តើឈីបថ្មីរបស់ Qualcomm ខ្លាំងប៉ុណ្ណាដែរ?

09/02/2019

គេហទំពត៌   Android Police ទើបតែបានធ្វើតេស្តមួយចំនួនដើម្បីពិនិត្យមើលដំណើរការនៃបន្ទះឈីប Snapdragon 855 ចុងក្រោយបំផុតរបស់ Qualcomm ហើយបានប្រៀបធៀបវាជាមួយបន្ទះឈីប Snapdragon 845 ឬ Kirin 980 ដែលបានបំពាក់លើស្មាតហ្វូនរួចមកនោះ។ ចូលរួមមើលថាតើឈីបថ្មីនេះនឹងមានអ្វីពិសេសដែលឬអត់ណា។

ជាដំបូងយើងត្រូវបញ្ជាក់ពីចំណុចមួយគឺពិន្ទុ benchmark អាចនឹងមិនឆ្លុះបញ្ចាំងបាន 100% នៃការអនុវត្តរបស់អ្នកប្រើតាមជាក់ស្តែង។ ពួកគេគ្រាន់តែជាតួរលេខដែលបានវាស់តាមកម្មវិធីប៉ុណ្ណោះ។

ទូរស័ព្ទដែលមានពិន្ទុ benchmark ខ្ពស់មិនប្រាកដថាល្អនោះទេ។ ទោះជាយ៉ាងណាក្ដីពិន្ទុ benchmark នៅតែមានតម្លៃយោងទៅតាមភាពជាក់លាក់ព្រោះថាគ្មានទូរស័ព្ទណាល្អតែការវាស់ឃើញពិន្ទុទាបទេនោះឡើយ។

Qualcomm-ឈីប Snapdragon 855

ទាក់ទងទៅនឹង Snapdragon 855 នេះគឺជាការអាប់ដេតដ៏ទូលំទូលាយបើធៀបទៅនឹងឈីប Snapdragon 845 ដោយយោងទៅតាម Qualcomm បានអះអាងថាបន្ទះឈីបនេះបានបង្កើនប្រតិបត្តិការ CPU 40% ផ្តល់នូវ GPU ថ្មីកាន់តែលឿន ស្នូល DSP/AI ថ្មី និងប្រព័ន្ធដំណើរការបង្ហាញរូបក្នុងកម្រិតខ្ពស់។

ដំណើរការសាកល្បងប្រើកម្មវិធីសាមញ្ញដែលអ្នកអាចរកបានយ៉ាងងាយស្រួលនៅលើ Play Store ហើយខាងក្រោមនេះគឺជាលទ្ធផល៖

Geekbench 4 គឺជាការធ្វើតេស្តមួយដែលបានបង្កើតឡើងដើម្បីវាស់ស្ទង់នូវកម្លាំងម៉ាស៊ីន (single core គឺជាពិន្ទុ core តែមួយ, multi core គឺជាពិន្ទុ core ច្រើន) ។

Geekbench 4

GFXBench មានអត្ថបទ benchmark ច្រើន ក្រាហ្វិក Open GL ES 3.1, 3.0 និង2.0. ។ ការធ្វើតេស្តត្រូវបានចុះជាលំដាប់ពីធំមករូចដោយផ្អែកលើភាពស្មុគស្មាញ។ ទាំងអស់ស្ថិតនៅក្នុង "offscreen" ន័យថាទូរស័ព្ទនេះត្រូវបានបង្ហាញនូវកម្រិតបង្ហាញដូចគ្នាដោយមិនខ្វល់ពីកម្រិតបង្ហាញជាក់ស្ដែងនៃស្មាតហ្វូននីមួយៗ។

GFXBench

Antutu រួមបញ្ចូលគ្នានូវធាតុជាច្រើនដូចជា៖ ល្បឿននៃអង្គចងចាំ, RAM, GPU, CPU ... ឱ្យទៅជាពិន្ទុតែមួយ និងជាគោលស្តង់ដារ benchmark ពេញនិយមមួយដែលនិយមប្រើសព្វថ្ងៃ។

Antutu

Octane និង JetStream គឺជាឧបករណ៍វាស់វែងការអនុវត្ត Javascript ក្នុងនោះ Octane ផ្តល់ជូននូវតួរលេខដែលអាចទុកចិត្តបានរបស់កាអនុវត្តរីឯ JetStream គឺជាកម្មវិធីជំនួសឱ្យ SunSpider ដែលជាកម្មវិធីវាយតម្លៃនូវការបើកវេបសាយដ៏ពេញនិយម។

Web benchmark-Octane និង JetStream
Web benchmark-Octane និង JetStream

សរុបសេចក្ដី

សម្រាប់អ្នកដែលចាប់អារម្មណ៍នឹងពិន្ទុនៃ core Geekbench នោះឈីប Snapdragon 855 ពិតជាឈីបដែលសាកសមនឹងរង់ចាំបំផុតដែល Qualcomm នឹងចេញលក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅពេលវាទទួលបានពិន្ទុខ្ពស់ជាង Snapdragon 845 និង Kirin 980 ។

ដោយការរៀបចំ core CPU ដ៏ "ចម្លែក" នៅក្នុងទ្រង់ទ្រាយ 1:3:4 (1-Core ដ៏ធំ, 3-core ធំ,  4-core រូច) Snapdragon 855 បានបង្រួមគម្លាតនៃការអនុវត្តបើប្រៀបធៀបទៅនឹងបន្ទះឈីប A-series Apple។

Qualcomm-ឈីប Snapdragon 855

ទោះបីជាយ៉ាងណាក្ដីដោយសារតែការរចនាម៉ូដែល Cortex-A76 របស់ Qualcomm មានលក្ខណៈស្រដៀងគ្នានឹង Kirin 980 របស់ Huawei, Android Police បានរកឃើញនូវការរចនា ARM ថ្មីដែលជាកត្តាសំខាន់ក្នុងការបង្កើនការអនុវត្តជំនួសឱ្យការកែលំអពី Qualcomm ។

ទន្ទឹមនឹងនេះដែរការកែលម្អផ្ទៃមុខរបស់ GPU គឺមិនគួរឱ្យចាប់អារម្មណ៍ទេ ទោះបីជា GPU Adreno របស់ Qualcomm បានលើសពីអ្វីដែលក្រុមហ៊ុន Intel, Huawei និង Mediatek អាចធ្វើបាន។ Qualcomm នៅតែបន្តអះអាងថានៅក្នុងលក្ខខណ្ឌនៃដំណើរការនៃឈីបរបស់ពួកគេគឺស្ថិតនៅក្នុងទីតាំងដែលខុសពីកន្លែងដែលនៅសល់។

ជាមួយនឹងការឈានមុខគេនៃ GPU ទូរស័ព្ទ និងការអភិវឌ្ឍជាបន្តបន្ទាប់របស់ Hexagon, ក្រុមហ៊ុន Qualcomm បានបង្ករបញ្ហាប្រឈមដ៏ធំសម្រាប់គូប្រជែងនៅក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...