មុខងារណាខ្លះដែលត្រូវបំបាត់វត្តមានក្នុងឆ្នាំ 2018?

19/12/2018
yaho

មិនមានអ្វីដែលអាចស្ថិតនៅជារៀងរហូតនោះទេ ហើយប្រមាណផលិតផលបច្ចេកវិទ្យាក៏ដូច្នេះដែរ។ ពេលដែលគេរកបានរបៀបថ្មីល្អជាង មានប្រសិទ្ធិភាពជាង បច្ចេកវិទ្យាចាស់នឹងត្រូវបំបាត់វត្តមាន។

ហើយទោះបីជាមិនបានប្រើប្រាស់ទៀត ឬមិនបានច្រើនអ្នកចូលចិត្តដូចមុនទៀត តែប្រមាណបច្ចេកវិទ្យានេះក៏ធ្លាប់ជំនួយការយើងយ៉ាងប្រសើរ ក្នុងរយៈពេលមុននេះ។

ក្នុងអត្ថបទនេះ ចូរមើលមក 8 បច្ចេកវិទ្យាដែលត្រូវបំបាត់វត្តមានក្នុងឆ្នាំ 2018 ដោយបានចែករំលែកពី Gadgets

1. Yahoo Messenger

Yahoo Messenger

Yahoo Messenger គឺជាកម្មវិធីមួយមានដែលភាពនិមិត្តសញ្ញា នេះប្រហែលជាកម្មវិធីផ្ញើសារដំបូងសម្រាប់មនុស្សជាច្រើន។ កម្មវិធីផ្ញើសារនេះបានបញ្ឈប់ការប្រើប្រាស់ជាផ្លូវការនៅខែកក្កដាឆ្នាំនេះ ប៉ុន្តែអ្នកប្រើអាចទាញមកវិញប្រវត្តិជជែករបស់ខ្លួនរហូតដល់ខែវិច្ឆិកា។

Yahoo Messenger អនុញ្ញាតឱ្យអ្នកប្រើជជែកកំសាន្តជាឯកជន ឬនៅក្នុងបន្ទប់ជជែកជាសាធារណៈ។ ការបំបាត់កម្មវិធីនេះ ប្រាកដជាធ្វើអោយមនុស្សជាច្រើនសោកស្តាយ ព្រោះធ្លាប់ប្រើជាយូរមកហើយ។

2. Google+

Google+

អ្នកធំ Google បានធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ពេលបានប្រកាសពីគម្រោងបិទ Google+ ក្នុងប៉ុន្មានខែខាងមុខនេះ។ ក្រុមហ៊ុនបានយល់ឃើញថា ពិតជាលំបាកក្នុងការទាក់ទាញអ្នកប្រើ ពេលមានដល់ 90% អ្នកប្រើនៅលើកម្មវិធីនេះក្នុងរយៈពេលមិនដល់ 5 វិនាទីផង។

ដំបូង Google គ្រោងនឹងបិទកម្មវិធីនេះនៅខែសីហាឆ្នាំ 2019 ប៉ុន្តែភាពរងគ្រោះថ្មីមួយនៅលើ Google+ បានធ្វើអោយលេចធ្លាយព័ត៌មានពីអ្នកប្រើជាង 52 លានអ្នក Google ក៏បានសម្រេចចិត្តបិទបណ្តាញសង្គមនេះលឿនជាង 4 ខែបើប្រៀបនឹងផែនការ។

3. Google Allo

Google Allo

Google មានគម្រោងការដ៏ធំមួយពេលចង់ប្រើ AI សម្រាប់កម្មវិធី Allo របស់ខ្លួន នៅពេលដែលវាប្រកាសឡើងនៅឆ្នាំ 2016។ បន្ទាប់រយៈពេលពីរឆ្នាំក្រោយមក Google ទើបដឹងថាគ្មាននរណាម្នាក់ចង់ឃើញ chatbot មួយនៅក្បែរការសន្ទនាផ្ទាល់ខ្លួនរបស់ពួកគេឡើយ។

Allo មិនអាចប្រកួតជាមួយប្រមាណក្រុមហ៊ុនផ្ញើសារធំៗដូចជា iMessage និង WhatsApp។ បច្ចុប្បន្ននេះ ការសាកល្បងរបស់ Google ជាមួយ Allo បានបញ្ចប់ទៅហើយ ប៉ុន្តែអ្នកអាចទាញយកទិន្នន័យផ្ទាល់ខ្លួនមកវិញ។

4. StumbleUpon

StumbleUpon

នៅខែមិថុនាឆ្នាំនេះ Garrett Camp សហស្ថាបនិករបស់ StumbleUpon បានប្រកាសថា គ្រឹះស្វែងយល់អំពី Internet របស់គាត់នឹងត្រូវបានបិទ បន្ទាប់ពីរយៈពេល 16 ឆ្នាំមកសកម្ម។

StumbleUpon គឺជាមុខងារមួយដ៏ទាក់ទាញ អនុញ្ញាតអោយអ្នកប្រើ internet ស្វែងរកមាតិកាថ្មីដោយផ្អែកលើការចូលចិត្តផ្ទាល់ខ្លួន។ វាគឺជាមុខងារមួយសម្រាប់ "សម្លាប់ពេលវេលា" យ៉ាងល្អ។ ការចេញផ្សាយនិងប្រកួតប្រជែងនៃប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន អាចជាមូលហេតុមួយដែលធ្វើអោយ StumbleUpon ត្រូវបិទទ្វារ។

5. Google Inbox

Google Inbox

Google ក៏នឹងបិទកម្មវិធី email ដែលមានឈ្មោះថា Google Inbox របស់ខ្លួន  ក្រុមហ៊ុននឹងផ្ដល់ពេលវេលារហូតដល់ខែមីនាឆ្នាំក្រោយសម្រាប់អ្នកប្រើ ដើម្បីផ្លាស់ប្តូរទៅចា Gmail។ ការសម្រេចចិត្តនេះស្ទើរតែអាចព្យាករណ៍បាន។

Google Inbox បានបង្កើតឡើងសម្រាប់ប្រើជាមួយ Gmail និងកម្មវិធីចាប់អារម្មណ៍ហើយមានប្រយោជន៍ផ្សេងទៀត ជាពិសេសគឺសម្រាប់អ្នកធ្វើការច្រើនលើ email។ ប៉ុន្តែ ព្រោះមានវត្តមានស្របគ្នាជាមួយ Gmail កម្មវិធីនេះត្រូវជិះជាន់ ហើយក្នុងពេលអនាគតប្រហែលនឹងត្រូវ "បិទ"។

6. Shorten  URL

Shorten  URL

Shorten  URL របស់ Google (Goo.gl) នេះជាវិធីស្រួលបំផុតដើម្បីធ្វើខ្លី URL របស់អ្នក។ ប៉ុន្តែគួរអោយស្ដាយ ក្រុមហ៊ុន Google បានបញ្ឈប់សេវាកម្មដកខ្លី URL នៅខែមីនាឆ្នាំនេះ ជំនួសអោយវិញគឺជា Firebase Dynamic Links (FDL)។

ប៉ុន្តែប្រមាណ link goo.gl ដែលកំពុងមានស្រាប់នៅតែអាចដំណើរការបាន។

7. Path

Path

Path គឺជាបណ្តាញសង្គមដែលបានបង្កើតឡើងសម្រាប់អ្នកប្រើទូរស័ព្ទចល័ត។ កម្មវិធីដើមកំណត់អ្នកប្រើមានមិត្តភ័ក្ដិបានតែ 50 អ្នក បន្ទាប់មកបានពង្រីកឡើយដល់ 150 អ្នក ហើយក្រោយមកគឺ 500 មិត្តភក្តិ។ Path បានពេញនិយមពីឆ្នាំ 2011 ដល់ឆ្នាំ 2012។

ប៉ុន្តែ ការរីកចម្រើននិងបើកទូលាយរបស់ Facebook នៅលើទូរស័ព្ទចល័តបានបង្ខំអោយកម្មវិធីនេះត្រូវបញ្ចប់សកម្មភាពរបស់ខ្លួន។ អ្នកប្រើអាចបម្រុងទុកទិន្នន័យរបស់ខ្លួនរហូតដល់ពាក់កណ្តាលខែវិច្ឆិកា។

8. Klout

Klout

Klout គឺជាសេវាកម្មមួយសម្រាប់ពិនិត្យកម្រិតឥទ្ធិពល អំណាចលើ internet របស់អ្នកប្រើ នៅតាមប្រព័ន្ធផ្សព្វផ្សាយ គឺជាឧបករណ៍គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមល្អបំផុត។

ប៉ុន្តែចុងក្រោយ Klout ក៏បានបញ្ឈប់ដំណើរការរបស់វា។ ក្រុមហ៊ុននឹងប្រើប្រាស់ទិន្នន័យសម្រាប់ផលិតផល ផ្អែកលើ AI របស់ខ្លួន។

តើអ្នកមានអារម្មណ៍សោកស្តាយចំពោះ "ការចាកចេញ" របស់កម្មវិធីណាបំផុត? ចូរចែករំលែកមតិជាមួយយើងខ្ញុំតាមយរៈខាងក្រោមអត្ថបទនេះផង។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...