ប្រើ Face ID ឬស្គេនប្រស្រីភ្នែកមានឥទ្ធិពលអាក្រក់ដល់ភ្នែកទេ?

08/03/2019
ស្គេន IR

ស្គេន IR មានឥទ្ធិពលអាក្រក់ដល់ភ្នែកទេ?

ប្រមាណកំណែ iPhone ថ្មីរបស់ Apple និងស៊េរី Galaxy ដែលបានចេញផ្សាយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ (វាលែងតែ Galaxy S10) សុទ្ធតែមានមុខងារស្កេន IR មានន័យថាប្រើពន្លឺ infrared ដើម្បីសម្គាល់អត្តសញ្ញាណអ្នកប្រើ។ ដូច្នេះ តើពន្លឺ infrared គឺជាអ្វី? ពន្លឺ infrared ដែលបានប្រើសម្រាប់ Face ID និងស្គេនប្រស្រីភ្នែកនោះ មានគ្រោះថ្នាក់អ្វីចំពោះភ្នែករបស់យើងដែរឬទេ? ហើយយើងគួរព្រួយបារម្ភអំពីរឿងនេះទេ?

ពន្លឺ infrared គឺជាអ្វី?

រស្មី infrared គឺជាប្រភេទវិទ្យុសកម្មមើលមិនឃើញមួយ ដែលស្ថិតនៅខាងក្រោមជាងគេនៃ electromagnetic spectrum។ វិទ្យុសកម្ម infrared អាចមកពីពន្លឺព្រះអាទិត្យ អំពូលភ្លើង fluorescent ហើយសូម្បីតែរាងកាយរបស់យើងក៏អាចបញ្ចេញពន្លឺ infrared បានដែរ។

ភ្លើង LED infrared បានបំពាក់ក្នុងទូរស័ព្ទបានចាត់ចូលកម្រិតជិត infrared (700 – 900nm)។ វាដេកកណ្ដាលវិសាលគមពន្លឺដែលអាចមើលឃើញបាន (visible light spectrum) និងវិសាលគម infrared ប៉ុន្តែពន្លឺពិបាកមើលណាស់។

Light spectrum

វិសាលគមពន្លឺ (Light spectrum)

ចំហាយវិទ្យុសកម្មពីពន្លឺដែលអាចមើលឃើញបាន និងពន្លឺជិត infrared អាចធ្វើក្ដៅវត្ថុ។ វាអាស្រ័យទៅលើអាំងតង់ស៊ីតេពន្លឺ និងរយៈពេលប៉ះពាល់។ ប៉ះពាល់កាន់តែយូរជាមួយពន្លឺ infrared ក្នុងកម្រិតអាំងតង់ស៊ីតេខ្ពស់ អាចបណ្តាលអោយកោសិកាសម្គាល់ពន្លឺរបស់យើងត្រូវធ្វើស ហើយអាចបណ្តាលអោយកែវ vitreous ក្នុងភ្នែកក្លាយទៅជាពណ៌សល្អក់។

សម្រាប់វិសាលគមពន្លឺដែលអាចមើលឃើញ វាងាយសម្គាល់បានណាស់ ព្រោះពេលប៉ះពាល់នឹងវា ភ្នែករបស់យើងនឹងត្រូវចែង នាំអោយមានសកម្មភាពបិទភ្នែកមកភ្លាមៗ ឬងាកចេញទៅម្ខាង។ ប៉ុន្តែ បញ្ហាគឺភ្នែកយើងមិនអាចដឹងបានថា ពេលណាគឺកំពុងប៉ះពាល់ជាមួយរស្មី infrared ហើយការប៉ះពាល់នេះដេកក្នុងកម្រិតណា ដូច្នេះវាអាចនាំមកគ្រោះថ្នាក់ដល់ភ្នែក។

របៀបស្កេន infrared ងាយស្រួលណាស់!

ស្គេនប្រស្រីភ្នែកនិង Face ID សុទ្ធតែជាសម្ងាត់ជីវមាត្រ (Biometric) ដែលដំណើរការដូចគ្នា និងងាយយល់។ ជាមួយស្គេនប្រស្រីភ្នែក Samsung Galaxy របស់យើងបញ្ជាំងពន្លឺភ្លើង LED infrared ចូលទៅក្នុងភ្នែក ហើយថតយករូប infrared មួយ។ បន្ទាប់មក ទូរស័ព្ទនឹងប្រៀបធៀបភ្នែករបស់យើងក្នុងរូបមួយនេះ ជាមួយនឹងរូបថតមុននោះទៀត។ ប្រសិនបើទូរស័ព្ទសម្គាល់បានថានេះពិតជាយើង វានឹងដោះសោ។

Face ID

Face ID

ចំពោះ Face ID របស់ iPhone វិញ វានឹងស្កេនផ្ទៃមុខរបស់យើងទាំងមូល។ iPhone X ប្រើភ្លើង LED infrared គឺជាបណ្តាញ matrix point។ ពេលយើងស្កេន ផ្ទៃមុខនឹងបានកដ់សម្គាល់ដោយរាប់រយចំណុច infrared តូចៗ។ បន្ទាប់មកថតយករូប infrared មួយ ហើយប្រើរូបថតមួយនេះដើម្បីប្រៀបធៀបនឹងរចនាសម្ព័ន្ធ 3D នៃផ្ទៃមុខរបស់យើង មើលតើត្រូវគ្នាជាមួយនឹងផ្ទៃមុខដែលបានដំឡើងក្នុងទូរស័ព្ទដែរឬទេ។

ពន្លឺ infrared របស់ iPhone គឺមើលមិនឃើញ ចំណែកពន្លឺ infrared របស់ Samsung Galaxy គឺអាចមើលឃើញបាន ព្រោះអី Samsung បានបង្កើតភ្លើង LED infrared ចូលទៅក្នុងប្រេកង់នៃពន្លឺដែលអាចមើលឃើញបាន។

ការយល់ឃើញខុសអំពីពន្លឺ infrared

ប្រសិនបើនរណាប្រាប់អ្នកថារស្មី infrared បង្កអោយកើតជម្ងឺមហារីកនោះ វាមិនត្រឹមត្រូវទេ។ មានតែប្រមាណរស្មី X-ray រស្មី Gamma ឬរស្មី ultraviolet ដែលមានប្រេកង់ខ្ពស់ គឺជាចំហាយវិទ្យុសកម្មត្រូវ ionize ទើបអាចបង្កអោយមានជម្ងឺមហារីក។ ចំណែករស្មី infrared គឺចំហាយវិទ្យុសកម្មមិនត្រូវ ionize វាមិនត្រូវបំបាត់ប្រមាណ electron ហើយក៏មិនមែនជាមូលហេតុនាំអោយមានជម្ងឺមហារីក។

មួយទៀតគឺ គេថាភ្លើង LED infrared នៅក្នុងទូរស័ព្ទគឺរស្មី lazer។ និយាយបែបនេះក៏ខុសដែរ ដោយសាររស្មី lazer គឺជាចម្ងាយរលក (wavelength) មួយដ៏ចង្អៀត ហើយមានចលនាទៅតាមទិសតែមួយគត់។ ចំណែកពន្លឺលើទូរស័ព្ទគឺជាចម្ងាយរលកមួយដ៏ទូលាយ ហើយបានបម្លែងចេញដោយកញ្ចក់ឡេន និងប្រព័ន្ធតម្រង ដើម្បីអាចបញ្ជាំងពេញសព្វផ្ទៃមុខទាំងមូលរបស់យើង។

ដូច្នេះតើបច្ចេកវិទ្យាស្កេន infrared នេះសុវត្ថិភាពដែរឬទេ?

យោងតាម Renesas និង Smartvisionlights ការប៉ះពាល់នឹងពន្លឺជិត infrared ក្រោម 10 វិនាទីបានចាត់ចូលកម្រិតមានហានិភ័យទាប។ ដើម្បីភ្លើង LED infrared ក្នុងទូរស័ព្ទបង្កើតគ្រោះថ្នាក់ដល់ភ្នែក យើងត្រូវដាក់ពន្លឺនេះក្នុងចម្ងាយ 1 mm រយៈពេល 17 នាទីរហូត។

ពន្លឺ infrared

សកម្មភាពនេះគឺមិនអាចកើតឡើងចំពោះទូរស័ព្ទ Samsung Galaxy ឬ iPhone X ទេ ព្រោះទាំងពីរសុទ្ធតែបញ្ជាំក្នុងរយៈពេលត្រឹមតែ 10 វិនាទី ហើយវាក៏នឹងមិនបញ្ជាំងពន្លឺ infrared បើសិនជាចម្ងាយទៅដល់ភ្នែកមិនបាន 20 cm។ ក៏ប៉ុន្តែ ភ្លើង LED infrared អាចមានគ្រោះថ្នាក់ប្រសិនបើភ្នែកយើងមានភាពប្រែប្រួលមិនធម្មតាចំពោះពន្លឺ។

យោងតាមការព្រមានអំពីសុខភាពរបស់ Samsung ចំពោះបច្ចេកវិទ្យានេះ គឺថាមនុស្សដែលមានជម្ងឺឆ្កួតជ្រូក ឬប្រមាណជម្ងឺទាក់ទងដល់ពន្លឺមិនគួរប្រើទេ។ ការព្រមាននេះដើម្បីការពារអ្នកប្រើជៀសវាងការសន្លប់ ឬប្រកាច់ ប៉ុន្តែវាមិនទាក់ទងដល់ការអន់ថយសមត្ថិភាពមើលរបស់ភ្នែកឡើយ។

ប្រមាណការស្រាវជ្រាវវិទ្យាសាស្រ្តទំនើបបានបង្ហាញថា ផលិតផល infrared ដែលមានហានិភ័យតិចគឺមិនមានគ្រោះថ្នាក់ឡើយ។ តែក៏មិនដឹងថាពេលយើងប៉ះពាល់រាល់ថ្ងៃក្នុងមួយរយៈពេលយូរ តើអាចនាំមកផលអាក្រក់ឬអត់។ ដូច្នេះ ប្រសិនបើអ្នកព្រួយបារម្ភថាភ្លើង infrared អាចធ្វើអោយខូចដល់ភ្នែករបស់អ្នកនោះ អ្នកមិនគួរប្រើ ឬកុំគួរប្រើច្រើន។

ប្រភព៖ HowToGeek

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...