាមួយនឹងប៊ូតុងដែលបានកំណត់រួចជាស្រេចក្នុងអេក្រង់។

Galaxy A10 តួឯកក្នុងជួរស្មាតហ្វូនកម្រិតតម្លៃថោករបស់ Samsung

តួរខ្លួនស្មាតហ្វូនទាំងមូលបានផលិតឡើងដោយប្លាស្ទិកសុទ្ធ គែមមានរាងកោងផ្តល់នូវភាពងាយស្រួលពេលចាប់កាន់។

Galaxy A10 តួឯកក្នុងជួរស្មាតហ្វូនកម្រិតតម្លៃថោករបស់ Samsung

ផ្នែកខាងក្រោយនៃ Galaxy A10 គឺស្រដៀងទៅនឹងស៊េរីមុនដែរដោយមានស្រោបដោយប្លាស្ទិកស្តើងមួយជាន់នៅខាងក្រៅដើម្បីឱ្យមានអារម្មណ៍ថាផ្នែកខាងក្រោយ គឺជាកញ្ចក់។

Galaxy A10 តួឯកក្នុងជួរស្មាតហ្វូនកម្រិតតម្លៃថោករបស់ Samsung

បើធៀបនឹង Galaxy A20, Galaxy A10 បានលុបបំបាត់សែនស័រស្កេនស្នាមម្រាមដៃនៅផ្នែកខាងក្រោយហើយជំនួសដោយរសែនស័របើកសោដោយផ្ទៃមុខវិញ។

លើសពីនេះទៅទៀតជំនួសឱ្យឧបករណ៍បំពងសម្លេងខាងក្រៅដែលបានដាក់នៅលើគែមខាងក្រោម, Galaxy A10 បានផ្លាស់ប្តូរទៅដាក់នៅខាងក្រោយវិញ។

Galaxy A10 តួឯកក្នុងជួរស្មាតហ្វូនកម្រិតតម្លៃថោករបស់ Samsung

ពិតណាស់កាមេរ៉ាភ្លោះបានបន្ថយមកនូវតែមួយជាមួយ resolution 13MP, aperture f/1.9។

Galaxy A10 តួឯកក្នុងជួរស្មាតហ្វូនកម្រិតតម្លៃថោករបស់ Samsung

រីឯកាមេរ៉ាមុខមានទំហំ 5MP រួមបញ្ចូលនូវរបៀបថតជាច្រើនដូចជា selfie AR ជាដើម។

Galaxy A10 តួឯកក្នុងជួរស្មាតហ្វូនកម្រិតតម្លៃថោករបស់ Samsung

ចំពោះផ្នែកខាងក្រៅយើងអាចមើលឃើញថាការរចនារបស់ស៊េរី A គឺស្រដៀងគ្នាណាស់។

គែមខាងឆ្វេងជាប៊ូតុងកម្រិតសម្លេង និងប៊ូតុង Power។

Galaxy A10 តួឯកក្នុងជួរស្មាតហ្វូនកម្រិតតម្លៃថោករបស់ Samsung

ទន្ទឹមនឹងនោះគែមខាងស្ដាំគឺជាកន្លែងសម្រាប់រន្ធដោតស៊ីមកាតពីរ និងរន្ថដោតកាត micro SD ដែលមានទីតាំងដាច់ដោយឡែកពីគ្នា។

Galaxy A10 តួឯកក្នុងជួរស្មាតហ្វូនកម្រិតតម្លៃថោករបស់ Samsung

គែមខាងក្រោមមានរន្ធកាសទំហំ 3,5mm រន្ធ USB និង mic និយាយ។

Galaxy A10 តួឯកក្នុងជួរស្មាតហ្វូនកម្រិតតម្លៃថោករបស់ Samsung

ផ្នែកខាងលើក៏មានតែរន្ធតូចមួយជា mic សម្រាប់ការថតសំឡេងពេលថតវីដេអូ។

Galaxy A10 តួឯកក្នុងជួរស្មាតហ្វូនកម្រិតតម្លៃថោករបស់ Samsung

វាដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 9 ជាមួយនឹង Interface ថ្មីបំផុតរបស់ Samsung។

Galaxy A10 តួឯកក្នុងជួរស្មាតហ្វូនកម្រិតតម្លៃថោករបស់ Samsung

Galaxy A10 បំពាក់ដោឈីប Exynos 7884 ដូច Galaxy A20 ដែរ។ RAM របស់ស្មាតហ្វូននេះបានកាត់បន្ថយមកនៅត្រឹម 2GB តែវានៅតែអាចបំពេញតម្រូវការប្រចាំថ្ងៃបានគ្រប់គ្រាន់។ វាមានអង្គផ្ទុកទិន្នន័យខាងក្នុង 32GB និងអាចពង្រីកបន្ថែមបានជាមួយនឹង micro SD រហូតដល់ 512GB ។

Galaxy A10 តួឯកក្នុងជួរស្មាតហ្វូនកម្រិតតម្លៃថោករបស់ Samsung

ចុងក្រោយ គឺថ្មមានទំហំ 3400 mAh ដែលអាចឱ្យអ្នកប្រើបានស្រួលក្នុងរយៈពេលយូរ។ ប៉ុន្តែដោយសារវាជាស្មាតហ្វូនមានតម្លៃទាប ដូច្នេះវាមិនមានមុខងារការសាកថ្មលឿនទេ ហើយការបញ្ចូលថ្មនឹងមានរយៈពេលយូរ។

តើអ្នកយល់យ៉ាងណាដែលចំពោះ Galaxy A10 នេះ? សូបទុកនូវមតិរបស់អ្នកក្នុងប្រអប់ខាងក្រោមនេះណា!

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...