វាយតម្លៃកម្លាំង Galaxy A10៖ តម្លៃថោកតែលេង game យ៉ាងខ្លាំង

30/07/2019

វាយតម្លៃកម្លាំង Galaxy A10 យ៉ាងចាប់អារម្មណ៍ពេលលេងបាន PUBG Mobile នៅកម្រិត 30 FPS និង Vainglory នៅកម្រិត 60 FPS។ ទោះបីនេះជាស្មាតហ្វូនមានតម្លៃថោក ប៉ុន្តែកម្លាំងបានយ៉ាងនេះ គឺពិតជាប្រសើរណាស់ហើយ!

1. វាយតម្លៃដោយកម្មវិធី Benchmark

ដំបូងគឺជាឈ្មោះមួយដែលអ្នកប្រើធ្លាប់ស្គាល់ ជាមួយពិន្ទុដើម្បីអ្នកប្រើអាចប្រៀបធៀបខ្លួន​ឯង​។ ទូរស័ព្ទ Galaxy A10 មានពិន្ទុនៃកម្លាំងម៉ាសុីនដែលទទួលបានពីកម្មវិធីដូចខាងក្រោម៖

Galaxy A10

ជាមួយពិន្ទុខាងលើនេះ យើងអាចឃើញថាកម្លាំងម៉ាសុីនរបស់ Galaxy A10 គឺស្ទើរតែស្មើនឹងប្រមាណស្មាតហ្វូនជាច្រើនក្នុងកម្រិតមធ្យម។

2. វាយតម្លៃសមត្ថភាពលេង game

នេះប្រហែលជាផ្នែកដែលបានរំពឹងបំផុត ព្រោះពេលវាយតម្លៃកម្លាំងលេង game របស់ Galaxy A10 អ្នកនឹងត្រូវភ្ញាក់ផ្អើលមិនខានឡើយ។

ព្រោះទូរស័ព្ទមានកម្លាំងម៉ាសុីននៅក្នុងតម្លៃថោក និង RAM មិនធំ ទំហំតូចខ្ញុំគ្រាន់តែចាប់យកអេក្រង់វាយតម្លៃការអនុវត្តពីកម្មវិធី Gamebench ជំនួសឱ្យការបាញ់អេក្រង់ហ្គេមដូចធម្មតា។

ព្រោះទូរស័ព្ទមានកម្លាំងម៉ាសុីនកម្រិតតម្លៃថោក និង RAM មិនធំ ដូច្នេះពេលនេះគ្រាន់ថតអេក្រង់វាយតម្លៃកម្លាំងម៉ាសុីនពីកម្មវិធី Gamebench។

Angry Birds 2

ប្រភេទ game ស្រាលៗនេះប្រហែលជាមិនអាចធ្វើពិបាកអោយ Galaxy A10 នោះទេ ពេលដែលផ្ទៃស៊ុមមធ្យមឡើងដល់ 59 FPS។

Galaxy A10

ជាការពិតណាស់ game លេងបានរលូន ប៉ុន្តែនឹងមាន lag បន្តិចពេលផ្លាស់ប្តូរស៊ុម។

Fruit Ninja

ប្រភេទ game នេះជាកម្រិតមធ្យម តែក៏បានជ្រើសដើម្បីសាកល្បងដោយសារតែ FPS នឹងងាយផ្លាស់ប្តូរ ពេលដែលយើងលេងកាត់ផ្លែឈើ ប្រសិនបើម៉ាស៊ីនមានកម្លាំងទាប ឬ CPU ដំណើរការមិនមានស្ថេរភាព។

Galaxy A10

ជាមួយ Galaxy A10 ពិតជាត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះម៉ាស៊ីនលេងបានរលូន វាយឺតបន្តិចបន្តួចប៉ុណ្ណោះពេលចាប់ផ្ដើម។ អត្រាផ្ទៃស៊ុមមធ្យមដែលវាស់បានគឺ 59 FPS។

Vainglory Mobile

ជា game MOBA ចល័តដែលបានយុវវ័យចូលចិត្តជាច្រើន ក៏បានសាកល្បងនៅលើ Galaxy A10។ ចំណុចពិសេសធំបំផុតពេលលេង game នេះ គឺអាចបើករបៀប FPS ខ្ពស់ គឺលេងបាននៅកម្រិត 60 FPS។

ទោះបីជាពេលកំពុងលេងនឹងមាន lag បន្តិចបន្តួចក៏ដោយ តែអត្រាផ្ទៃស៊ុមនៅតែមានស្ថេរភាពក្នុងកម្រិត 5x FPS។

Galaxy A10

យោងតាមការគណនារបស់កម្មវិធី កម្រិត FPS មធ្យមពេលលេង Vainglory លើទូរស័ព្ទ Galaxy A10 គឺ 58 FPS នេះជាតួលេខដ៏ល្អមួយសម្រាប់អ្នកលេងប្រភេទ game នេះ។

PUBG Mobile

ចុងបញ្ចប់គឺ PUBG Mobile ការវាស់ FPS ពេលលេងមិនបានសម្រេច ព្រោះ game នេះប្រើ RAM ច្រើនពេក ធ្វើអោយកម្មវិធី Gamebench បញ្ចេញទិន្នន័យមិនបានត្រឹមត្រូវ។

ខណៈពេលកំពុងលេង ពេលនៅលើកោះ និងលើយន្តហោះ ផ្ទៃស៊ុមអាចបន្ថយចុះដល់ 2x FPS។ ប៉ុន្តែនៅពេលដែលចុះ ហើយចាប់ផ្តើមល្បែង FPS នឹងកើនឡើងបន្តិចម្តងៗ ដល់ 30 FPS ហើយប្រែប្រួលតិចតួចក្នុងកម្រិតនេះតែម្ដង។

Galaxy A10

ស្រដៀងនឹង Vainglory ជួនកាលក៏កើតមាន lag បន្តិចបន្តួចពេលកំពុងលេង។ ប៉ុន្តែចំពោះស្មាតហ្វូនតម្លៃថោកមួយដូចជា Galaxy A10 នេះ វាគួរអោយចាប់អារម្មណ៍ណាស់ហើយ។

សរុបសេចក្ដី

ជាមួយការចេញផ្សាយទូរស័ព្ទ Galaxy A10 នៅក្នុងកម្រិតតម្លៃថោក ដែលមានកម្លាំងម៉ាសុីនដូច្នេះ គឺប្រសើរណាស់ហើយ Samsung ច្បាស់ជាបានគិតយ៉ាងប្រុងប្រយ័ត្នសម្រាប់ជំហាននេះ។ យោងតាមការវាយតម្លៃ ទូរស័ព្ទ Galaxy A10 ពិតជាទូរស័ព្ទដ៏ល្អសម្រាប់អ្នកជ្រើសយក។

អ្នកគិតយ៉ាងណាចំពោះស្មាតហ្វូននេះ? ចូរចែករំលែកជាមួយយើងខ្ញុំផង!

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...