កាមេរ៉ាខាងក្រោយរបស់ Galaxy S10 នឹងបានដាក់ទទឹង

01/12/2018
Galaxy S10

ព័ត៌មានអំពី Galaxy S10 ថ្មីៗនេះបានចែករំលែកយ៉ាងច្រើន ជាពិសេស leaker ដ៏ល្បីឈ្មោះ Ice Universe បានចេញផ្សាយព័ត៌មានអោយដឹងថា៖ កាមេរ៉ា Galaxy S10 នឹងបានដាក់ទទឹង។

ព័ត៌មាននេះបានរកឃើញដោយកម្មវិធីតាមដានសុខភាព Samsung Health ថ្មីបំផុត។ ក្នុងនោះ វាពណ៌នាអំពីកាមេរ៉ា ភ្លើង flash និងសែនស័រចង្វាក់បេះដូងបានដាក់ទទឹង។

Galaxy S10

Samsung Health គឺជាកម្មវិធីមួយសម្រាប់សុខភាពនិងកីឡាជាទូទៅ។ ក្នុងរូបថត មានសញ្ញាព្រួញមួយបង្ហាញពីទីតាំងដាក់សែនស័រចង្វាក់បេះដូង វាដូចគ្នានឹង Galaxy Note 9

បើពិតដូចអ្វីដែល Twitter Ice Universe បានចែករំលែកមកនោះ Galaxy S10 នឹងមិនតម្រៀបកាមេរ៉ាបញ្ឈរទៀតទេ វានឹងបានដាក់ទទឹងដូចជា Galaxy Note 8 និង Note 9 ទៅវិញ។

ប្រភព៖ Gizchina

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...