ឆ្នាំ 2018 ជាមួយជោគជ័យនិងបរាជ័យរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន

28/12/2018
smartphone

ទីផ្សារស្មាតហ្វូនឆ្នាំ 2018 មានច្រើនហេតុការកើតឡើង ជាមួយការប្រកួតប្រជែងយ៉ាងខ្លាំងរវាងក្រុមហ៊ុនផលិតទាំងឡាយ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ មានច្រើនកំណែទូរស័ព្ទជាមួយចំណុចថ្មីក្នុងរចនា ក៏ដូចជាកម្លាំងម៉ាសុីនត្រូវបានចេញផ្សាយ បង្ហាញពីភាពច្នៃប្រឌិតមិនឈប់ឈរក្នុងទីផ្សារធំនេះ។

ក្នុងអត្ថបទថ្ងៃនេះ ចូរមើលឡើងវិញមួយដងទៀត តើក្នុងមួយឆ្នាំកន្លងទៅ ប្រមាណក្រុមហ៊ុនផលិតស្មាតហ្វូនទទួលបានជោគជ័យនិងបរាជ័យអ្វីខ្លះ ដោយផ្អែកលើការចែករំលែកពី Digital Trends។ ចំណាំ នេះជាស្ថិតិយោងតាមទិន្នន័យទីផ្សារពិភពលោក។

ASUS, BlackBerry, Honor, Nokia និង Xiaomi បានយកឈ្នះក្នុងឆ្នាំ 2018

Nokia

ស្មាតហ្វូន Nokia បច្ចុប្បន្នបានផលិតដោយក្រុមហ៊ុនហ្វាំងឡង់ HMD Global ខណៈដែលទូរស័ព្ទ BlackBerry បានផលិតដោយក្រុមហ៊ុនមកពីចិន TCL Communications។ ទាំងពីរបានបង្ហាញថា ពួកគេដឹងច្បាស់ថាខ្លួនត្រូវធ្វើអ្វីក្នុងឆ្នាំ 2018។

HMD Global បានបង្កើតទូរស័ព្ទមានគុណភាពល្អឥតខ្ចោះក្នុងឆ្នាំនេះ ដូចជា Nokia 7.1 និង Nokia 6.1 ហើយបន្តការរីកចម្រើនយ៉ាងខ្លាំង។ ហាក់បីដូចជា HDM កំពុងដើរត្រូវផ្លូវ ហើយកំពុងបង្កើតមកវិញទូរស័ព្ទ Nokia យ៉ាងឆាប់រហ័ស។

ការចេញផ្សាយរបស់ BlackBerry KEY2 បានយកឈ្នះលើស្រមោលរបស់អ្នកដើរមុន BlackBerry KEYone។ ស្មាតហ្វូននេះទទួលបានពាក្យកោតសរសើរអំពីថាមពលថ្ម កម្លាំងម៉ាសុីនមានស្ថេរភាព ឧបករណ៍សន្តិសុខល្អ ជាមួយក្តារចុចចាប់ចិត្ត។

ASUS

ក្រុមហ៊ុនមួយទៀតដែលមិនអាចមិននិយាយដល់ពេលស្ដីអំពីម៉ាកស្មាតហ្វូនទទួលបានជោគជ័យក្នុងឆ្នាំ 2018 គឺ ASUS។ ក្រុមហ៊ុននេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលចេញផ្សាយ Zenfone 5Z និងស្មាតហ្វូនលេង game ASUS ROG Phone។

Honour ជាក្រុមហ៊ុនកូនរបស់ Huawei ក៏កំពុងតែអះអាងថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបែងចែកដាច់ស្រឡះពីក្រុមហ៊ុនម៉ែ។ ម៉ាកនេះតែងតែធ្វើអោយទីផ្សារចាប់អារម្មណ៍ ជាមួយប្រមាណទូរស័ព្ទមានតម្លៃសមរម្យដូចជា Honor 10, Honor 8X និង Honor Play។ ផ្តោតលើទីផ្សារតម្លៃថោក និងកម្រិតមធ្យមគឺជាយុទ្ធសាស្ត្រត្រឹមត្រូវមួយសម្រាប់ Honor។

Xiaomi

ក្រុមហ៊ុនចិនមួយទៀតដែលទទួលបានភាពជោគជ័យយ៉ាងច្រើនក្នុងឆ្នាំ 2018 នោះគឺ Xiaomi។ Xiaomi បានច្នៃប្រឌិតឥតឈប់ឈរក្នុងផ្នែករចនា ជាមួយតម្លៃថោកដូចជា Mi MIX 2S, Pocophone F1 ហើយថ្មីបំផុតគឺ Mi MIX 3។

Samsung, Apple, Google, Huawei និង OPPO ជាមួយភាពលំបាកមួយចំនួន

Pixel 3 និង Pixel 3 XL គឺជាទូរស័ព្ទដែលមានកាមេរ៉ាគុណភាពល្អ និងការប្រើប្រាស់កម្មវិធីដ៏អស្ចារ្យ។ Google ក៏បាននាំមុខគូប្រជែង ដោយបំពាក់បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតទៅលើផលិតផលរបស់ខ្លួន។

ប៉ុន្តែ រចនានាំអោយខកចិត្តរបស់គូ Pixel 3 ក្នុងឆ្នាំនេះ បានធ្វើអោយអ្នកប្រើសង្ស័យថាតើ Google មានគ្រប់សមត្ថភាពដើម្បីប្រកួតជាមួយនឹងក្រុមហ៊ុនដទៃទៀតឬទេ។

Google

2018 ពិតជាឆ្នាំមិនអាចបំភ្លេចបានសម្រាប់ Huawei ព្រោះក្រុមហ៊ុននេះបានយកឈ្នះលើ Apple ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតទី 2 លើពិភពលោក។ ក្រៅពីនេះទៀត P20 Pro និង Mate 20 Pro គឺជាពីរផលិតផលដែលទទួលបានពាក្យកោតសរសើរ ពីក្រុមអ្នករិះគន់ដោយមានរចនាល្អ និងកម្រិតលក់ចេញខ្ពស់។

ក៏ប៉ុន្តែ គួរអោយសោកស្តាយព្រោះក្រុមហ៊ុននេះបែរជាជួបប្រទះបញ្ហាលំបាកជាច្រើនក្នុងផ្នែកនយោបាយ។ មហិច្ឆតារបស់ Huawei ដើម្បីវាយលុកទីផ្សារសហរដ្ឋអាមេរិក គឺមិនអាចធ្វើទៅរួចក្នុងឆ្នាំនេះ សង្ឃឹមថាជាមួយភាពរីកចម្រើនកំពុងមាន Huawei នឹងអាចសម្រេចបំណងក្នុងឆ្នាំដល់នេះ។

Huawei

Apple បានចេញផ្សាយទូរស័ព្ទ iPhone ចំនួនបីក្នុងឆ្នាំ 2018 ហើយទទួលបានច្រើនការវាយតម្លៃផ្សេងគ្នា។ ការចេញផ្សាយទូរស័ព្ទ iPhone Xr ក្នុងតម្លៃថោកជាង គឺជាការផ្លាស់ប្តូរមួយក្នុងយុទ្ធសាស្រ្តកំណត់តម្លៃរបស់ក្រុមហ៊ុននេះ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើ។

ប៉ុន្តែ កង្វះក្នុងផ្នែករចនារបស់ទូរស័ព្ទ iPhone 2018 បានធ្វើអោយការលក់របស់ Apple មិនបានដូចបំណង។ មួយទៀត Apple ក៏ត្រូវ Huawei វាយទម្លាក់ចេញពី top 2 ក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលក្រោយពីរយៈពេល 7 ឆ្នាំកាន់កាប់ដំណែង។

iPhone 2018

Samsung បានប្រកាសវត្តមានកំណែស្មាតហ្វូនយ៉ាងចាប់ចិត្តដូចជា Galaxy S9/S9+ និង Galaxy Note 9។ Galaxy A7 (2018) និង Galaxy A9 (2018) ក៏ជាផលិតផលពិសេសរបស់ម៉ាក ព្រោះមានកាមេរ៉ាតាមលំដាប់គឺ 3 និង 4 នៅខាងក្រោយ។ ប៉ុន្តែ ក្រុមហ៊ុននេះមានការលក់ចេញថយចុះក្នុងឆ្នាំ 2018។

OPPO គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនទទួលបានច្រើនជោគជ័យក្នុងប្រទេសចិននិងឥណ្ឌា។ ការចេញផ្សាយរបស់ទូរស័ព្ទ OPPO Find X មានកាមេរ៉ា pop-up បានធ្វើអោយអ្នកប្រើមានទស្សនៈផ្សេងអំពី OPPO។ ប៉ុន្តែ ជុំវិញបញ្ហាលួចបន្លំក្នុងពិន្ទុកម្លាំងម៉ាសុីន បានប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុន។

HTC, LG, Motorola និង Sony បានឆ្លងកាត់មួយឆ្នាំបរាជ័យ

HTC

ក្នុងឆ្នាំនេះ HTC បានកាត់បន្ថយកម្រិតលក់និងប្រាក់ចំណេញជាបន្តបន្ទាប់ ទំហំរបស់ក្រុមហ៊ុនក៏កាន់តែសង្រួមតូចទៅ។ ភាពចម្រើនរបស់ HTC ក្នុងប៉ុន្មានឆ្នាំមុនពិបាកនឹងវិលមកបាន ទោះបីជាក្រុមហ៊ុននេះបានខិតខំយ៉ាងច្រើន ជាមួយ HTC U12+ ឬ U12 Life។ បានដឹងថាក្រុមហ៊ុននេះនឹងផ្លាស់ប្តូរទិសដៅទៅទីផ្សារកម្រិតមធ្យម នឹងកម្រិតខ្ពស់ក្នុងឆ្នាំក្រោយ។

Sony បានឆ្លងកាត់មួយឆ្នាំដ៏ស្រអាប់ស្រអោន ពេលដែលកម្រិតលក់ស្មាតហ្វូនបានត្រឹមតែ 1.6 លានគ្រឿង ចាប់ពីខែកក្កដាដល់ខែសីហាឆ្នាំនេះ ចាញ់ឆ្ងាយតួលេខ 3.4 លានគ្រឿង ក្នុងចុងឆ្នាំមុន។ Sony បានវាយតម្លៃថាមិនទាន់យល់ចិត្តអតិថិជន ព្រោះមិនមានផ្លាស់ប្ដូរក្នុងរចនាក៏ដូចជាតម្លៃថ្លៃ។

Motorola តែងតែនាំមុខទីផ្សារតម្លៃថោកអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែដំណែងនេះបានផ្លាស់អោយ Nokia។ កាលគ្រា Lenovo, Motorola បានផលិតទូរស័ព្ទច្រើនពេក ហើយភាគច្រើនវាមិនអាចធ្វើអោយអ្នកប្រើចាប់ចិត្ត។

LG

LG បានសម្រេចចិត្តចាប់ផ្តើមឆ្នាំ 2018 ជាមួយនឹងយុទ្ធសាស្ត្រថ្មីសម្រាប់ផ្នែកទូរស័ព្ទរបស់ខ្លួន។ ក្រុមហ៊ុនបានចេញផ្សាយច្រើនកំណែមានភាពកែលម្អជាង។ តែជាអកុសល ពេលដែលកម្រិតលក់មិនត្រឹមតែមិនកើនឡើង ថែមទាំងថយចុះទៀតផង។

OnePlus ជាម៉ាកស្មាតហ្វូនជោគជ័យបំផុតក្នុងឆ្នាំនេះ

អាចនិយាយបានថា OnePlus គឺជា OEM ទទួលបានជោគជ័យបំផុតក្នុងឆ្នាំនេះ។ OnePlus ពិតជាបានកាត់បន្ថយចម្ងាយជាមួយម៉ាកធំផ្សេងទៀតក្នុងទីផ្សារទូរស័ព្ទ ជាមួយប្រមាណផលិតផលដែលមានកម្លាំងម៉ាសុីនខ្ពស់ រចនាថ្មី ហើយមានតម្លៃថោកជាង ពិសេសគឺការចេញផ្សាយ OnePlus 6 ក្នុងឆ្នាំនេះ។

OnePlus

ប៉ុន្មានខែក្រោយមក ក្រុមហ៊ុនបានចេញផ្សាយ OnePlus 6T សង្កត់ធ្ងន់លើសែនស័រស្នាមម្រាមដៃ ultrasonic ក្រោមអេក្រង់ ហើយមានគែមបានធ្វើអោយស្ដើងជាងច្រើនបើប្រៀបនឹងកំណែមុន។ ប៉ុន្តែ ចំណុចអន់ខ្សោយមួយរបស់ OnePlus ប្រៀបនឹងដៃគូផ្សេងទៀតគឺកាមេរ៉ា ក្រុមហ៊ុនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រកួតជាមួយម៉ាកដទៃក្នុងផ្នែកនេះឡើយ។

អំពីយុទ្ធសាស្រ្ត OnePlus បានផ្លាស់ប្តូរពីការលក់តាមប្រព័ន្ធអ៊ីនធើណែតទៅជាហាងលក់ តាមរយៈទំនាក់ទំនងដៃគូថ្មីជាមួយ T-Mobile នៅសហរដ្ឋអាមេរិក និងជាមួយ O2, EE និង Vodafone នៅប្រទេសអង់គ្លេស។ អាចនិយាយថា ឆ្នាំ 2018 គឺជាឆ្នាំដែល OnePlus ដើរចេញពីទីងងឹត។

តើស្ថានភាពនឹងផ្លាស់ប្តូរយ៉ាងណាក្នុងឆ្នាំ 2019។ ហើយអ្នករំពឹងអ្វីខ្លះពីក្រុមហ៊ុនស្មាតហ្វូននៅឆ្នាំដល់នេះ ចែករំលែកជាមួយយើងខ្ញុំតាមរយៈខាងក្រោមអត្ថបទនេះផង។

ព័ត៌មានថ្មីបំផុត
ព័ត៌មានផ្សេងៗ
ពិភាក្សាជាមួយយើងខ្ញុំ

កំពុងដំណើរការ សូមលោកអ្នករង់ចាំបន្តិចទៀត...